*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

មកដល់ហើយ! រូបមន្តបំបាត់ស្នាមមុនដោយប្រើគ្រឿងផ្សំងាយៗតែប៉ុណ្ណោះ

  • ជាការពិត ស្នាមបន្សល់ពីការញេចមុន គឺមានសភាពក្រហម ឬពេលខ្លះមានសភាពក្រម៉ៅទៅតាមប្រភេទស្បែកមុខ និងការថែរក្សាស្បែកមុខរបស់យើងបន្ទាប់ពីញេចមុនរួច។ ស្នាមខ្លះត្រូវការពេលវេលាព្យាបាល និងអាចបាត់ទៅវិញដោយឯងៗ ខណៈខ្លះមិនបាត់ទៅទាំងស្រុងនោះទេ។

    ទោះយ៉ាងណា សូមកុំមានការបារម្ភអ្វី ពេលនេះយើងខ្ញុំ នឹងប្រាប់លោកអ្នកពីតិចនិចងាយៗដែលជួយព្យាបាលស្នាមមុនទាំងនោះ ឲ្យប្រែជាស្រស់ស្អាតគ្មានស្នាម ៖

    ថែតាមរបៀបធម្មជាតិ ៖ ឲ្យតែនិយាយទាក់ទងជាមួយស្នាម រមៀត និងទឹកឃ្មុំគឺជាឱសថដ៏ល្អ ព្រោះវាជួយព្យាបាលស្នាមឲ្យឆាប់បាត់ និងធ្វើឲ្យស្បែកមុខមដ្ឋរលោង។

    គ្រឿងផ្សំ៖

    ម្សៅរមៀតសុទ្ធកន្លះស្លាបព្រាបាយ

    ទឹកឃ្មុំមួយស្លាបព្រាបាយ

    ទឹកដោះគោជូរ

    វិធីក្នុងការធ្វើម៉ាសរមៀតទឹកឃ្មុំនោះគឺលោកអ្នកលាយម្សៅរមៀតជាមួយទឹកឃ្មុំមួយហើយថែមទឹកដោះគោជូរបន្តិច។ កូរល្បាយនោះឲ្យសព្វរួចយកមកលាបលើមុខទុក ៥-១០នាទី សឹមលាងទឹកចេញ។

    អនុវត្តន៍វិធីនេះ ១ទៅ ២ដងក្នុងមួយសប្ដាហ៍ដើម្បីឆាប់ទទួលបានលទ្ធផល។ អ្នកទាំងអស់គ្នាអាចប្រើប្រាស់ម៉ាសសន្លឹកពីក្រោយម៉ាសធម្មជាតិនេះក៏បាន។

    លាបគ្រីមបំប៉ន ៖ ជាតិចនិចចម្បង ដែលយើងមិនអាចចោលបាន គឺប្រើប្រាស់ឡេ ឬ គ្រីមលាបមុខដែលមានសម្បូរវីតាមីនចិញ្ចឹមស្បែកមុខ ជួយបំបាត់ស្នាមអុជខ្មៅ តែកុំប្រើគ្រីមដែលមានសារជាតិកាត់ធ្វើឲ្យស្បែកសនោះ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV