*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ

  • មានស្នាមជ្រួញលើថ្ងាស មើលទៅប្រាកដជាឆាប់ចាស់ណាស់ ហើយ រឿងនេះពិតជាគ្មានមនុស្សស្រីឯណា ចង់បានតែម្តង។ យ៉ាងណាមិញ អ្នក​អាច​អនុវត្តវិធីសាស្ត្រ​មួយ​ចំនួន​​​​​ខាង​ក្រោម​​នេះដែលជួយបំបាត់ស្នាមជ្រួញលើថ្ងាសយ៉ាងពូកែស័ក្កសិទ្ធ។

    យក​ការ៉ុត​ និង​ត្រសក់​​ ចិត​សំបក​អោយ​ស្អាត​ រួច​កិន​ចូល​គ្នា​​ជា​ល្បាយ។ យក​ល្បាយ​ទឹក​បន្លែ​មក​លាប​ត្រង់​ផ្នែក​ស្នាម​ជ្រីវជ្រួញ​​​​នៃ​ថ្ងាស ​រួច​លាង​សម្អាត​​ទឹក​ចេញ​ពេល​ស្ងួត។ ធ្វើ​បែប​នេះ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​​រហូត​កន្លែង​ស្នាម​ជ្រីវ​ជ្រួញ​​បាត់​បង់។​

    ប្រេង​​ប្រទាល​កន្ទុយ​ក្រពើ​ មាន​សារធាតុ​ដែល​ជួយ​បន្តឹង​ស្បែក​​បំបាត់​ស្នាម​ជ្រីវ​ជ្រួញ។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​អ្នក​អាច​បន្ថែម​លាយ​ជា​មួយ​ស៊ុត​រួច​មក​លាប​ត្រង់​កន្លែង​ជ្រីវជ្រួញ។ អនុវត្ត​រហូត​ដល់​ទទួល​បាន​ប្រសិទ្ធភាព។

    ទឹក​ទំពាំង​បាយ​ជូរ​ និង​ទឹក​ឃ្មុំ៖ ទឹក​ទំពាំង​បាយ​ជូរ​​​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ ចំណែក​ទឹក​ឃ្មុំ​​​ជា​ផលិតផល​ធម្មជាតិ​ពិសេស​ជួយ​ស្បែក​ឲ្យ​ស្អាត។ លាយ​ទឹក​ទំពាំង​បាយ​ជូរ​ជា​មួយ​ទឹក​ឃ្មុំ​រួច​លាប​វា​នៅ​ត្រង់​​កន្លែង​ជ្រីវ​ជ្រួញ​នៃ​ថ្ងាស។

    ប្រេង​អូលីវ៖ អ្នក​ជំនាញ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​​ប្រេង​អូលីវ​​ អាច​​ជួយ​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ ​​​​និង​បណ្ដឹង​ស្បែក​បាន​ល្អ។

    យក​កន្សែងដៃ​​ជ្រលក់​ទឹក​ក្ដៅ​ខណ្ឌ​ៗ​​ពូត​​អោយ​ស្ងួត ​ រួច​យក​មក​ដាក់​លើ​ថ្ងាស។ ទុក​រយៈ​ពេល​​១៥​នាទី ​​និង​ធ្វើ​​​ដដែលៗ​ពីរ​ដង​ទៀត។ អនុវត្ត​រៀង​រាល់​ថ្ងៃ ​​​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​របស់​វា ព្រោះកម្ដៅ​ឧណ្ហ​ៗ​​ជា​វិធីសាស្ត្រ​មួយ​អាច​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​​​​​លើ​ថ្ងាស​តាម​ធម្មជាតិ​បាន។

    អនុវត្ត​ដូច​វិធី​សាស្ត្រ​ខាង​លើ​ដែរ​ ដោយ​លាប​នៅ​លើ​​ថ្ងាស​ត្រង់​កន្លែង​ជ្រីវជ្រួញ​ ឬអាចលាបពេញផ្ទៃមុខរហូត​ឃើញ​ពី​លទ្ធផល​​របស់​វា៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV