*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន

  • ស្បែក​មុខ​​សំបូរ​ជាតិ​​ខ្លាញ់​​​ ជា​បញ្ហា​ដែល​​អាច​បង្ក​​​អោយ​កើត​មុន​​​​ ពេល​សារជាតិ​ខ្លាញ់​​នោះ ប៉ះ​ជា​មួយ​ធូលី​ដី​ ឬ​ផ្សែង​កខ្វក់​​ ឬដោយ​សារ​ការ​សម្អាត​ស្បែក​មិន​បាន​ស្អាត​​ល្អ​ជា​ដើម។ ​ឈប់ព្រួយបារម្ភទៅ វិធី​ធម្មជាតិ​ងាយៗមួយ​ចំនួន ខាងក្រោមនេះ ​អ្នកអាច​ធ្វើវាបានដើម្បីកំចាត់បញ្ហាខ្លាច់លើមុខបាន។

    វិធីទី១ ស្លឹក​ជី​អង្កាម​​​​​​​​​៖ ដាក់​ស្លឹក​ជីរអង្កាម​​មួយក្តាប់​ក្នុង​ទឹក​ក្ដៅ រួចទុក​​អោយ​ត្រជាក់​​ បន្ទាប់​មក​​យក​សំឡី​មក​ផ្ដិត​ល្បាយ​នោះ​មក​ជូត​លើ​ស្បែក​មុខ​ ។ទុក​រយៈ​ពេល​១៥​នាទី​​បន្ទាប់​មក​លាង​សម្អាត​ចេញ នឹង​ឃើញ​ពី​ប្រសិទ្ធភាព។

    វិធីទី២ ទឹក​ប៉េងប៉ោះ​លាយ​ទឹក​ឃ្មុំ​៖ កិន​យក​ទឹក​ប៉េងប៉ោះ​ស្រស់​ៗ​ លាយ​ជា​មួយ​ទឹក​ឃ្មុំ​ធម្មជាតិ​​ឲ្យ​ខាប់​រួច​​យក​ល្បាយ​ខាប់​នោះ​មក​លាប​លើ​មុខ។

    វិធីទី៣ ប្រទាល​កន្ទុយ​ក្រពើ​​​​​​​៖  យក​​​ទឹក​​​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​​មក​ជូត​លើ​​ផ្ទៃ​មុខ​ និង​ស្បែក​​ ​​ទុក​ចោល​មួយ​សន្ទុះ​រួច​លាង​សម្អាត​នឹង​ទឹក​ត្រជាក់​​ អាច​​កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើ​ស្បែក​បាន។ បន្ថែម​ពី​នេះ​វា​​អាច​ព្យាបាល​សម្រាប់​ស្បែក​រលាក​ដោយ​កម្ដៅ​​ថ្ងៃ​ និង​កន្ទួល​រមាស់​បាន​​ទៀត​ផង។

    វិធីទី៤ ទឹក​ខ្មេះ៖  លាយ​ទឹក​ខ្មេះ​ស White Vinegar ​​ជា​មួយ​​​ទឹក ​ក្នុង​បរិមាណ​ស្មើ​គ្នា។ ​យក​សំឡី​ផ្ដិត​ល្បាយ​នោះ​រួច​ជូត​លើ​ស្បែក ​ឬ​មុខ​ដែល​មាន​បញ្ហា​​​សំបូរ​ជាតិ​ខ្លាញ់​​កើត​​ឡើង។ វា​ជួយ​កម្ចាត់​ចេញ​នូវ​ជាតិ​ខ្លាញ់​ និង​ភាព​កខ្វក់​​ចេញ​ពី​ស្បែក​បាន​ល្អ។

    វិធីទី៥ ប្រើទឹក​កក​​​​​៖  ទឹកកក​លាយ​ទឹក​ ឬ​ដុំ​ទឹកកក​ផ្ទាល់​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​លើ​ស្បែក​មុខ​បាន។ យក​ដុំ​ទឹកកក​ឬ​ល្បាយ​ទឹកកក​មក​លាង​មុខ​ផ្ទាល់​​ជូត​សម្អាត​ចេញ ​​នឹង​ផ្ដល់​នូវ​ស្បែក​មុខ​​ស្រស់​ថ្លា៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV