*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ធ្លាប់តែរាល់ដងបោះចោលសំបកក្រូច តែក្រោយបានដឹងរូបមន្តមួយនេះ អ្នកនឹងលែងបោះចោលវាទៀតហើយ

  • ក្រូចមិនត្រឹមតែល្អ ចំពោះសុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជាផលិតផល ថែរក្សាស្បែកបែបធម្មជាតិដ៏សំខាន់លើសគេមួយប្រភេទ ទៀតផង។

    គុណសម្បត្ដិដ៏វិសេសវិសាលរបស់ក្រូចគឺជួយលើកកម្ពស់ស្បែក ឱ្យស្រស់ស្អាត និងមានសម្បុរភ្លឺថ្លា។ វីតាមីន C និងអាស៊ីដស៊ីទ្រីកនៅក្នុងក្រូចនាំមកនូវសរសៃទឹកប្រូតេអ៊ីននៅក្នុងរាងកាយ។ សរសៃទឹកប្រូតេអ៊ីនមានគុណប្រយោជន៍ធ្វើឱ្យស្បែកទន់រលោង និងទប់ស្កាត់ការវិវឌ្ឍន៍ទៅរកភាពចាស់របស់ស្បែក។ អាស៊ីដស៊ីទ្រីកជួយកាត់បន្ថយភាពជ្រីវជ្រួញរបស់ស្បែក និងជួយបន្ទន់ស្បែកឱ្យមានសភាពទន់រលោងដោយការផ្ដល់ឱ្យស្បែករបស់អ្នកនូវសម្បុរក្មេងជាងវ័យ។ វាមានប្រសិទ្ធភាពកម្ចាត់ចោល នូវកោសិកាស្បែកខូច លាងសម្អាតនូវរន្ធញើសនិងជួយការពារការកើតមុនលើផ្ទៃមុខ។ ក្រូចពោធិ៍សាត់ ក៏មានផ្ទុកនូវជីវជាតិ A ផងដែរហេតុដូច្នេះការលាយចូលគ្នា រវាងជីវជាតិ A និងជីវជាតិ Cធ្វើឱ្យវាមានប្រសិទ្ធភាព ជួយបំបាត់ស្បែកខូចដោយសារពន្លឺព្រះអាទិត្យ និងការពារស្បែករបស់អ្នក ពីជំងឺមហារីកស្បែក។

    ក្រៅពីការទទួលទានក្រូចហើយ សំបករបស់វាក៏ត្រូវអ្នកជំនាញយកទៅធ្វើជាប្រដាប់ខាត់ស្បែក ឱ្យរលោង និងមានសំណើម ផងដែរ។

    អ្នកអាចច្នៃសំបកក្រូចធ្វើជាថ្នាំខាត់ស្បែកមុខរបស់អ្នកតាមវិធីខាងក្រោមនេះ៖

    លាងសម្អាតសំបកក្រូចដោយអំបិល ដើម្បីជម្រះចោលមេរោគ រួចដាក់វាទៅក្នុងម៉ាស៊ីនក្រឡុក ដើម្បីកិនវាឱ្យក្លាយជាឱសថធម្មជាតិខាប់។ ចូរដាក់បន្ថែមទឹកដោះគោជូរ មួយស្លាបព្រាបាយទឹកក្រូចឆ្មាពីរបីដំណក់និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ រួចកិនវាឱ្យលាយច្របល់គ្នាបានល្អ។

    របៀបប្រើ៖ ចូរលាងសម្អាតមុខរបស់អ្នក ដោយទឹកក្ដៅឧណ្ហៗ និងលាបល្បាយខាងលើនេះឱ្យសព្វផ្ទៃមុខ។ ការលាបដូច្នេះនឹងជួយឱ្យរន្ធញើសរបស់បើកចំហ។ ចូរដាក់ល្បាយខាងលើនៅលើផ្ទៃមុខរបស់អ្នក ឱ្យបានរយៈពេល ១ម៉ោង ដើម្បីឱ្យវាស្ងួត។ ចូរលាងសម្អាតមុខរបស់អ្នកដោយទឹកត្រជាក់ ជាការស្រេច។

    អត្ថប្រយោជន៍នៃរូបមន្តនេះ គឺវានឹងជម្រះចោល នូវកោសិការស្បែកខូចនិងធូលីពីផ្ទៃមុខរបស់អ្នក និងផ្ដល់ឱ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយ។ ក្រោយពីលាងសម្អាតផ្ទៃមុខរបស់អ្នករួចរាល់ហើយ ចូរលាបក្រែមបន្ថែមសំណើមលើផ្ទៃមុខ ដើម្បីការពារស្បែកពីសភាពស្ងួត៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV