*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

មិន​​ធម្មតា​​ Top Scorer នៅ​ UCL ឆ្នាំ​នេះ​ទើប​អាយុ​១៩​ឆ្នាំ

  • Lionel Messi គឺ​ជា​ម្ចាស់​ស្បែក​ជើង​មាស​កម្មវិធី UEFA Champions League កាល​ពី​រដូវ​កាល​ចាស់​ក្រោយ​រក​បាន​១២​គ្រាប់​ នាំ​មុខ​ Robert Lewandowski ចំនួន​៤​គ្រាប់​។

    សម្រាប់​រដូវ​កាល​នេះ​វិញ​ក្រោយ​លេង​បាន​៣​ប្រកួត​កន្លង​មក​ កីឡាករ​កំពុង​នាំ​មុខ​គេ​ក្នុង​តារាង​ Top Scorer គឺ Erling Braut Haaland មក​ពី​ក្រុម​ Red Bull Salzburg។​ Haaland លេង​ជា​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស និង​មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។​

    យុវជន​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​អូទ្រីស​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​៦​គ្រាប់​ហើយ​ក្នុង​​៣​ប្រកួត​កន្លង​មក​ នៅ​ Champions League ដោយ​ទម្លាយ​ទី​ក្រុម​ KRC Genk ៣​គ្រាប់, Napoli ២​គ្រាប់​ និង​ Liverpool ១​គ្រាប់។ គិត​លើ​គ្រប់​កម្មវិធី​វិញ Haaland រក​បាន​២០​គ្រាប់​ឯណោះ​​ឲ្យ​ Salzburg៕ ​​​

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV