*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

គ្រឿងផ្សំ៣មុខនេះ អាចជួយទប់ស្កាត់ជម្ងឺមហារីក សម្ពាធឈាមឡើងខ្ពស់ និង ជម្ងឺជាច្រើនមុខទៀត សឹងមិនគួរអោយជឿ

  • តើលោកអ្នកដឹងទេថា ការរួមបញ្ចូលគ្នារវាង ទឹកខ្មេះផ្លែប៉ោម, ខ្ទឹមស និងទឹកឃ្មុំ គឺមានឥទ្ធិពលប្រសើរបំផុតចំពោះសុខភាព។ ព្រោះតែគ្រឿងផ្សំទាំង៣នេះ មានផ្ទុកសម្បូរទៅដោយសារធាតុដែលមានលក្ខណៈសម្បត្តិជាថ្នាំដ៏មានគុណភាព និងប្រសិទ្ធិភាពខ្ពស់ទប់ស្កាត់ជំងឺគួរឱ្យព្រួយបារម្ភបានយ៉ាងច្រើន។

    វិធីមួយដែលអាចផ្ដល់​ឱ្យរាងកាយនូវការជម្រុញពង្រឹងសុខភាពកាន់តែប្រសើរ ហើយជៀសផុតពីជំងឺផ្សេងៗ គឺការទទួលទានល្បាយទឹកខ្មេះផ្លែប៉ោមលាយជាមួយខ្ទឹមស និងទឹកឃ្មុំ។ ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញពីរបៀបផ្សំសារធាតុដ៏មានប្រយោជន៍នេះ៖

    អ្វីដែលអ្នកត្រូវការគឺ៖ ខ្ទឹមស ចំនួន ១០ កំពឹស ទឹកឃ្មុំធម្មជាតិ ចំនួន ១ ពែង និងទឹកខ្មេះផ្លែប៉ោម ចំនួន ១ ពែង

    អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងកិនក្រឡុកគ្រឿងផ្សំទាំងអស់ចូលគ្នា រួចចាក់ចូលក្នុងក្រឡមានគ្របស្អាតមួយ។ ហើយរក្សាទុកល្បាយនេះក្នុងទូរទឹកកកជាការស្រេច។  ល្បាយនេះមានប្រសិទ្ធិភាពប្រសើរបំផុតសម្រាប់រយៈពេល៥ថ្ងៃ ប៉ុន្តែមិនមែនបានន័យថា រយៈពេលក្រោយ ៥ ថ្ងៃ ល្បាយឱសថបែបធម្មជាតិនេះនឹងផ្ដល់ផលប៉ះពាលចំពោះសុខភាពឡើយ គឺគ្រាន់តែឥទ្ធិពលរបស់វាថយចុះប៉ុណ្ណោះ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរទទួលទានចំនួន ២ ស្លាបព្រាបាយរាល់ព្រឹក មុនពេលទទួលទានអាហារ។

    អត្ថប្រយោជន៍គ្រឿងផ្សំនិមួយៗ៖

    ទឹកឃ្មុំ៖ មានផ្ទកសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ និងអង់ស៊ីមដែលដើរតួជាសារធាតុសម្លាប់មេរោគដ៏មានឥទ្ធិពល។ វាក៏ជាប្រភពនៃ Glucose និង Fructose ដែលជួយរាងកាយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមផងដែរ។

    ទឹកខ្មេះផ្លែប៉ោម៖ មានប្រសិទ្ធិភាពជួយសម្រាល និងព្យាបាលបញ្ហាសុខភាពជាច្រើន រួមបញ្ចូលទាំង រោគមុន, អាឡែកស៊ី, ផ្ដាសាយ, រលាកស៊ីនុស, ឡើងកូឡេស្តេរ៉ូលខ្ពស់, អស់កម្លាំងរ៉ាំរ៉ៃ, ឈឺសន្លាក់, ឈឺបំពង់ក, ច្រាលទឹកអាស៊ីតក្រពះ ជាដើម។ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ប្រសើរ ចូរជ្រើសរើសប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមធម្មជាតិ ឬសរីរាង្គ។

    ខ្ទឹមស៖ មានឥទ្ធិពលប្រសើរណាស់ចំពោះសុខភាព។ វាផ្ទុកសារធាតុមានប្រយោជន៍ដែលជួយក្នុងការបញ្ចុះកូឡេស្តេរ៉ូល, បង្កើនចរន្តឈាម និងកាត់បន្ថយសម្ពាធឈាម។ វាក៏មានផ្ទុកសារធាតុសេលេញ៉ូមជួយជួសជុល និងទប់ស្កាត់កោសិកាដែលខូចខាត ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺមហារីក។ ខ្ទឹមស ក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគដែលជួយប្រយុទ្ធប្រឆាំងវីរុស រោគផ្សិត និងបាក់តេរីធ្វើឱ្យអ្នកជៀសផុតពីបញ្ហាសុខភាព រួមទាំងរោគឆ្លងផ្សេងៗដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។

    បើលាយគ្រឿងផ្សំទាំងនេះ អ្នកនឹងទទួលបានផលប្រយោជន៍គឺ ជួយទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ វិធីដ៏ប្រសើរបំផុតទទួលបានលទ្ធផលជាទីគាប់ចិត្តគឺការលាយគ្រឿងផ្សំទាំង៣បញ្ចូលគ្នា។ នៅពេលអ្នកលាយទឹកខ្មេះផ្លែប៉ោម ខ្ទឹមស និងទឹកឃ្មុំ ចូលគ្នា អ្នកនឹងទទួលបានឱសថបែបធម្មជាតិដ៏មានឥទ្ធិពលបំផុតមួយជួយព្យាបាលដោះស្រាយបញ្ហាសុខភាពជាច្រើន រួមទាំងកាត់បន្ថយសម្ពាធឈាម ជំងឺឆ្លង ផ្ដាសាយ ជំងឺហឺត ជំងឺមហារីក ជំងឺរលាកសន្លាក់ ជាដើម៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV