*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

មិនដែលដឹងសោះថា ម្រេចខ្មៅក្រៅពីជាគ្រឿងទេសហើយ វានៅអាចធ្វើបែបនេះបានទៀត

  • ម្រេចខ្មៅគឺជាគ្រឿងទេស ដែលគេនិយមប្រើជាគ្រឿងផ្សំមុខម្ហូប ដើម្បីបន្ថែមឱជារសឱ្យ កាន់តែឆា្ងញ់ពិសា។

    ម្រេចខ្មៅមានអត្ថប្រយោជន៍ល្អបំផុតសុខភាព ដោយសារ តែ វាមាន ផ្ទុកនូវសារធាតុចិញ្ចឹម និង វីតាមីនជាច្រើន ដូចជា៖ ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ម៉ង់ហ្គាណែ ស័ង្កសី​ សារធាតុ Chromium វីតាមីន A និង C  និង សារធាតុចិញ្ចឹមដទៃទៀត។

    ដោយសារម្រេចខ្មៅមានសារធាតុមានប្រយោជន៍ទាំងអស់នេះ ទើបក្រៅពីវាជាគ្រឿងបន្ថែមរសជាតិមុខម្ហូបហើយ អ្នកក៏អាចប្រើប្រាស់ម្រេចខ្មៅដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចខាងក្រោមបានដែរ៖

    បញ្ហាមុខកើតមុន៖ លាយម្រេចខ្មៅ ១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកដោះគោជូរ៣​ ស្លាបព្រាកាហ្វេ។ ច្រោះអោយស្អាតយកតែមួយស្លាបព្រាកាហ្វេបានហើយ ​។ បន្ទាប់មកលាបនៅលើស្បែកមុនរបស់អ្នកប្រហែលជា ១០នាទី រួចលាងចម្រេះជាមួយទឹកស្អាតចេញ ។ អនុវត្តបែបនេះ២សប្តាហ៍ម្តងវាអាចជួយ ព្យាបាល មុខកើតមុននិងធ្វើឲ្យផ្ទៃមុនស្រស់ស្អាតយ៉ាងឆាប់រហ័ស។

    មុខមានអាចម៍រុយ៖ ម្រេចខ្មៅរួមចំណែកដល់ការជំរុញចរាចរឈាមនិងសារធាតុចិញ្ចឹមដល់កោសិកាស្បែកនៅលើផ្ទៃមុខ។ នេះអាចចាត់ទុកថាជាវិធីសាស្ត្រដល់ល្អក្នុងការជួយ ថែរក្សាស្បែក និងជួយការពារពីកាំរស្មើយ៉ាងមានប្រសិទ្ធភាព។ យកស្ករត្នោត ១ស្លាបព្រាកាហ្វេលាយជាមួយម្រេច ១ ស្លាបព្រាកាហ្វេបន្ថែមប្រេងលាប ស្បែកពីរបីកំណត់លាយឲ្យសព្វ ហើយចាប់ផ្តើមលាបលើស្បែកមុខ។ ការប្រើវិធីបែបនេះជួយអោយកែជួសជុលស្បែកដែលធ្លាប់តែមាន ពណ៌ជាំខ្មៅឲ្យ ទៅជាភ្លឺថ្លារហូត ឲ្យតែអ្នកអនុវត្តបានខ្ជាប់ខ្ជួន។

    អង្គែ និង ការរលាកស្បែកក្បាល៖ ម្រេចនិងក្រូចឆ្មារអាចបង្កើតប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការព្យាបាលបញ្ហាស្បែកក្បាលមានដូចជា អង្គែ បញ្ហារលាកស្បែកក្បាល និងជ្រុះសក់ជាដើម។ លាយម្រេច ១ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្រូចឆ្មាចំនួន ១ ពែងកន្លះកូរអោយសព្វ។

    សូមលាងសម្អាតសក់អោយបានស្អាត រួចលាបល្បាយនេះអោយសព្វនៅលើស្បែកក្បាលទុកចោលប្រមាណ៥ទៅ១០នាទី បន្ទាប់មកលាងទឹកចេញវិញ។ ល្បាយនៃសារធាតុម្រេចនិងក្រូចឆ្មានេះអាច នាំមកនូវលទ្ធផលដ៏ល្អសម្រាប់សុខភាពស្បែកក្បាល៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV