*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ថ្លើមជាសរីរាង្គសំខាន់ណាស់ ដូច្នេះសូមស្វែងយល់ពីមូលហេតុដែលនាំអោយថ្លើមខូច ដើម្បីការពារទុកជាមុន

  • ថ្លើមគឺជាសរីរាង្គមួយដ៏សំខាន់នៃរាងកាយហើយមុខងាររបស់វាដែលត្រូវរ៉ាប់រងគឺពិតជាចាំបាច់ចំពោះសុខភាពរបស់អ្នក។

    បើអ្នករងវិបត្ដិពីជំងឺថ្លើម វាជារឿងដំបូងគេ ដែលអ្នកត្រូវដឹងថាតើចំណីអាហារប្រភេទណា ដែលនឹងអំណោយផលដល់ការស្រោចស្រង់វា ញ៉ាំងឱ្យចៀសផុតពីការកើនឡើងជាតិពុលឬជាតិខ្លាញ់ដែលភាគច្រើន​តែងតែធ្វើឱ្យថ្លើមឈឺ។

    ដូចនេះហើយ សូមមើលពីមូលហេតុដែលអាចបណ្ដាលឱ្យខូចថ្លើមតាមការរ៉ាយរ៉ាប់ខាងក្រោមនេះ៖

    កូឡេស្តេរ៉ូលខ្ពស់៖ កូឡេស្ដេរ៉ូលគឺជាខ្លាញ់មួយប្រភេទដែលត្រូវបានសំយោគដោយថ្លើម ហើយរាងកាយប្រើវាជាថាមពលសម្រាប់កោសិកាជាច្រើន។ ប៉ុន្ដែ កូឡេស្ដេរ៉ូលដែលមិនត្រូវបានប្រើ ឬ សេសសល់ច្រើន ត្រូវបានថ្លើមទទួលយកវិញ។ ការទទួលយកនូវអ្វីដែលសេសសល់ជ្រុលហួសហេតុ មិនមានប្រយោជន៍សម្រាប់ថ្លើមនោះ ចុងបញ្ចប់នឹងបណ្ដាលឱ្យអ្នកកើតជំងឺថ្លើមមិនខាន តួយ៉ាងគឺជំងឺខ្លាញ់រុំថ្លើមជាដើម។ ដូច្នេះអ្នកគួរចៀសវាងការពិសាសាច់ក្រហម អាហារសម្បូរខ្លាញ់ សម្បូរស្ករ ស៊ុតចំណែកស អាហារប្រៃខ្លាំង ហើយប្ដូរមកពិសាបន្លែ អាហារសម្បូរកាកសរសៃ និងធញ្ញជាតិវិញ។

    ចូលគេងយឺត និងក្រោកពីគេងយឺត៖ ថ្លើមត្រូវបំពេញមុខងារដ៏សំខាន់គឺការបំលែងជាតិពុលក្នុងខ្លួន។ ដូច្នេះនៅពេលយប់វានឹងអនុវត្ដនូវដំណើរការបណ្ដេញជាតិពុលម្តង ហើយនៅវេលាម៉ោង ១២ និងម៉ោង២ រំលងអាធ្រាត ថ្លើមមានដំណើរការបណ្ដេញជាតិពុលម្ដងទៀត។ វាគឺជាដំណើរការដែលត្រូវបានអនុវត្ដជាប្រក្រតីនៅពេលអ្នកគេងលង់លក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនធ្វើតាមដំណើរការធម្មជាតិនៅក្នុងរាងកាយរបស់អ្នកជារឿយៗ អ្នកនឹងទទួលរងនូវឥទ្ធិពលមិនល្អជាមិនខាន។ ដូច្នេះសូមព្យាយាមអនុវត្ដតាមការគេងឱ្យត្រូវពេលវេលាតាមតែអ្នកអាចធ្វើបាន។

    មិនពិសាអាហារពេលព្រឹក៖ នៅពេលអ្នកក្រោកពីគេង ជាតិគ្លុយកូសមានការថយចុះ។ វាជាទិដ្ឋភាពមួយ ដែលប៉ះពាល់ដល់ថ្លើម និងរារាំងវាពីការទទួលយកថាមពលដើម្បីបំពេញនូវមុខងារសំខាន់ៗរបស់វា។ មានមនុស្សជាច្រើនមិនញ៉ាំអាហារពេលព្រឹកដើម្បីសម្រកទម្ងន់ ឬដោយសារការប្រញាប់ប្រញាល់។ សូមកុំរំលងអាហារពេលព្រឹក​ ព្រោះវាជាផ្នែកដ៏សំខាន់ នៃសារធាតុចិញ្ចឹមរបស់អ្នក  ដែលមានសារៈសំខាន់សម្រាប់រាងកាយ ថ្លើម និងខួរក្បាលរបស់អ្នក។ រាងកាយត្រូវការថាមពលដ៏សំខាន់នេះ ដើម្បីចាប់ផ្ដើមថ្ងៃថ្មីផងដែរ។

    ចំណីអាហារមិនល្អ៖ ការពិសាអាហារមិនល្អ អាចមកពីអ្នកមិនមានពេលវេលាគ្រប់គ្រាន់ វាងាយនឹងនាំឱ្យអ្នកទៅពិសាអាហារឆ្អិនស្រាប់។ ប៉ុន្ដែអាហារបែបនេះនឹងនាំអោយ សុខភាពរបស់អ្នកចុះខ្សោយមិនខាន។ ថ្លើមគឺជាសរីរាង្គមួយ ដែលងាយនឹងរងនូវការប៉ះពាល់ដោយចំណីអាហារមិនល្អ ជាប្រភេទអាហារដែលរួមបញ្ចូលគ្នានូវសូដ្យូម កាល់ឡូរី ស្ករ និងអំបិល។ អាហារទាំងនេះធ្វើឱ្យកើនឡើងសម្ពាធឈាម កូឡេស្ដេរ៉ូល និងខ្លាញ់រុំព័ទ្ធថ្លើមជាដើម។ ភាគច្រើន មុខងារមិនប្រក្រតីនៃថ្លើមគឺជាហេតុផលបណ្ដាលមកពីចំណីអាហារមិនល្អ ដែលផ្ទុកជាតិខ្លាញ់ខ្ពស់ និងធាតុបង្កគ្រោះថ្នាក់ ដែលធ្វើឱ្យថ្លើមឈឺ នឹងនាំឱ្យអ្នកមានជំងឺ។

    គ្រឿងស្រវឹង៖ គ្មានធាតុអ្វីដែលបង្កគ្រោះថ្នាក់ដល់ថ្លើមរបស់អ្នកជាងគ្រឿងស្រវឹងនោះទេ។ ថ្លើមមានការពិបាកក្នុងការដំណើរការជាតិស្រវឹង ដែលនាំអោយមានការបំផ្លាញដល់ថ្លើម និងរារាំងវាពីការបំពេញមុខងារមូលដ្ឋាន ព្រមទាំងបំផ្លាញនូវតុល្យភាពគីមីរបស់វា។ វានឹងនាំអោយ បំផ្លាញកោសិកាថ្លើម និងបណ្ដាលឱ្យខ្លាញ់រុំថ្លើម កើតជំងឺថ្លើម និងជំងឺក្រិនថ្លើម។ ការទទួលទានស្រាទំពាំងបាយជូរមួយកែវគឺល្អប្រសើរសម្រាប់សុខភាព ប៉ុន្ដែត្រូវចៀសវាងការទទួលទានច្រើន ព្រោះគ្រឿងស្រវឹងពិតជាគ្រោះថ្នាក់ណាស់សម្រាប់សុខភាព៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV