*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ប្រិយមិត្តដឹងអត់? ភេសជ្ជៈទាំង៤ប្រភេទនេះ បើទទួលទានទៅបានទាំងសុខភាពល្អហើយបញ្ចុះទម្ងន់ថែមទៀត

  • មែនហើយ ក្រៅ​ពីការធ្វើ​លំហាត់​ប្រាណ​និងរបប​អាហារហើយ លោកអ្នកមិនគួរ​រំលង​ភេសជ្ជៈ​ដែល​មានកាឡូរីទាបនោះទេ។

    វាពិតជាសំខាន់ណាស់ នៅពេល​អ្នកថែរក្សា​រាងតែ​អ្នកមិន​បាន​ពិនិត្យឲ្យម៉ត់ចត់​ក្នុង​ការទទួល​ទាន​ភេសជ្ជៈ​ឲ្យបាន​ត្រឹមត្រូវ ហេតុ​ដូច​នេះប្រសិន​បើ​អ្នកចង់​បាន​សុខភាព​ល្អនិងជំនួយ​ក្នុងការបញ្ចុះ​ទម្ងន់​នោះគួរ​ទទួល​ទាន​ភេសជ្ជៈ​ខាង​ក្រោម៖

    ទឹកទំពាំងបាយជូរ៖ ទឹកទំពាំង​បាយ​ជូរមាន​ផ្ទុកសារធាតុ​ស្ករទាប​ដែលជួយ​ក្នុងការ​សម្រក​ទម្ងន់​បាន។ នៅក្នុង​ទឹកទំពាំង​បាយជូរ​មានផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីកម្ម​ជួយ​ប្រឆាំង​ទៅ​ដល់​ជាតិស្ករ​និង​លីពីត​បានផងដែរ។

    ទឹកដោះគោ​មានជាតិ​ខ្លាញ់​ទាប៖ បើ​អ្នកចេះ​ជ្រើសរើស​ទឹកដោះ​គោ​ដែល​មាន​សា​រធាតុ​ធាត់ទាប​នោះវា​មិនបណ្តាលអោយធាត់ទេ​ហើយវាក៏ជួយ​អ្នករក្សា​រាងស្រស់​ស្អាត​និង​គេង​លក់​ស្រួល​ ជួសជុលសាច់ដុំ និងជម្រុញដល់មេតាប៉ូលីសទៀត​ផង។ អ្នក​គួរតែ​ជ្រើស​រើស​យក​ទឹក​ដោះគោ​ណាដែល​មិនមាន​ដាក់​សារ​ធាតុព​ណ៌ឬផ្ទុក​ជាតិស្ករ​មកទទួល​ទាន។

    ទឹកសណ្តែក៖ ក្រៅពី​ទឹក​ដោះគោ អ្នកក៏​អាចទ​ទួលទាន​ទឹក​សណ្តែក​បានដែរ ពិសេស​អ្នក​មាន​ការ​ប្រតិ​កម្ម​ជាមួយ​ទឹកដោះ​គោ។ នៅក្នុង​ទឹកសណ្តែក​គឺសំបូរ​ទៅដោយ​វីតាមីន B12 ដែលវា​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​និងជួយ​ដល់រាង​កាយ។

    តែ Chamomile៖ មិនខុស​ពីភេសជ្ជៈ​ខាង​លើទេ តែប្រភេទ​នេះវា​ពិត​ជាជួយ​អ្នកក្នុង​ការសម្រក​ទម្ងន់​បាន​មែន​ដោយវា​ជួយដុត​បំផ្លាញជាតិ​ខ្លាញ់​និងជួយ​ធ្វើ​ឲ្យចិត្ត​ស្ងប់ស្ងាត់​បានទៀត​ផង។

    ចូ​រអ្នក​ព្យាយាម​ក្នុងទទួល​ទានវា​នៅពេល​យប់មុន​ចូលគេង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ លើស​ពី​នេះ តែប្រភេទ​នេះក៏ជួយ​អ្នកក្នុង​ការ​បណ្តេញ​ជាតិពុល​ពីរាង​កាយផង​ដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV