*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

Cristiano Ronaldo នៅតែធ្វើជាប្រធានក្រុមដដែលទោះជាមានបញ្ហាលើកមុនក៏ដោយ

  • លោក Fernando Santos គ្រូ​បង្វឹកក្រុមជម្រើសជាតិ​ព័រទុយហ្គាល់​ បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នៅ​តែ​​បន្ត​ធ្វើ​ជា​ប្រធាន​ក្រុម​ដដែល ទោះបី​​បាន​ដើរ​ចេញ​ពី​​ទីលាន​ពាក់កណ្តាលទីអំឡុងការប្រកួតស្មើគ្នា ២-២ ទល់នឹងក្រុមសែបក្តី។

    កីឡាករវ័យ​៣៦​ឆ្នាំ​​បាន​បង្ហាញកាយវិការខឹងសម្បារ​​យ៉ាង​ខ្លាំង បន្ទាប់​ពី​អាជ្ញាកណ្ដាល​​លោក Danny Makkelie បដិសេធ​គ្រាប់​បាល់​ចុង​ម៉ោង​របស់​គេ ធ្វើ​ឲ្យ​ការប្រកួត​រវាងក្រុមទាំង២បញ្ចប់ដោយលទ្ធផលស្មើគ្នា។

    Ronaldo អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ដាក់​ពិន័យ​របស់ FIFA បន្ទាប់​ពី​បាន​ដោះ​ស្លាក​ប្រធាន​ក្រុម​ចេញ​ពី​ដៃ​គប់ទៅ​លើ​ស្មៅ និង​ស្រែក​​ដាក់​មុខ​អាជ្ញាកណ្ដាល។ ប៉ុន្តែ​លោក Santos បាន​ឈរ​​គាំទ្រ​ពី​ក្រោយ Ronaldo និង​ប្រាប់​ថា គេ​នៅ​តែ​ជា​ប្រធាន​ក្រុម​របស់​ព័រទុយហ្គាល់។

    លោក Fernando Santos បានអះអាងបែបនេះថា “​ Cristiano Ronaldo នៅ​តែ​ជា​ប្រធាន​ក្រុម។ គេ​គឺ​ជា​​ឧទាហរណ៍​​សម្រាប់​អ្នក​រាល់​គ្នា។”

    បច្ចុប្បន្ន ព័រទុយហ្គាល់ កំពុងឈរលេខ២ ក្នុងពូល A មាន៤ពិន្ទុ ក្រោយឆ្លងកាត់២ប្រកួត ស្មើក្រុមសែបដែលនៅកំពូលតារាង ។ ក្រុមបញ្ចខែលនឹងបន្តលេងវគ្គ​ជម្រុះ​ World Cup ដោយប៉ះក្រុមម្ចាស់ផ្ទះលុចសំបួរនៅយប់នេះ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV