*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អ្នកចូលចិត្តញ៉ាំកាហ្វេ ដឹងតែពេញចិត្តម៉ងបើបានដឹងពីគុណសម្បត្តិរបស់វា

  • កាហ្វេ ជាភេសជ្ជៈមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំង សម្រាប់មនុស្សគ្រប់វ័យទៅតាមប្រភេទ និងរសជាតិ។

    ជាមួយគ្នានេះ ការផឹកកាហ្វេនៅពេលព្រឹកពិតជាទទួលបានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងជម្រុញឱ្យខួរក្បាលមានដំណើរការល្អពេញមួយថ្ងៃ។

    ការពិសារកាហ្វេនៅពេលព្រឹក លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

    បង្កើនថាមពលដល់ខួរក្បាល ពង្រឹងស្មារតី បង្កើនការចងចាំ និងជម្រុញឱ្យប្រព័ន្ធមុខងារខួរក្បាលមានដំណើរការល្អ

    ដោះស្រាយបញ្ហាធ្លាក់ចុះនៃសម្ពាធឈាម ព្រោះវាជួយជម្រុញឱ្យមានការកើនឡើងនៃសម្ពាធឈាម

    ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ ដូចជា ផ្ដាស់សាយ និងគ្រុនជាដើម

    ក្រៅពីនេះ វាក៏ជួយសម្រួល និងបន្ថយដល់អាការឈឺក្បាលរបស់លោកអ្នក

    សារជាតិរបស់កាហ្វេ អាចជួយកាត់បន្ថយពីអាការឈឺចាប់របស់លោកអ្នក

    ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងជម្រុញដល់ការស្រកទម្ងន់។

    ទោះបីជាការញ៉ាំកាហ្វេ មានប្រយោជន៍ក៏ពិតមែន តែវាក៏មានគុណវិបត្តិមួយចំនួនដែរដូចជា៖

    ឡើងសម្ពាធឈាម

    ចង្វាក់បេះដូងដើរញាប់ខុសប្រក្រតី

    ញ័រ ដៃ ធីងធោងក្នុងខ្លួន មាន អារម្មណ៍ ថា ឈឺ

    ភាពយឺតយ៉ាវនៃការរំលាយ អាហារជាដើម

    គេងមិនលក់

    ជាទូទៅ អ្នកអាយុពី ១៨ឡើងទៅ អាចពិសាកាហ្វេបាន។ ប៉ុន្ដែ ចំពោះអ្នកកើតជំងឺបេះដូង និងស្ដ្រីមានផ្ទៃពោះ ឬបំបៅដោះកូន បើអាចចៀសបាន សូមកុំបរិភោគកាហ្វេ ព្រោះវាបណ្ដាលឱ្យឡើងសម្ពាធឈាម ចង្វាក់បេះដូងកើនឡើង ហើយបើញុំា សូមក្នុងកម្រិតមួយទាបបានហើយ នឹងលាយជាមួយទឹកគោច្រើន កាហ្វេតិច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV