*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើអ្នកឧស្សាហ៍ទទួលទានអាហារបែបនេះជាប្រចាំនោះអ្នកនឹងឆាប់ចាស់ហើយ សុខភាពមិនល្អទៀត

  • ការឧស្សាហ៏ទទួលទានអាហារប្រភេទនេះជាប្រចាំ មិនត្រឹមតែធ្វើអ្នកមើលទៅចាស់ជាងអាយុនោះទេ ថែមទាំងប្រឈមមុខនឹងជំងឺជាច្រើនមុខទៀត។ តើអាហារទាំងនោះមានអ្វីខ្លះទៅ?

    អាហារដែលមានជាតិខ្លាញ់ខ្ពស់៖ ជាពិសេសអាហារបំពងនេះតែម្ដង នរណាៗក៏ពិបាកនឹងហាមចិត្តដែរ ទោះជាអ្នកពូកែតមអាហារយ៉ាងណាក៏ដោយ។ អាហារប្រភេទនេះធ្វើអោយរ៉ាឌីកាល់សេរីនៅក្នុងខ្លួនកើតឡើង ដែលធ្វើអោយកោសិកានៅក្នុងរាងកាយក៏ខូចខាតទៅតាមនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ជាតិខ្លាញ់មិនល្អទាំងនេះក៏អាចធ្វើអោយប្រព័ន្ធរំលាយអាហារដំណើរមិនល្អ ធ្វើអោយសភាពរាងកាយទាំងមូលមើលទៅស្រអាប់មិនស្រស់ថ្លា។

    អាហារដែលមានជាតិស្ករខ្ពស់៖ ក្រៅពីមិនមានប្រយោជន៏អ្វីសោះដល់សុខភាពហើយនោះ ប្រភេទអាហារដែលមានជាតិស្ករខ្ពស់អាចធ្វើអោយអ្នកធាត់បានយ៉ាងងាយ ហើយរាងកាយអ្នកក៏ត្រូវធ្វើច្រើនជាងធម្មតាក្នុងការរំលាយជាតិស្ករដែលអ្នកទទួលទានចូលទៅ អញ្ចឹងហើយបើតែងតែញ៉ាំតែគុជផ្អែមៗនោះ មិនបាច់ឆ្ងល់ទេ ថាហេតុអីស្បែកអ្នកមើលទៅមិនស្រស់ថ្លាដូចមុនសោះ។

    អាហារដែលមានជាតិប្រៃខ្ពស់៖ ផ្អកប្រហុក និង ជ្រក់ជាដើមនោះសុទ្ធតែជាប្រភេទអាហារដែលផ្ទុកជាតិប្រៃច្រើនលើសលប់។ ជាតិប្រៃនេះមិនត្រឹមតែមិនល្អសម្រាប់សុខភាពអ្នកទទួលទានទេ ថែមទាំងចូលទៅបំផ្លាញជីវិតជាតិចិញ្ចឹមដែលអ្នកអាចទទួលបានពីការទទួលបន្លែ ផ្លែឈើផ្សេងៗថែមទៀតផង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV