*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

កើតមុនហើយនិងស្បែកស្រអាប់មែនទេ? នេះនៃ៎វិធីធម្មជាតិទាំងអស់នេះជួយបាន

  • ផលិតផលដែលយើងប្រើរាល់ថ្ងៃមានផ្ទុកសារធាតុគីមីច្រើន ជាបញ្ហាដែលបង្កអន្តរាយដល់ស្បែករបស់យើងមិនតិចទេ។

    ដោយសារការប្រើផលិតផលមិនត្រឹមត្រូវនេះ មិនត្រឹមតែមិនធ្វើអោយផ្ទៃមុខស្អាតទេ តែវាបែរជាធ្វើអោយស្បែកទៅជាស្រអាប់ ហើយកើតមុនទៀត។ នេះជាកង្វល់ ដែលប្រិយមិត្តជាច្រើនចង់ស្វែងរកដំណោះស្រាយ​ និងចម្លើយឆ្លើយតប។

    កុំបារម្ភទៀតអី នៅពេលនេះយើងខ្ញុំ សូមណែនាំនៅវីធីងាយៗ ៥មុខដែលសុទ្ធតែរបស់ធម្មជាតិងាយរកទិញតាមផ្សារពិសេសមានតម្លៃថោកសមរម្យ ហើយប្រើទៅទទួលបានប្រសិទ្ធភាពល្អ និងប៉ះពាល់ដល់ស្បែកទេ។ វិធីនេះនិងធ្វើអោយលោកអ្នកទទួលបានស្បែកមុខស្អាតគ្មានមុខ​ ភ្លឺរលោងសថ្លា ដូចដែលអ្វីដែលអ្នកគ្រប់គ្នាប្រាថ្នាចង់បាន។ តើវាមានអ្វីខ្លះទៅ?

    ស៊ុតពណ៌លឿង៖ ស្បែកមុខចាស់ជាងអាយុ មុខខ្មៅ មានខ្លាញ់ច្រើនវីធីដោះស្រាយបានគឺ អ្នកគួរតែប្រើស៊ុតពណ៌លឿងលាបឲ្យពេញផ្ទៃមុខទុកវាចោលរយៈពេល១៥- ២០នាទី​​ លាងចេញជាមួយទឹកស្អាត។ ដោយសារធាតុក្នុងពណ៌លឿងក្នុងស៊ុតជាបណ្តុះកោសិកាថ្មីៗ​ ចម្រុះនៅកោសិកាដែលខូចចោល​ជួយថែរក្សាស្បែកឲ្យភ្លឹសរលោង។

    ផ្លែប៉េងប៉ោះ៖ មុនអាចកើតចំពោះមនុស្សគ្រប់វ័យមិនថា​ ប្រុសឬក៏ស្រី។ ប្រសិនបើអ្នកមានអ័រម៉ូន​​ ឬមានកកជាតិកខ្វក់នៅលើមុខ​​ច្រើន ហើយការលាងសម្អាតមិនបានស្អាត​ ដិតដល់ជាប្រចាំ។ ដោយយកផ្លែប៉េងប៉ោះ ពីទូទឹកកកមកបិតកំចាត់ភាពកខ្វក់លើផ្ទៃមុខ នារួចយកមកអូសជូតថ្នមៗលើពេញផ្ទៃមុខ​ ជាការល្អបំផុត។

    ដំឡុងបារាំងឆៅ ជាមួយក្រូចឆ្មារ៖ វីធីនេះជួយកាត់បន្ថយស្នាមអុជខ្មៅ និងស្បែកជាំស្រអាប់បញ្ហាសម្រាប់មនុស្សមួយចំនួន ពិបាកក្នុងពេលតុបតែងមុខធ្វើឲ្យផ្ទៃមុខមិនស្មើរគ្នាមានខ្មៅមានស។ គួរសាកប្រើដំឡូងឆៅបន្ថែមជាមួយទឹកក្រូចឆ្មារ ២-៣ ដំណក់ លាបពេញផ្ទៃមុខដោយទុកចន្លោះភ្នែក។ ផ្អាប់ទុករយៈពេល ១០នាទី បន្ទាប់មកលាងជាមួយទឹកស្អាតជាការស្រេច ផ្ទៃមុខនិងប្រែស្រស់ស្អាតបើធ្វើជាប្រចាំ។

    ទឹកឃ្មុំ ជាមួយស្ករ៖ សម្រាប់អ្នកមានបញ្ហាបបូរមាត់ខ្មៅ បែកក្រឡា មិនភ្លឺរលោងស្អាតអាចជ្រើសរើសយកការប្រើទឹឃ្មុំលាយជាមួយស្ករដើម្បីទទួលបានបបូរមាត់ទន់រលោង ពណ៌ផ្កាឈូកគឺជាអ្វីដែលមនុស្សគ្រប់ចង់បាន។ វិធីប្រើគ្រាន់តែលាបទឹកឃ្មុំទុកចោលមួយយប់រហូតភ្លឺចាំជូតចេញជាកាស្រេច។

    ទឹកដោះគោជូរ ម្សៅរមៀត និង ក្រូចឆ្មារ៖ សម្រាប់ជួយមុខដែលបំផ្លាញដោយសារកម្តៅថ្ងៃច្រើន​ ធ្វើឲ្យមានចំណុចខ្មៅតូចៗនៅលើស្បែក ពីស្នាមរលាកមុន និងស្នាមជ្រួញផ្សេងៗ​ ដោយលាយទឹកដោះគោជូរជាមួយម្សៅរមៀតបន្ថែមជាមួយទឹកក្រូចឆ្មារ ២-៣​ ដំណក់ចូលគ្នារួចលាបពេញផ្ទៃមុខ ម៉ាស្សាតាមរង្វង់ភ្នែក និងផ្ទៃមុខបន្ទាប់មកចាំជូតវាចេញប្រើក្រែមលាបប្រចាំថ្ងៃបានស្បែកមុខសភ្លឺរលោង។

    សូមបញ្ជាក់ថាវិធីដែលបានណែនាំខាងលើនេះគឺទាមទារការធ្វើជាប់ជាប្រចាំ និងទៀងទាត់ហើយចំណេញពេលវេលាក្នងការយកចិត្តទុកថែទាំ និងចំណេញថវិកាកាន់តែធ្វើឲ្យស្បែកយើងស្រស់ថ្លាតាមបែបធម្មជាតិនិងក្មេងជាងវ័យបាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV