*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទទួលបានផ្ទៃមុខសរលោងស្អាតដូចកូនក្មេង ដោយគ្រាន់តែអនុវត្តវិធីងាយៗនេះ

  • ផ្ទៃ​មុខ​គ្មាន​ស្នាម ស​ម៉ដ្ឋ​រលោង​ ជា​អ្វី​ដែល​នារី​ប្រាថ្នា​ចង់​បាន ព្រោះ​មុខ​គឺ​ជា​ភាព​ទាក់ទាញ​សំខាន់​បំផុត​សម្រាប់​មនុស្ស​ស្រី។

    សម្រាប់​ថ្ងៃ​នេះ យើងខ្ញុំនឹង​បង្ហាញ​អ្នក​ពី​វិធី​ធម្មជាតិ ៣​យ៉ាង​ដែល​ជួយ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ស្អាត និង​មើល​ទៅ​ក្មេង​ជាង​អាយុ​ទៀត​ផង។

    ប្រទាល​កន្ទុយ​ក្រពើ៖ ឆ្កៀល​យក​សាច់​ប្រទាល​កន្ទុយ​ក្រពើ​មួយ​ស្លាបព្រា​ លាយ​ជាមួយ​ទឹកឃ្មុំ​១​ស្លាបព្រា​ រួច​កូរ​ឲ្យ​សព្វ​លាប​លើផ្ទៃមុខ​ ម៉ាស្សា​ថ្នមៗ។ ទុក​ចោល​ប្រហែល​៣០​នាទី សឹម​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់។ ប្រទាលកន្ទុយក្រពើ និង​ទឹកឃ្មុំ​ជួយ​ឲ្យ​មុខ​ម៉ដ្ឋ​រលោង មាន​សំណើម និង​ជម្រុះ​កោសិកា​ចាស់ៗ​ចេញ​ពីផ្ទៃ​មុខ​បាន​យ៉ាង​ល្អ ដែល​ជា​ហេតុ​ជួយ​ឲ្យ​ផ្ទៃមុខ​អ្នក​ភ្លឺ​ស្រស់​ស្អាត​បាន។

    ម្សៅ​តែ​បៃតង៖ អ្នក​អាច​លាយ​ម្សៅ​តែបៃតង​ជាមួយ​គ្រឿង​ផ្សំ​ធម្មជាតិ​ជា​ច្រើន​ទៀត​បាន​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លាយ​តែ​បៃតង​២​ស្លាបព្រា​បាយ​​ជាមួយ​ប្រេង​ដូង​មួយ​ស្លាបព្រា កូរ​ឲ្យ​សព្វល្អ រួច​លាប​វានៅ​លើ​ផ្ទៃមុខ​ទុក​ប្រមាណ ២០​នាទី​ សឹម​លាង​សម្អាត​ចេញ។ អាច​ប្រើ​វិធី​នេះ​ ២ ទៅ ៣​ដង​ក្នុង​មួយ​សប្ដាហ៍។

    ស៊ុត៖ គោះស៊ុត​មួយ​គ្រាប់​ទាញ​យក​ផ្នែក​ស និង​ផ្នែក​ក្រហម​ចេញ​ពី​គ្នា។ យក​ផ្នែក​ស​វឹក​ចូល​គ្នា​ឲ្យ​សព្វ​ រួច​លាប​លើមុខ​ទុក​រហូត​ដល់​ស្ងួត សឹម​លាង​ទឹក​ចេញ​រួច​ជូត​ឲ្យ​ស្ងួត​ជាមួយ​កន្សែង​ទន់។ បន្ទាប់​មក​ទៀត​វឹក​ផ្នែក​ក្រហម​ជាមួយ​ទឹក​ឃ្មុំ​ លាប​លើ​មុខ ទុក​ចោល​២០​នាទីចាំ​លាង​សម្អាត​ចេញ។ វិធី​នេះ​អាច​ធ្វើ​ក្នុង​មួយ​អាទិត្យ ២​ដង៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV