*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចង់បានសួតមានសុខភាពល្អ សូមកុំរំលងអាហារមានប្រយោជន៍ទាំងអស់នេះ

  • សួត​របស់​យើង​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការដកដង្ហើម ដើម្បីទ្រទ្រង់ជីវិត។ ប៉ុន្តែ​សួត​អាច​នឹង​ស្រូប​យក​សារធាតុ​មិន​ល្អ​មួយ​ចំនួន​ពី​ក្នុង​ខ្យល់​ដែល​អាច​បង្កើន​ហានិភ័យ​បញ្ហា​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ហឺត រលាក​ទង​សួត និង​ជំងឺ​រលាក​សួត​ជាដើម។

    វិធី​ល្អ​ក្នុង​ការ​រក្សា​រសុខភាព​សួតឲ្យ​រឹងមាំគឺ​ហាត់ប្រាណ​​ និង​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​។ ដូចនេះ​ដើម្បី​ពង្រឹង​សុខភាព​សួត​ យើង​គួរ​បញ្ចូល​អាហារ​ប៉ុន្មាន​មុខ​នេះ​ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ តើគួរញ៉ាំអាហារអ្វីខ្លះ ទើបជួយសម្អាតសួតឲ្យមានសុខភាពល្អ? ខាងក្រោមនេះជាអាហារដែលអាចជួយសម្រួលដល់សុខភាពសួតរបស់លោកអ្នក៖

    ខ្ទឹមស : ខ្ទឹមសអាចប្រយុទ្ធប្រឆាំង នឹងការរលាក ព្រមទាំងការឆ្លងមេរោគដោយ​សារ តែវាមានសារធាតុអាឡិចស៊ីនកំរិតខ្ពស់ សារធាតុនេះអាចបំផ្លាញរ៉ាឌីកាល់សេរី និងរួមចំណែកកែលំអ ជម្ងឺហឺត មហារីក និងសួត។

    ផ្លែប៉ោម : ផ្លែប៉ោមសំបូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន ដែលជួយពង្រឹងដល់មុខងារផ្លូវដង្ហើម ហើយទប់ស្កាត់នៃការវិវត្តន៍របស់ជំងឺមហារីកសួត។

    ម្ទេស​ : ម្ទេសផ្ទុកទៅដោយវីតាមីនA និងវីតាមីន​C ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ជាពិសេសអ្នកដែលចូលចិត្តទទួលទានម្ទេស នឹងជួយឲ្យសួតមានសុខភាពល្អ។

    ក្រូចថ្លុង : ក្រូចថ្លុងជាផ្លែឈើល្អបំផុតសម្រាប់សុខភាពសួត ព្រោះវាមានផ្ទុកសារធាតុរ៉ែ និងវីតាមីនយ៉ាងច្រើន អ្នកជំនាញខាងផ្នែកសុខភាពបានមានប្រសាសថា សាធាតុផ្លាវីនុល នៅក្នុងផ្លែឈើនេះ ពិតជាល្អខ្លាំងណាស់សម្រាប់សម្អាតសួត ដែលរងផលប៉ះពាល់ដោយសារតែជំងឺមហារីក។

    ខ្ញី៖ ខ្ញី​មិន​ត្រឹម​តែ​ប្រឆាំង​ការ​រលាក​ទេ ​នៅអាច​ជួយ​កម្ចាត់ជាតិ​ពុល​ចេញ​ពី​ក្នុង​សួត។ ខ្ញី​ក៏​ជួយ​​បន្ធូរដល់​​ការ​ស្ទះ​ផ្លូវ​ដង្ហើម និង​ជួយ​ឲ្យ​ឈាម​រត់​ទៅ​កាន់​សួត​កាន់​តែ​ប្រសើរ​ឡើង​ និងជួយ​​ពង្រឹង​សុខភាព​សួត។

    គ្រាប់ Walnut៖ គ្រាប់ Walnut ជា​ប្រភព​ដ៏​ល្អ​សម្រាប់​អាស៊ីត​ខ្លាញ់​អូមេហ្គា៣។ ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​នេះ​អាច​ជួយ​ប្រឆាំង​ជំងឺ​ហឺត និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ អ្នកស្រាវជ្រាវ​ជឿ​ថា​អាស៊ីតខ្លាញ់​អូមេហ្គា៣​ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​រលាក។

    ផ្កាខាត់ណាខៀវ៖ វា​សំបូរ​ដោយ​វីតាមីន C Carotenoids Folate និង Phytochemicals ដែល​ជួយ​ប្រឆាំង​នឹង​ការ​ខូចខាត​នៅ​ក្នុង​សួត។ ផ្កាខាត់ណាខៀវ​ក៏​មាន​សារធាតុ​ L-Sulforaphane ដែល​ជួយ​ភ្ញោច​កោសិកា​ក្នុង​ផលិត​ហ្សែន​ប្រឆាំង​នឹង​ការ​រលាក​ដើម្បី​ចៀស​វាង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV