*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អ្នក​និពន្ធ​សៀវភៅ “មនុស្ស​បាក់​ទឹក​ចិត្ត” បង្កើត​​កម្មវិធី​ជួបជុំ​អ្នកនិពន្ធ​ស្ត្រី​ដំបូង​គេ​នៅ​កម្ពុជា

  • CREATOR ដែលជាគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ គ្រោងនឹងរៀបចំកម្មវិធីធំមួយ ដែលជាការជួបជុំអ្នកនិពន្ធស្ត្រីដំបូងគេនៅកម្ពុជា។ កម្មវិធីដែលគ្រោងធ្វើនៅចុងខែកុម្ភៈនេះ ត្រូវបានប្រសិទ្ធិនាមថា “ប៉ាកកានារី” និងមានការចូលរួមពីវាគ្មិនអ្នកនិពន្ធស្ត្រីចំនួន ១១ រូប និង អ្នកចូលរួមប្រមាណ ៣០០នាក់។កញ្ញា គឹម ឌីណា ដែលជាអ្នករៀបចំកម្មវិធី “ប៉ាកកានារី” បានឱ្យដឹងថា ជំនួបនេះធ្វើឡើងក្រោមពាក្យស្លោក “សំណេរនាង សំនៀងសង្គម”។ កញ្ញាឱ្យដឹងទៀតថា កម្មវិធីនេះមានគោលបំណង អបអរសាទរទិវាអន្តរជាតិនារី៨ មីនាឆ្នាំ​២០២០ រឹតចំណងសាមគ្គីភាពរវាងអ្នកនិពន្ធស្ត្រីនិងអ្នកអាន ជំរុញ និងលើកទឹកចិត្តអ្នកអាន ជាពិសេសស្ត្រី និងក្មេងស្រីតាមរយៈការតែងនិពន្ធ។ កម្មវិធីនេះ នឹងមានការចែករំលែកបទពិសោធផ្សេងៗគ្នា នៅជុំវិញការតែងនិពន្ធ ឱកាស ឧបសគ្គ ផងដែរ។

    ទាក់ទងនឹងបុព្វហេតុ ដែលនាំឱ្យមានការបង្កើត កម្មវិធីនេះឡើង កញ្ញា គឹម ឌីណា ដែលជាសហស្ថាបនិករបស់គ្រឹះ ស្ថានបោះពុម្ព និងចែកផ្សាយ CREATOR ដែរ​នោះ យល់ឃើញថា ការតែងនិពន្ធមិនមែនជាអាជីពដែលគេចាប់អារម្មណ៍នោះទេ។ វាគ្រាន់តែជាការងារដើម្បីរកប្រាក់ចំណូលបន្ថែម ឬដោយការស្រលាញ់តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ ឌីណាសង្កេតឃើញថា មនុស្សមួយចំនួនមិនសូវឱ្យតម្លៃអ្នកនិពន្ធក្នុងការអភិវឌ្ឍសង្គមជាតិនោះទេ។ ជួនកាល អ្នកនិពន្ធខ្លួនឯងក៏អស់សង្ឃឹមក្នុងការតែងនិពន្ធផងដែរ។

    សហស្ថាបនិករបស់ CREATOR រូបនេះ បន្តទៀតថា៖ “ទោះយ៉ាងនេះក្តី យើងសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្រលាញ់សៀវភៅ និង អ្នកចូលចិត្តអាន បានកើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះ ទើបគ្រឹះស្ថានបោះពុម្ពផ្សាយ CREATOR គិតឃើញថា យើងគួរតែយកចិត្តទុកដាក់នឹងអ្នកនិពន្ធ ពិសេសអ្នកនិពន្ធស្ត្រី។

    ហេតុអ្វីចាំបាច់រកចិត្តទុកដាក់នឹងអ្នកនិពន្ធស្រ្តី? CREATOR មើលឃើញសក្តានុពលដ៏ខ្លាំងក្លាក្នុងចំណោមអ្នកនិពន្ធស្ត្រី ហើយយើងជឿជាក់ថា ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការតែងនិពន្ធឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដោយភាពទន់ភ្លន់ ក្នុងសង្គមរបស់យើង។ CREATOR ជឿជាក់ថានៅពេលដែលអ្នកនិពន្ធស្រ្តីធ្វើការរួមគ្នា ពួកគេអាចចែករំលែកបទពិសោធផែ្នកតែងនិពន្ធ ស្វែងរកមធ្យោបាយលើកកម្ពស់ស្ត្រី និង អប់រំយុវជនជំនាន់ក្រោយបានល្អ”។

    កញ្ញា គឹម ឌីណា បញ្ជាក់បន្ថែមទៀតថា​ ទោះយ៉ាងណាក៏ដោយ ភាពជោគជ័យរបស់អ្នកនិពន្ធស្ត្រី មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់បុរស និង ស្ថាប័នពាក់ព័ន្ធនោះទេ។ ហេតុដូច្នេះហើយ ទើបកម្មវិធីយើងក៏បានអញ្ជើញអ្នក និពន្ធជាបុរស និង បុរសផ្សេងៗទៀត ចូលរួមក្នុងកម្មវិធីដើម្បីស្តាប់ការលើកឡើង និង ឈ្វេងយល់ពីអ្នកនិពន្ធស្ត្រីផងដែរ។

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV