*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

កុំភ្លេចវិធីសាស្ត្រ ៥យ៉ាងនេះ បើសិនជាអ្នកជាមនុស្សចូលចិត្តញេចមុន

  • ការ​ញេច​មុន​មិន​មែន​ជា​ជម្រើស​ដែល​យើង​គួរ​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ យើង​ក៏​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង​បាន​​ដែរ​។​

    ជាទូទៅ ក្រោយពីញេចមុនរួចហើយ កន្លែងដែលញេចនោះ នឹងមានកន្ទួលក្រហម ជាមិនខាន។

    ដូចនេះ​ ដើម្បី​ឲ្យ​មុន​ដែល​ញេច​រួច​ឆាប់​ជា​សះ​ស្បើយ​ ​ក៏​ដូចជា​កាត់​បន្ថយ​ការ​បំផ្លាញ​ចំពោះ​ស្បែក​ យើង​អាច​សាកល្បង​​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​​ខាង​ក្រោម​​​។

    បញ្ឈប់​ការ​កេះ​មុន​​៖ ​បន្ទាប់​ពី​ញេច​មុន​​រួច​ យើង​គួរ​តែ​ទុក​ពេល​ឲ្យ​ស្បែក​​បាន​ជា​សះ​ស្បើយ​ជា​មុន​សិន​​​ ដោយ​មិន​ត្រូវ​ញេច​ថែម​ ដើម្បី​​មើល​ថា​វា​នៅ​សល់​គ្រាប់​​មុន​ទៀត​ឬ​អត់​នោះ​ទេ​​។​ មួយ​វិញ​ទៀត​ ​​ការ​កេះកន្ទួលមុននោះ ​ក៏​​ជា​ការ​បង្អាក់​ដំណើរ​ការ​នៃ​ការ​ជា​សះ​ស្បើយ​ផង​ដែរ​។

    លាង​សម្អាត​ផ្ទៃ​មុខ​បន្ទាប់​ពី​ញេច​មុន​៖ ​​​​​ប្រសិនបើ​យើង​ទើប​តែ​ញេច​មុន​រួច​ ចូរ​លាង​សម្អាត​ស្បែក​​ថ្នម​ៗ​ឲ្យ​បាន​ស្អាត​ ដោយ​ប្រើ​ហ្វូម​លាង​មុខ​ធម្មតា​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ ​ ដែល​អាច​​តោង​​ជាប់​នឹង​ដៃ​របស់​យើង​ ព្រម​ទាំង​​ជៀសវាង​​​​​​ធ្វើ​ឲ្យ​ជ្រុះ​ក្រម​រ​ដែល​កំពុង​តែ​កកើត​ឡើង​។​

    ប្រសិនបើ​ហើម​សូមស្អំ​ទឹក​កក​​៖ បន្ទាប់​ពី​ញេច​មុន​រួច​មុខ​របស់​យើង​​អាច​​ហើម​ ព្រម​ទាំង​​មាន​ស្នាម​ក្រហម​ជាក់​ជា​មិន​ខាន។​ ​ទឹកកក​អាច​ជួយបញ្ហានេះបាន ដោយវា​កាត់បន្ថយ​បញ្ហា​​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ក៏​ដូចជា​អាច​ធ្វើ​ឲ្យ​ស្បែក​ឆាប់​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។​ ចូរ​​ប្រើ​ដុំ​ទឹក​កក​ដោយ​រុំ​ជាមួយ​នឹង​ក្រណាត់​ឬ​កន្សែង​ទន់ៗ​ស្អំ​នៅ​លើ​បរិវេណ​ដែល​ហើម​​នោះ​ រយៈពេល​ប្រហែល​ពីរ​បី​នាទី​​​ និង​ធ្វើ​បែប​នេះ​ឲ្យ​បាន​បី​បួន​ដង​ក្នុង​មួយ​ថ្ងៃ​។

    ប្រើប្រាស់​ថ្នាំ​ ឬ​ក្រែម​​ព្យាបាល​មុន​៖ ​​​​​​​​​​ ​ យើង​អាច​​សាកល្បង​ប្រើ​ថ្នាំ​ ឬក្រែម​​ព្យាបាល​មុន​ដើម្បី​កាត់បន្ថយ​មុន​។​ ​​​ចូរ​លាប​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន រយៈ​ពេល​ពី​៤ ទៅ​៦​សប្ដាហ៍​ទើប​ឃើញ​លទ្ធផល​​​​។​

    ​បន្ត​ទន្លាប់​ថែ​ទាំ​ស្បែក​មុខ​ជា​ប្រចាំ​៖ ​ការ​ថែទាំ​ស្បែក​មុខ​គឺ​ជា​រឿង​សំខាន់​បំផុត​។​ ចូរ​លាង​សម្អាត​មុខ​ឲ្យ​បាន​ពីរ​ដង​ជា​រៀង​រាល់​ថ្ងៃ​ ក៏​ដូចជា​​លាប​ផលិតផល​ព្យាបាល​មុន​៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV