*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ម្នាក់​ៗ​ចង់​ក្ស័យ​ធន​ដោយ​សារ​តែ Covid-19 តែ មាន សូនីតា ស្រាប់​តែ​មាន​លាភ​ធំ​បាន​ប្រាក់​ទាំង​ម៉ឺន

  • បើ​ទោះ​ម្នាក់​ៗ​ស្រែក​ត្អូញ​ពិបាក​រក​ប្រាក់​ចំណូល​ដោយ​សារ Covid-19 ប៉ុន្តែ​ងាក​មក​តារា​ស្រី​ដែល​មាន​រហស្សនាម​រាជិនី​ក្រមា​ឯណេះ​វិញ ស្រាប់​តែ​មាន​លាភ​ធំ​ចូល បាន​ប្រាក់​ទាំង​ម៉ឺន​ទៅ​វិញ ដោយ​ក្នុង​នោះ គឺ​ដោយ​សារ​តែ​នាង​ទទួល​បាន​កុង​ត្រា​ការងារ​ដ៏​ធំ​មួយ​នឹក​ស្មាន​មិន​ដល់។

    តាម សូនីតា តាម​ពិត​ដោយ​ទៅ​ប្រាក់​ចំណូល​របស់​នាង​ក៏​មាន​ការ​ប៉ះពាល់​ខ្លះ​ដែរ តាំង​ពី Covid-19 បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា ព្រោះ​ថា​ការងារ​សិល្បៈ​របស់​នាង​មួយ​ចំនួន​ត្រូវ​បាន​ពន្យារ ឬ​លើក​ពេល ហើយ​មុខ​ជំនួញ​លើ​គម្រោង “ស្រឡាញ់” របស់​នាង​ក៏​ប៉ះពាល់​ដូច​គ្នា គ្រាន់​តែ​ថា ការ​ប៉ះពាល់​នោះ នៅ​កម្រិត​អាច​គ្រប់​គ្រង​បាន។ ម្យ៉ាង​ទន្ទឹម​ការ​ប៉ះ​ពាល់​លើ​អាជីព និង​អាជីវកម្ម​ដែល​ដំណើរ​ការ​រួច​ហើយ​នោះ នាង​ក៏​រំលេច​បាន​សមិទ្ធផល​ថ្មី​ខ្លះ​ៗ​ដែរ ទើប​នាង​មិន​លំបាក​ខ្លាំង។ ជាក់​ស្ដែង​ថ្មី​នេះ នាង ទើប​តែ​ទទួល​បាន​កុង​ត្រា​ការងារ​ដ៏​ធំ​មួយ។

    តាម​ព័ត៌មាន​ដែល​ទទួល​បាន មាន សូនីតា ទើប​តែ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកទេស​ថែ​រក្សា​សម្ផស្ស​មួយ​មាន​ឈ្មោះ​ថា “TRE” ជ្រើសរើស​ធ្វើ​ជា​តារា​តំណាង​ផលិតផល​របស់​ខ្លួន​មាន​រយៈ​ដល់​ទៅ ៣​ឆ្នាំ​ឯណោះ។ តាម​កុងត្រា​នេះ មាន​ការ​ប៉ាន់​ប្រមាណ​ថា សូនីតា អាច​នឹង​ទទួល​បាន​ថ្លៃ​ឈ្នួល​ហត់នឿយ​រយៈ​ពេល​៣​ឆ្នាំ ខ្ទង់​ជិត ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV