*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

គន្លឺះងាយស្រួលទាំងនេះ ធ្វើអោយអ្នកស្រកទម្ងន់ដោយមិនចាំបាច់ តមអាហារនោះទេ

  • ការឡើងទម្ងន់ជាបញ្ហាចោទឡើងចំពោះមិត្តនារីៗ ពីព្រោះបើទម្ងន់លើស ពីអ្វីដែលចង់បាននោះ ការស្លៀកពាក់ក៍មិនសាកសម ទៅតាមសេចក្កីត្រូវការរបស់យើងដែរ។

    យ៉ាងណាមិញ ថ្ងៃនេះ មិត្តនារីទាំងឡាយ ឈប់បារម្ភពីបញ្ហាធាត់ទៀតទៅ ព្រោះយើងខ្ញុំសូមជូននូវគន្លឹះថ្មីៗដោយមិនចាំបាច់ តមអាហារទាំង៣ពេល រឺក៍ លេបថ្នាំនោះឡើយ។

    ញុំាអាហារពេលព្រឹកជាធម្មតា ៖ មានការយល់ថា ការបង្អត់អាហារពេលព្រឹក អាចធ្វើឲ្យស្គមបាន តែការពិតគឺខុសស្រឡះ។ ការបរិភោគអាហារពេលព្រឹកមាន កាឡូរីទាបជាង ពេលថ្ងៃ។ ដូច្នេះ អ្នកអាចពិសារធម្មតា ប្រសើរជាងអត់ ព្រោះវាអាចបណ្តាលអោយយើង ទៅឈឺក្រពះពេលគ្មានអាហារក្នុងពោះ។

    កាត់បន្ថយអាហារពេលយប់ ៖ អាហារពេលយប់នេះហើយអាចអោយយើង ធាត់យ៉ាងលឿន បើយើងមិនកាត់បន្ថយវាទេនោះ ។ យើងអាចពិសារជាទឹកតែ ជាមួយនំ បន្តិចបន្តួច ប្រសិនករណី អ្នកឃ្លានដោយទ្រាំ មិនបាន។

    ញុំាបន្លែ និង ផ្លែឈើអោយច្រើន ៖ គ្រប់បន្លែ វាមិនធ្វើអោយ យើងធាត់ទេ ។ យើងក៍អាចយកបន្លែ ជំនួសបាយ ចំនីផ្សេងៗបាន។ វាមិនត្រឹមតែអោយ យើងមានសុខភាពល្អ ហើយថែមទាំងអោយមានរាង ស្លីមថែមទៀត។ ចំនែក ឯផ្លែឈើ ក៍អាចឆ្អែតបានដែរ ដូចជា ឪឡឹក ប៉ោម និងសារី សុទ្ធតែជារបស់អោយយើង ភ្លេចនូវរបស់ ជាតិខ្លាញ់ ស្ករបាន។

    ជៀសវាងអាហារជាតិខ្លាញ់ និងស្ករ៖ ចំនុចនេះប្រហែលជា មានអ្នកខ្លះមិនអាចអត់បានទេ ព្រោះសុទ្ធតែជា របស់ឆ្ងាញ់ៗ ប៉ុន្តែយើងត្រូវប្រាកដ ថារបស់ទាំងនេះមិននាំអោយយើង ស្គមបានទេ មានតែធាត់លើសដើម។

    បរិភោគធញ្ញជាតិ និងម្សៅសាលី អោយបានច្រើន៖ ដូចជា នំបុ័ង បាយសំរូប គ្រាប់ធញ្ញជាតិផ្សេងៗ ពីព្រោះ វាមិនបង្ក អោយឡើងទម្ងន់នោះទេ។

    ឧស្សាហ៍ដើរ ៖ យើងអាចដើរបែបតិចៗ  រៀងរាល់ថ្ងៃ វានឹងបន្ថយកាឡូរី ដែលយើងញុំាប្រចាំថ្ងៃ វាជាការប្រសើរ ក្នុងការបញ្ចុះទម្ងន់។

    ពិសាទឹកអោយច្រើន ៖ ទឹកជាភេសជ្ជៈ អាចអោយយើង ឆ្អែតបានដូចគ្នា យើងអាចពិសារ ទឹក១កែវ មុនពេលបរិភោគអាហារគ្រប់ពេល ពីព្រោះអាចកាត់បន្ថយឃ្លាន ហើយបរិភោគបានតិចដែរ។

    នេះជាគន្លឹះដែលអោយ មិត្តនារីអាចទទួលរាង ស្លីមគួរអោយគយគន់ដោយគ្រាន់តែអនុវត្តចំនុចទាំងអស់នេះ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV