*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

Otamendi ចែក​ផ្លូវ​គ្នា​ជាមួយ​ Manchester City ក្រោយ​រួមរស់​អស់​ជាង ៥ឆ្នាំ

  • ខ្សែ​ការពារ​កណ្ដាល​អាហ្សង់ទីន​កីឡាករ Nicolas Otamendi បាន​ចាកចេញ​ពី​ក្លឹប Manchester City ហើយ ក្រោយ​ពី​រួមរស់​ជាមួយ​ក្លឹប​មេឃខៀវ​ក្រុង​ Manchester អស់​ជាង ៥ឆ្នាំ។

    កីឡាករ​រូប​នេះ​ត្រូវ​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ព័រទុយហ្គាល់ Benfica ក្នុង​តម្លៃ​ជាង ១៧លាន​ដុល្លារ មួយ​នាទី​ក្រោយ​ខ្សែ​ការពារ Benfica កីឡាករ Ruben Dias ផ្លាស់​មក​ក្លឹប Manchester City ក្នុង​តម្លៃ​ជិត ៨០លាន​ដុល្លារ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​របស់ Benfica។

    ដូច​គ្នា​នឹង Dias ដែរ Manchester City មិន​ទាន់​ធ្វើការ​ប្រកាស​ព័ត៌មាន​នេះ​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​របស់​ខ្លួន​នៅ​ឡើយ​ទេ។

    Otamendi បាន​ផ្លាស់​មក​ Manchester City កាល​ពី​ឆ្នាំ២០១៥​កន្លង​ទៅ ហើយ​ចាប់​ពី​ពេល​នោះ​មក គេ​បង្ហាញ​ខ្លួន​បាន ១៣៦ប្រកួត៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV