*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

នេះនែ៎ វិធីបំបាត់ការឈឺធ្មេញ យ៉ាងមានប្រសិទ្ធភាព ដោយប្រើគ្រឿងផ្សំធម្មជាតិងាយៗ

  • អាការៈឈឺធ្មេញជាបញ្ហាមួយដ៏គួរឱ្យរំខាននិងអាចផ្ដល់ភាពពិបាកបំផុតនៅពេលឈឺខ្លាំង។

    តើយើងអាចដោះស្រាយបញ្ហាឈឺធ្មេញដោយខ្លួនឯងបានយ៉ាងដូចម្ដេចទៅ? កុំបារម្ភ! ពេលនេះយើងខ្ញុំសូម​បង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័ស។

    វិធីទាំងនោះ​មានដូច​ខាងក្រោមនេះ៖

    រមៀត៖ រមៀត មានផ្ទុកលក្ខណៈសម្បត្តិសម្លាប់មេរោគបាក់តេរី និងព្យាបាល ដូច្នេះហើយទើបវាត្រូវបានគេយកមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាឈឺធ្មេញថ្គាមទាល់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ស៉ៅរមៀតប៉ុន្មានចិបក្នុងទឹកធម្មតា ហើយខ្ពុរមាត់ជាមួយទឹកល្បាយនេះ។

    តែជីអង្កាម៖ ជីអង្កាមមានផ្ទុកសារធាតុ Tannins ដែលជួយកាត់បន្ថយការហើម និងឈឺចាប់នៃធ្មេញបានយ៉ាងឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺខ្ពុរមាត់ជាមួយទឹកតែជីអង្កាម។ ដើម្បីទទួលបានតែជីអង្កាម ចូរដាក់ស្លឹកជីអង្កាមស្ងួត ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅដាំពុះ ១ ពែង ហើយទុកចោលសម្រាប់រយៈពេលប្រមាណជា ២០ នាទី ជាការស្រេច។ កុំភ្លេចទុកឱ្យទឹកតែជីអង្កាមចុះត្រជាក់សិន សឹមយកមកខ្ពុរ។

    ខ្ទឹមស៖ ខ្ទឹមសមានលក្ខណៈសម្បត្តិជាថ្នាំសម្លាប់មេរោគបែបធម្មជាតិ និងអាចបំបាត់ការឈឺចាប់បានយ៉ាងប្រសើរបំផុត។ អ្វីដែលអ្នកត្រូវធ្វើ គឺបុកកំទេច ឬកិនខ្ទឹមសមួយកំពឹស ហើយបន្ថែមអំបិលបន្តិចចូល រួចដាក់វាលើធ្មេញដែលឈឺជាការស្រេច។ វិធីដ៏ងាយម្យ៉ាងទៀតនោះ គឺអ្នកអាចទំពារខ្ទឹមស ១ ឬ ២កំពឹសក្នុងមាត់តែម្ដង។

    ខ្ទឹមបារាំង៖ ខ្ទឹមបារាំងអាចជួយបំបាត់អាការៈឈឺធ្មេញដែលបណ្ដាលមកពីការឆ្លងមេរោគបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារខ្ទឹមបារាំងឆៅរហូតដល់ធូរស្បើយពីការឈឺចាប់។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិនៃខ្ទឹមបារាំង អ្នកគ្រាន់តែយកខ្ទឹមបារាំងមួយបន្ទះសមល្មមដាក់ផ្ទាល់លើធ្មេញដែលឈឺ ហើយយកចេញវិញនៅពេលធូរស្បើយជាការស្រេច។

    ទឹកអំបិលក្ដៅឧណ្ហៗ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកអំបិលនេះ។ វិធីនេះជួយបំបាត់អាការៈហើមអញ្ចាញនិងឈឺធ្មេញបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាធ្មេញដែលឈឺប៉ះត្រូវនឹងទឹកអំបិលនៅពេលខ្ពុរ។

    ដុំទឹកកក៖ អ្នកអាចប្រើប្រាស់ដុំទឹកកកដើម្បីឱ្យស្ពឹកត្រង់កន្លែងដែលឈឺចាប់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ក្រណាត់ស្អាតមួយរុំដុំទឹកកក រួចដាក់ស្អំត្រង់កន្លែងដែលឈឺចាប់សម្រាប់រយៈពេល ១៥ នាទី៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV