*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទឹកបន្លែប៉ុន្មានមុខនេះ មានអត្ថប្រយោជន៍ខ្ពស់ ហើយការពាររាងកាយបានល្អទៀត

  • ការ​ទទួលទាន​ទឹក​បន្លែ​ផ្លែ​ឈើ​ដែល​យក​មក​ច្របាច់​គាប​យក​តែ​ទឹក ឬ​ក្រឡុក​នោះ​គឺ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ ហើយ​ជួយ​បន្ថែម​កង្វះ​ខាត​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ផ្សេងៗ​ក្នុង​រាងកាយ។

    ទោះបីយ៉ាងណាមនុស្ស​ភាគ​ច្រើន​ មិន​សូវ​ចូលចិត្ត​ទឹក​បន្លែ​ទៅវិញ។ បើអ្នកទទួលទានទឹកបន្លែខាងក្រោមនេះ អ្នកនឹងទទួលបាននូវ​អត្ត​ប្រយោជន៍ និង​គុណ​សម្បត្តិ​​ល្អ​នឹក​ស្មាន​មិន​ដល់។

    ទឹក​បន្លែ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ មិន​ត្រឹម​តែ​ផ្ដល់​សារធាតុចិញ្ចឹម​នោះ​ទេ តែ​ក៏​ជួយ​ទប់ស្កាត់​នូវ​ជំងឺ​ជា​ច្រើន​ទៀត​ផង​ដែរ៖

    ទឹក​ប្រទាល​កន្ទុយ​ក្រពើ៖ ប្រទាល​កន្ទុយ​ក្រពើ ជួយ​បង្ការ​ជំងឺ​រលាក​ថ្លើម មហារីក ផ្ដាសាយ ព្យាបាល​ដំបៅ​ក្រពះ និង​ជួយ​ជាតិ​ពុល​ពី​រាងកាយ។ អ្នកអាចធ្វើវាបានដោយ​ត្រូវមានស្លឹក​ប្រទាល​កន្ទុយ​ក្រពើ ១ធាងតូច ទឹក ២ពែង ស្ករស ៤ស្លាបព្រាបាយ។ ដាក់​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ស្ងោរ​ឱ្យ​ពុះ​រយៈពេល ១៥-២០នាទី ដាក់​ស្ករ​ចូល​រហូត​ដល់​ពុះ​ម្ដងទៀត បិទ​ភ្លើង​ឲ្យ​ត្រជាក់ រួច​លោក​អ្នក​អាច​ទទួល​ទាន​បាន។

    ទឹកសូដា​ជីរអង្កាម៖ ជីរអង្កាម​សម្បូរ​ជាតិ​កាល់ស្យូម ផូស្វ័រ វីតាមីន C វីតាមីន A ច្រើន​ជា​ពិសេស​អាច​ជួយ​ភ្នែក ជំនួយ​បេះដូង ក្រៅ​ពី​នោះ​ក្លិន​ក្រអូប​ឈ្ងុយ​របស់​ជីរអង្កាម​ជា​ប្រេង​ក្រអូប​ឆួល ព្យាបាល​ជំងឺ​ឈឺ​ក្បាល និង​ជំងឺ​ផ្ដាសាយ។ អ្នកអាចធ្វើវាបានដោយត្រូវមានគ្រឿង​ផ្សំ​ដូចជា  ទឹកស៊ីរ៉ូប៍ ១/៤ ពែង ទឹក​ក្រូចឆ្មារ ១ស្លាបព្រាបាយ ស្លឹក​ជីរ​អង្កាម ១ ១/៤ ពែង ក្រូច​ឆ្មារ​បេះ​ជា​កំពឹស ៦កំពឹស ទឹកសូដា និង​ទឹកកក​ដុំ។

    ទឹក​ការ៉ុត៖ ទឹក​ការ៉ុត​ជំនួយ​ភ្នែក និង​ពណ៌​ស្បែក​បាន​យ៉ាង​ល្អ ព្រម​ទាំង​ជួយ​ដល់​ថ្លើម​បណ្ដេញ​ជាតិពុល​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ល្អ។ ព្រម​ទាំង​ការពារ​ជំងឺ​មហារីក​ផ្សេងៗ​ដូចជា មហារីក​សួត មហារីក​បំពង់សម្លេង មហារីក​ក្រពះ មហារីក​ពោះ។ អ្នកអាចធ្វើវាបានដោយ​គ្រាន់​តែ​លាង លាង​ការ៉ុត​ឱ្យ​ស្អាត ចិត្ត​សំបក​ហាន់​ជា​កង់​ៗ រួច​ក្រឡុក​លាយ​គ្នា​ជា​មួយ​ទឹកដោះគោ​ស្រស់​ជា​ការស្រេច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV