*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចង់ដឹងអត់បើអ្នកដាក់ខ្ទឹមសមួយកំពឹសនៅក្រោមខ្នើយ តើអ្នកនឹងទទួលបានអ្វីខ្លះ?

  • ខ្ទឹមសមិនត្រឹមតែត្រូវបានគេប្រើជាគ្រឿងទេសនៅក្នុងមុខម្ហូបប៉ុណ្ណោះទេ តែវាថែមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិននឹកស្មានដល់សម្រាប់ដំណេកផងដែរ។ តាមការសិក្សាស្រាវជ្រាវខ្ទឹមសមានឥទ្ធិពលផ្នែកឧស្ម័ន។

    វាជួយអោយឈាមរត់ល្អនៅក្នុងរាងកាយ នឹងជួយឱ្យអ្នកគេងលក់ស្រួល កាត់បន្ថយការឈឺចាប់ ធ្វើឱ្យសម្ពាធឈាមមានស្ថិរភាព។ បើអ្នកមិនសូវចូលចិត្តទទួលទានខ្ទឹមស ដោយសារក្លិនឈួលរបស់វា អ្នកអាចសាកល្បងដាក់ខ្ទឹមសនៅក្រោមខ្នើយពេលអ្នកគេងក៏បាន នោះខ្យល់នៃខ្ទឹមនឹងជះចំហាយ ហើយនាំមកនូវគុណប្រយោជន៍ខ្លះដល់សុខភាពអ្នក។ គុណប្រយោជន៍របស់វាមានដូចជា៖

    កាត់បន្ថយការកកស្ទះច្រមុះ៖ ការដាក់ខ្ទឹមសមួយកំពឹសនៅក្រោមខ្នើយ នឹងជួយអ្នកកម្ចាត់ការតឹងច្រមុះ ហៀរសម្បោរជាដើម។ ខ្ទឹមសមានផ្ទុកសារជាតិ Allicin ដែលជាអង់ទីប៊ីយ៉ូទិកដ៏មានឥទ្ធិពល។ សារធាតុនេះនឹងហួតបន្តិចម្តងៗ ចេញពីមើមខ្ទឹម ដើម្បីជួយប្រឆាំងនឹងបាក់តេរី ប្រយុទ្ធប្រឆាំងនឹងការបង្ករោគ។ សារជាតិ Allicin សម្អាតផ្លូវដង្ហើមដោយរំលាយទឹករំអិលនៅក្នុងច្រមុះ។ ដំណើរការនេះយឺត ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ អ្នកគួរតែធ្វើវាឱ្យបានទៀងទាត់ក្នុងរយៈពេលយូរដើម្បីមើលលទ្ធផល។អ្នកនឹងអាចកម្ចាត់ច្រមុះហៀរសម្បោររបស់អ្នកនិងអាចដកដង្ហើមបានធម្មតាប្រសិនបើអ្នកធ្វើបែបនេះជាប្រចាំ។

    ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ៖ ខ្ទឹមស គឺជាអាហារដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីជួយបំផ្លាញបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ Allicin នៅក្នុងខ្ទឹមសអាចការពាររាងកាយពីការរីករាលដាលនៃបាក់តេរីនៅលើខ្លួន។ ការដាក់ខ្ទឹមសនៅក្រោមខ្នើយជាប្រចាំ អាចជួយអ្នកបង្កើនប្រព័ន្ធភាពស៊ាំចុះខ្សោយ និងមានអារម្មណ៍ល្អពេលភ្ញាក់ពីគេងនៅព្រឹកបន្ទាប់។

    កម្ចាត់សត្វល្អិត៖ ប្រសិនបើអ្នកជាមនុស្សដែលខ្លាចសត្វល្អិត ឬត្រូវមូសខាំជារឿយៗ សូមដាក់ខ្ទឹមសមួយដុំនៅក្រោមខ្នើយ។ ប្រេងសំខាន់ៗដែលចេញពីខ្ទឹមសអាចបណ្តេញសត្វទាំងនោះបាន។  នេះជាវិធីមានសុវត្ថិភាពក្នុងការការពាររាងកាយពីការវាយប្រហាររបស់សត្វល្អិត ដោយមិនប្រើសារធាតុគីមីដែលបង្កគ្រោះថ្នាក់។

    ជួយឱ្យអ្នកគេងលក់ស្រួល៖ ខ្ទឹមសមានផ្ទុកវីតាមីន B ខ្ពស់ ដែលមានប្រសិទ្ធភាពប្រឆាំងនឹងបញ្ហាដំណេក។ មិនត្រឹមតែប៉ុណ្ណោះ ខ្ទឹមសក៏មានផ្ទុកនូវវីតាមីន B6 ដែលជួយបង្កើនការផលិតមេឡានីន – អរម៉ូនដែលជះឥទ្ធិពលដល់គុណភាពដំណេក។ ខ្ទឹមស នាំមកនូវផលវិជ្ជមានទៅលើប្រព័ន្ធសរសៃប្រសាទ ជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ និងបន្ធូរអារម្មណ៍៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV