*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សុភាពបុរសទាំងឡាយ បើបានដឹងពីអត្ថប្រយោជន៍របស់ផ្លែចេកនេះហើយ អ្នកពិតជាពេញចិត្តជាពុំខាន

  • សុភាពបុរសទាំងឡាយ តើអ្នកដឹងទេថា ផ្លែចេកពិតជាមានប្រយោជន៍ដល់សុខភាពរបស់អ្នកខ្លាំងណាស់។

    ក្នុងសារធាតុចិញ្ចឹមនៃផ្លែចេក មានផ្ទុកប៉ូតាស្យូមច្រើនមានប្រយោជន៍ដល់សាច់ដុំ និងបេះដូង ថែមទាំងការពារការទល់លាមកបានយ៉ាងល្អថែមទៀតផង។ ដូច្នេះប្រុសៗមិនគួរមើលរំលងផ្លែចេកទេ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ បុរសៗនឹងទទួលបានពីផ្លែចេក បើអ្នកទទួលទានវាជាញឹកញាប់។

    ផ្លែចេក គឺជាអាហារដែលសម្បូរទៅដោយប៉ូតាស្យូមល្អសម្រាប់សុខភាព នឹងជួយអ្នកការពារជំងឺគ្រោះថ្នាក់ជាច្រើន។

    ក្រៅពីនេះ ប៉ូតាស្យូមនៅក្នុងចេកជួយកាត់បន្ថយហានិភ័យនៃការឡើងរឹងនៃសរសៃឈាម ដែលជាកត្តាមួយបង្កឱ្យមានជំងឺសរសៃឈាមបេះដូង។ ចេកដែលមានទំហំមធ្យមនីមួយៗ មានប៉ូតាស្យូមប្រហែល ៤០០ មីលីក្រាម ដែលចាំបាច់សម្រាប់មុខងារសាច់ដុំ និងមុខងារប្រព័ន្ធសរសៃប្រសាទដើម្បីធ្វើឱ្យបុរសមានសុខភាពល្អ។ ក្រៅពីនេះផ្លែចេកនឹងផ្តល់គុណសម្បត្តិដល់បុរសដូចជា៖

    ពង្រឹងសាច់ដុំ៖ សមាសធាតុនៃចេកមានជាតិស្ករម្សៅច្រើនហើយមានរសជាតិធម្មជាតិឆ្ងាញ់ ដូច្នេះវាតែងតែជាបង្អែមដែលមានសុខភាពល្អ។ លើសពីនេះទៀត ប្រសិនបើអ្នកញុំាចេករាល់ថ្ងៃវាផ្តល់ ១៥ភាគរយ នៃតម្រូវការវីតាមីនសេប្រចាំថ្ងៃរបស់មនុស្សម្នាក់ ដើម្បីគាំទ្រប្រព័ន្ធភាពស៊ាំឱ្យដំណើរការបានល្អ និងលើកកម្ពស់សុខភាពកោសិកា។ ទន្ទឹមនឹងនេះ ចេកក៏ផ្ទុកទៅដោយជាតិកាបូអ៊ីដ្រាតជាច្រើន ដែលជួយពង្រឹងសាច់ដុំសម្រាប់បុរសក្រោយពេលហាត់ប្រាណម្តងៗ ។

    ជួយបន្សាបជាតិស្រវឹង៖ ប្រសិនបើអ្នកញុំាចេកជាប្រចាំ បន្ទាប់ពីផឹកគ្រឿងស្រវឹង វានឹងជួយបំពេញបន្ថែមប្រភពប៉ូតាស្យូមដែលរាងកាយបាត់បង់ក្នុងអំឡុងពេលផឹក កាត់បន្ថយភាពមិនស្រួលដែលបណ្តាលមកពីជាតិអាល់កុលធ្វើឱ្យក្រពះរបស់អ្នកងាយមានបញ្ហា។

    ជួយខួរក្បាលផ្តោតអារម្មណ៍និងកាត់បន្ថយស្ត្រេស៖ នៅក្នុងចេកមានផ្ទុកអាស៊ីតអាមីណូហៅថា Tryptophan បន្ទាប់ពីត្រូវបានស្រូបចូលទៅក្នុងខ្លួននឹងត្រូវបម្លែងទៅជាសារធាតុ Serotonin សេរ៉ូតូនីន គឺជាសារធាតុបញ្ជូនសរសៃប្រសាទ ដែលជួយរក្សាសុខភាពផ្លូវចិត្ត ខួរក្បាលដែលអាចបត់បែនបានសម្រាកកាយ ស្មារតី និងបង្កើនប្រសិទ្ធភាពការងារ។

    បង្កើនជីវិតផ្លូវភេទសម្រាប់បុរស៖ នៅក្នុងចេកមានសារធាតុជាច្រើនដូចជា ម៉ាញ៉េស្យូម និងស័ង្កសី ដែលជួយបង្កើនភាពរំជើបរំជួល។ អង់ស៊ីមត្រូវបានគេជឿថា មានប្រសិទ្ធិភាពជះឥទ្ធិពលទៅលើបរិមាណតេស្តូស្តេរ៉ូននៅក្នុងឈាម។ទន្ទឹមនឹងនេះ ម៉ង់ហ្គាណែសនៅក្នុងចេកក៏មានប្រយោជន៍ខ្លាំងដែរ ការស្រូបយកបានគ្រប់គ្រាន់នូវគុណភាពនេះ នឹងធ្វើឱ្យគុណភាពមេជីវិតឈ្មោលមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយបង្កើនសមត្ថភាពអ្នកជាឪពុក។

    ក្រៅពីនេះ ចេកក៏សម្បូរទៅដោយវីតាមីន B ជាពិសេស B6 និង B12 ដែលជួយឱ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ។ ដូច្នេះបុរសគួរតែទទួលទានចេករាល់ថ្ងៃ ដើម្បីថែរក្សាសុខភាពផ្លូវចិត្ត កាត់បន្ថយស្ត្រេស ដូច្នេះវាល្អសម្រាប់អ្នកដែលធ្វើការជាមួយចិត្តគំនិតខ្លាំង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV