*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អាការៈឈឺក្បាលប្រកាំងនឹងបាត់ភ្លាមៗមួយរំពេច ដោយគ្រាន់តែលោកអ្នកទទួលទានភេសជ្ជៈទាំងនេះ

  • អាការៈឈឺក្បាលប្រកាំង វាអាចកើតមានឡើងចំពោះយើងជារឿយៗ។

    ជាទូទៅ នៅពេល មានអាការៈឈឺក្បាលប្រកាំងនេះ លោកអ្នក ប្រហែលជាប្រើប្រាស់ថ្នាំដើម្បីបំបាត់ការឈឺចាប់។ ទោះយ៉ាងណាក្តី ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ ព្រោះក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផងដែរ។

    អាការៈឈឺក្បាលប្រកាំងមិនចាំបាច់ទាល់តែលេបថ្នាំពេទ្យទើបបាត់ឡើយ ក៏ព្រោះតែបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើមានវិធីបែបធម្មជាតិទាំងនោះមានអ្វីខ្លះទៅ?

    តែខ្ញី៖ ខ្ញីមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងសសៃឈាមនៃក្បាលដែលអាចជួយបំបាត់ការឈឺក្បាលគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត ខ្ញីក៏ជួយសម្រួលការរំលាយអាហារបំបាត់អាការៈចង់ក្អួតដែលច្រើនកើតឡើងអមមកជាមួយបញ្ហាឈឺក្បាលប្រកាំងផងដែរ។

    តែជីអង្កាម៖ ប្រសិនបើអ្នកមិនចេះ ឬចូលចិត្តទទួលទានតែខ្ញីទេនោះ ចូរជ្រើសតែជីអង្កាមជំនួសក៏បានដោយវាមានប្រសិទ្ធភាពដូចគ្នា។

    តែរមៀត៖ តែរមៀតជួយបំបាត់ការឈឺចាប់ដោយសារការរលាក រួមបញ្ចូលទាំងជំងឺឈឺក្បាលប្រកាំងបានយ៉ាងប្រសើរ។ ក្រៅពីបន្ថែមរមៀតមួយចំនួនក្នុងអាហារ អ្នកក៏អាចទទួលទានតែរមៀតបានផងដែរ។ នោះក៏ព្រោះតែរមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ Curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកគួរឱ្យកត់សម្គាល់។

    តែបៃតង៖ ពិបាកនឹងរកតែមួយចំនួនខាងលើមែនទេ? កុំបារម្ភ! ត្រឹមតែបៃតងក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈឈឺក្បាលប្រកាំងផងដែរ។

    ក្រៅពីការទទួលទានភេសជ្ជៈខាងលើហើយ អ្នកក៏ចាំបាច់គួររក្សាឱ្យបាននូវទម្លាប់មួយចំនួនទាំងនេះផងដែរ ៖

    គ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស៖ អាការៈឈឺក្បាលប្រកាំងអាចកើតឡើងនៅពេលអ្នកមានអារម្មណ៍តានតឹងខ្លាំង។ ដូច្នេះដើម្បីដោះស្រាយនិងទប់ស្កាត់បញ្ហានេះ ចូរព្យាយាមគ្រប់គ្រងភាពស្ត្រេសរបស់អ្នកតាមរយៈវិធីងាយៗមួយចំនួនរួមមាន ការធ្វើលំហាត់ប្រាណ ឬស្ដាប់ចម្រៀង ជាដើម។

    ផ្លាស់ប្ដូររបបអាហារ៖ អាការៈឈឺក្បាលប្រកាំងក៏អាចបណ្ដាលមកពីអ្វីដែលអ្នកទទួលទានផងដែរ។ អាហារនិងភេសជ្ជៈដែលអាចបង្កបញ្ហាឈឺក្បាលប្រកាំង រួមបញ្ចូលទាំងគ្រឿងស្រវឹង សូកូឡា ស្រាក្រហម និងជាពិសេសអាហារកែច្នៃ។ ដូច្នេះចូរចំណាំទុកនូវរាល់ប្រភេទអាហារណាដែលអាចធ្វើអោយអាការៈឈឺក្បាលប្រកាំងរបស់អ្នកកើតមានឡើង ហើយក៏កុំភ្លេចកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារទាំងនោះ។

    រួមបញ្ចូលបន្លែផ្លែឈើសម្បូរជាតិទឹកក្នុងរបបអាហារប្រចាំថ្ងៃ៖ កង្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បងនៃអាការៈឈឺក្បាលប្រកាំង ដូច្នេះការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយជាកត្តាចាំបាច់ដើម្បីទប់ស្កាត់បញ្ហា។ អាហារដូចជាការ៉ុត ត្រសក់ និងឪឡឹកជាជម្រើសដ៏ប្រសើរបំផុតដោយវាមានផ្ទុកជាតិទឹកខ្ពស់។

    គេងឱ្យបានគ្រប់គ្រាន់៖ ប្រសិនបើអ្នកឧស្សាហ៍គេងមិនគ្រប់នោះហានិភ័យនៃបញ្ហាឈឺក្បាលប្រកាំងមិនយូរមិនឆាប់នឹងកើតឡើង។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV