*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ជឿអត់? ក្រោយពេលដែលអ្នកអានអត្ថបទនេះរួច អ្នកនឹងមិនបោះចោលសំបកក្រូចថ្លុងទៀតទេ

  • ក្រូចថ្លុងក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ហើយ ផ្លែឈើប្រភេទនេះក៏សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និង សារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលល្អចំពោះសុខភាពទៀតផង។ វាមានផ្ទុកសារធាតុរ៉ែសំខាន់ៗ និងវីតាមីនមួយចំនួន ដូចជា អាស៊ីតស៊ីទ្រិក, ស្ករ, ប៉ូតាស្យូម, ហ្វូសហ្វ័រ, កាល់ស្បូម, ជាតិសរសៃ Fiber, antioxidants និងពពួកវីតាមីន C, A និងB1 ជាដើម។

    ដោយឡែក ក្រៅពីសាច់ផ្លៃដែលផ្តល់គុនសម្បត្តិល្អៗ ដល់រាងកាយហើយ សំបករបស់ក្រូចថ្លុងក៏មានប្រយោជន៍ជាច្រើនទៀតផងដែរ។ ជាទូទៅ នៅពេលដែលអ្នកទទួលទានផ្លែក្រូចថ្លុងហើយ អ្នកតែងតែបោះសំបកវាចោល ប៉ុន្តែក្រោយពេល​ដែល​អ្នកអាន​អត្ថបទ​នេះ​រួច អ្នក​ត្រូវ​តែ​រក្សា​សំបក​ក្រូចថ្លុង នោះ​វា​នឹង​ជួយ​សម្រាល​ដល់​ការរស់នៅ​របស់​អ្នក​។

    តើ​វា​អាច​ជួយ​អ្នក​អ្វី​ខ្លះ​ទៅ​?

    ធូប​មូស​៖ ​នៅក្រោយ​សំបក​ពណ៌​បៃតង​នៃ​ក្រូចថ្លុង​គឺមាន​សំបក​ពណ៌​ស ដូចនេះ​អ្នក​អាច​យក​សំបក​ពណ៌​ស​នោះ​ចិត​ជា​រាង​សរសៃៗ រួច​យក​វា​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត បន្ទាប់មក​យក​មក​ដុត​ធ្វើជា​ធូប​មូស នោះ​មូស​នឹង​ងាប់​អស់ ម្យ៉ាងទៀត​អ្នក​ក៏​អាច​យក​វា​ទៅ​ដាក់​ក្នុង​ថង់​ស្បៃ​មួយ ហើយ​ដាក់​ក្នុង​ទូរ​ខោអាវ វា​នឹង​អាច​ជួយ​បំបាត់​ក្លិន​ដូចគ្នា​។​​

    ធ្វើឲ្យ​អារម្មណ៍​ស្ងប់​៖ ​អ្នក​អាច​យក​សំបក​ផ្នែក​បៃតង​ទៅ​ចិត​ជា​បន្ទះ​តូចៗ រួច​ដាក់​ក្នុង​ទឹ​កក្តៅ នោះ​វា​នឹង​ភាយ​ក្លិន​ចេញមក​ដែល​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្ងប់​ក្រោយ​ពេល​ដែល​អ្នក​ហិត​រួច​។​

    ​រក្សា​ស្បែក​ឲ្យ​ស្អាត​៖ ​អ្នក​អាច​យក​សំបក​ផ្នែក​បៃតង​នេះ​ទៅ​ដាំទឹក​ងូត នោះ​វា​នឹង​ជួយ​បំបាត់​អារម្មណ៍​នឿយហត់​ពេញ​មួយ​ថ្ងៃ​របស់​អ្នក ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្ងប់ ហើយ​គេង​លក់​ស្រួល និង​ធ្វើឲ្យ​ស្បែក​ម៉ត់​រលោង​។​

    ​បំបាត់​ក្លិន​មិនល្អ៖ ​អ្នក​អាច​យក​សំបក​ក្រូចថ្លុង​ចំនួន​៣​ផ្លែ​ទៅ​ដាក់​ក្នុង​ម៉ៃក្រូ​វ៉ែយ បន្ទាប់​មក​កម្តៅ​វា​ចំនួន​២​នាទី នោះ​វា​នឹង​ជួយ​បំបាត់​ក្លិន​មិន​ល្អ​នៅក្នុង​នោះ ម្យ៉ាងទៀត​បើ​ទូរ​ទឹកកក​អ្នក​មាន​ក្លិន​មិនល្អ អ្នក​ក៏​អាច​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ដូចគ្នា​ដែរ​៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV