*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ប្រាប់ហើយថាកុំផ្អែមជ្រុលពេក ឃើញទេលទ្ធផលចេញមកហើយ !

  • ជាការពិត មានមនុស្សច្រើននាក់ណាស់ដែលចូលចិត្តទទួលអាហារដែលមានជាតិផ្លែមខ្លាំង។ តួយ៉ាង អ្នកទទួលទាន កាហ្វេទឹកដោះគោបើមិនផ្អែម មិនសូវជាឆ្ងាញ់ទេ។ នេះមិនត្រឹមតែកាហ្វេទឹកដោះគោទេ ភេសជ្ជៈនិងនំមួយចំនួនក៏ដូចគ្នាដែរ ព្រោះថាមនុស្សយើងភាគច្រើនចូលចិត្តញ៉ាំផ្អែម។

    ពេលនេះ អ្នកនឹងត្រូវគិតឡើងវិញ មុនពេលអ្នកសម្រេចចិត្តញ៉ាំរបស់ផ្អែម ព្រោះថា អ្នកអាចនឹងប្រឈមបញ្ហា៣ធំៗខាងក្រោម ដែលមានជួបញឹកញាប់។

    ប្រឈមនឹងជម្ងឺមហារីក៖ ការទទួលទានអាហារផ្អែមច្រើនពេកយូរទៅ នឹងបណ្ដាលអោយអ្នកប្រឈមមុខនឹងជម្ងឺមហារីកនៅថ្ងៃណាមួយ។ នេះក៏ព្រោះតែ ការរលាកក្នុងរាងកាយដែលបណ្ដាលមកពីការទទួលទានអាហារផ្អែម ឬជាតិស្ករច្រើន។ ជាតិផ្អែមនឹងបង្កើនទម្ងន់ ហើយកោសិកាខ្លាញ់ហួសប្រមាណក្នុងរាងកាយនាំអោយមានការបញ្ចេញអរម៉ូនបង្កជម្ងឺមហារីក។

    ងាយមានជម្ងឺមុន៖ អាហារដែលមានផ្ទុកជាតិស្ករ អាចបណ្ដាលអោយកម្រិតនៃអាំងស៊ុយលីនកើនឡើងនិងចាប់ផ្ដើមដំណើរការនៃដំណើរការភ្ជាប់ស្ករទៅនឹងម៉ូលេគុលប្រូតេអ៊ីន ឬ ហៅថា Glycation។ ភ្លាមៗនៅពេលគ្លុយកូសចូលក្នុងឈាម វានឹងបង្កើតដំណើរការស្មុគស្មាញជាបន្តបន្ទាប់ក្នុងរាងកាយ ដែលបង្កការរលាកនិងបញ្ហាស្បែកផ្សេងៗ រួមទាំងរោគមុន។ លើសពីនេះទៅទៀតអាំងស៊ុយលីនបង្កើនភាពសកម្មនៃក្រពេញខ្លាញ់ទាំងអស់ក្នុងស្បែក ព្រមទាំងដំណើរការនៃការរលាកផងដែរ។

    ប្រឈមនឹងជម្ងឺទឹកនោមផ្អែម​៖ ការកើនឡើងនូវកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម គឺជាកត្តាចម្បងដែលបង្កហានិភ័យនៃជម្ងឺទឹកនោមផ្អែមប្រភេទទី ២។ ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើន គឺជាមូលហេតុទូទៅបំផុតមួយដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV