*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

វិធីប្រេីម៉ាសចំនេញលុយនិងមានប្រសិទ្ធភាព

  • ម៉ាសបិតមុខគឺជាគ្រឿងថែរក្សាសម្រស់ដែលនារីៗនាពេលបច្ចុប្បន្ន ប្រើប្រាស់ ដើម្បីផ្តល់វីតាមីន និង សារធាតុចិញ្ចឹមផ្សេងៗ និងជួយផ្ដល់សំណើមដល់ស្បែកបានយ៉ាងឆាប់រហ័ស។

    ម៉ាសបិតមុខ ហើយអាចប្រើប្រាស់បានជាញឹកញាប់មិនមានបញ្ហាដល់ស្បែកនោះទេ។ ទោះយ៉ាងណា សម្រាប់មិត្តនារីខ្លះបែរជាមានការងឿងឆ្ងល់ ថា តើពួកនាងត្រូវប្រើម៉ាសបិតមុខរបៀបម៉េច? ហើយតើពួកនាងប្រើប្រាស់បានត្រឹមត្រូវឬនៅ?

    កុំខ្វល់ខ្វាយទៀតឡើយ នៅពេលនេះយើងខ្ញុំនឹងនាំលោកអ្នកមកមើលពីគន្លឹះមួយចំនួនដែលអ្នកអាចប្រើម៉ាសបិតមុខអោយបានត្រឹមត្រូវ។

    អានការណែនាំពីរបៀបប្រើប្រាស់លើកញ្ចប់៖ ដើម្បីទទួលបានប្រសិទ្ធភាពយ៉ាងពេញលេញ ហើយប្រើប្រាស់អោយសក្តិសមនិង ប្រភេទស្បែកមុខអ្នកបំផុតនោះ ត្រូវតែពិនិត្យ និង ជ្រើសរើសយកម៉ាសប្រភេទណាដែលជួយបញ្ហាស្បែកមុខដែលអ្នកមាន ជាពិសេសត្រូវតែដឹងពីជំហានដែលអ្នកអាចប្រើប្រាស់ម៉ាសសន្លឹកនេះ ព្រមជាមួយនឹងផលិតផលថែរក្សាស្បែកមុខផ្សេងៗទៀតរបស់អ្នក។

    ម៉ាស្សាថ្មមៗបន្ទាប់ពីបកម៉ាសចេញ៖ បន្ទាប់ពីបកម៉ាសសន្លឹកចេញរួចរាល់ហើយនោះ ប្រើចុងម្រាមដៃចង្អុល និង ម្រាមដៃកណ្តាលម៉ាស្សាថ្នមៗលើផ្ទៃមុខដើម្បីធ្វើឱ្យសារជាតិ Essence ស្រូបចូលក្នុងស្បែកកាន់តែប្រសើរ ព្រោះវាអាចជួយរម្ញោចចរន្តឈាមអោយដើរបានស្រួល ព្រមធ្វើឱ្យស្បែកមើលទៅមានសំណើមនិងមានសុខភាពល្អ។

    ម៉ាសមួយប្រើបានតែម្ដងប៉ុណ្ណោះ៖ កំហុសដែលអ្នកប្រើប្រាស់ម៉ាសបិតមុខភាគច្រើនយល់ច្រឡំនោះគឺ ការយកម៉ាសដែលប្រើប្រាស់រួចម្ដងនោះ មកប្រើប្រាស់ម្ដងទៀត ព្រោះឃើញ ថាម៉ាសនៅល្អ។ ម៉ាសសន្លឹកភាគច្រើនត្រូវបានផលិត សម្រាប់តែការប្រើប្រាស់តែម្ដងៗ ប៉ុណ្ណោះ ជាពិសេសពេលហែកកញ្ចប់ភ្លាមៗ។ នៅពេលដែលហែកកញ្ចប់រួចហើយនោះ គុណភាពរបស់វាក៏ថមថយចុះទៅតាមនោះដែរ ព្រោះតែរក្សាមិនបានជិតល្អ ហេតុនេះហើយបើអ្នកមិនចង់កើតមុនឬប្រតិកម្មផ្សេងទេ គួរតែប្រើម្តងហើយបន្ទាប់មកបោះចោលមិនគួររក្សាទុកឡើយ ការប្រើប្រាស់ម្តងហើយម្តងទៀតនោះទេ។

    លាងសម្អាងមុខអោយស្អាតល្អមុនពេលប្រើប្រាស់៖ មនុស្សភាគច្រើនប្រហែលជាគិតថាពេលទើបនឹងភ្ញាក់ពីគេងភ្លាម ស្បែកមុខអ្នកនឹងគ្មានធូលីដី កខ្វក់មកពីណានោះទេ។ តែទោះជាមិនទាន់បានចេញទៅខាងក្រៅប៉ះធូលីដីក៏ពិតមែន អ្នកក៏នៅតែអាចធូលីដីទំនៅលើស្បែកមុខអ្នកបានដែរ។ ហេតុនេះហើយ មុនពេលប្រើប្រាស់ម៉ាសសន្លឹកបិតមុខ អ្នកគួរតែសម្អាតមុខអោយបានស្អាតល្អដែល ជួយអោយស្បែកមុខអ្នកទទួលបានប្រសិទ្ធភាពពីការប្រើប្រាស់កាន់តែប្រសើរ។

    ប្រើប្រាស់យ៉ាងតិច ២ ដងក្នុងមួយសប្ដាហ៏៖ ការប្រើប្រាស់ម៉ាសបិតមុខជារៀងរាល់ថ្ងៃកាន់តែល្អ ប៉ុន្តែប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់នោះទេ អ្នកអាចប្រើវាអោយបាន យ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍ ដើម្បីបំប៉នស្បែក និង ទទួលបានលទ្ធផលដែលអ្នកចង់បាន៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV