*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ធ្លាប់តែឮគេញ៉ាំតែក្រូចឆ្មា ចុះបើញ៉ាំតែសំបកក្រូចឆ្មា វាយ៉ាងម៉េចវិញ?

  • យើងខ្ញុំជឿថា អ្នកប្រាកដជាធ្លាប់បានឮពីអត្តប្រយោជន៍ដ៏លើសលុបរបស់ក្រូចឆ្មាហើយ។ ក្រូចឆ្មាអាចចាត់ទុកជាឱសថធម្មជាតិ ដែលប្រើសម្រាប់ព្យាបាលបញ្ហាសុខភាពជាច្រើន។ សម្រាប់ប្រធានបទរបស់យើងខ្ញុំនៅពេលនេះ ដែរយើងខ្ញុំនឹងណែនាំលោកអ្នកនូវរូបមន្តមួយបែប ដែលប្រើប្រាស់សំបកក្រូចឆ្មា។

    ជាការពិត ក្រូចឆ្មាមានផ្ទុកវីតាមីន C ប៉ូតាស្យូម និង អាស៊ីតហ្វូលីក យ៉ាងច្រើន ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថា សំបកក្រូចឆ្មា គឺជាប្រភពប្រូតេអ៊ីនដែលល្អសម្រាប់ស្បែក ប៉ុន្តែភាគច្រើនយើងបែរជាបោះវាចោលទៅវិញ។ សំបកក្រូចឆ្មា អាចជួយគ្រប់គ្រងអារម្មណ៍ខ្វាយខ្វល់របស់អ្នក រួមទាំងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកផងដែរ។

    ពេលនេះយើងខ្ញុំនឹងប្រាប់ប្រិយមិត្តអំពីអត្ថប្រយោជន៍នៃសំបកក្រូចឆ្មា បើសិនជាអ្នកយកវាមកធ្វើជាតែទទួលទាន៖

    បំបាត់ជាតិខ្លាញ់៖ សារធាតុចិញ្ចឹមដែលរកឃើញនៅក្នុងសំបកក្រូចឆ្មា ពិតជាអាចជួយបំបាត់ជាតិខ្លាញ់ក្នុងខ្លួន។ វាជួយធ្វើអោយអង់ស៊ីមរំលាយអាហារដំណើរការដោយសកម្ម ហើយវាមានជាតិរ៉ែ ដែលជួយកាត់បន្ថយការរលាក និង ជំនួយប្រព័ន្ធរំលាយអាហារ។

    បំបាត់ជាតិហ្កាស៖ ប្រសិនបើអ្នកមានអាការៈហើមពោះ តឹងពោះព្រោះតែមិនដើរខ្យល់ ការទទួលទានតែសំបកក្រូចឆ្មា ពិតជាអាចជួយបាន។ អ្វីដែលអ្នកត្រូវធ្វើគ្រាន់តែទទួលទានតែសំបកក្រូចឆ្មា១កែវ ជាការស្រេច។

    ជំនួយសុខភាពបេះដូង៖ សំបកក្រូចឆ្មា មានសារធាតុដែលជួយដល់ការកាត់បន្ថយកូលេស្តរ៉ល អាក្រក់ និងជួយដល់សុខភាពបេះដូង។ ក្រៅពីនេះសារធាតុប៉ូតាស្យូម ដែលរកឃើញនៅក្នុង សំបកក្រូចឆ្មា បានជួយដល់ការគ្រប់គ្រងសំពាធឈាម ស្របពេលដែល វីតាមីន C បានជួយបញ្ចៀសការកកស្ទះសរសៃឈាម ហើយវាក៏ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារផងដែរ។

    ជួយបង្កើនប្រព័ន្ធការពាររាងកាយ៖ សំបកក្រូចឆ្មាមានសារធាតុល្អៗជាច្រើនផ្សេងទៀត ដែលជួយបង្កើនប្រព័ន្ធការពាររាងកាយ និង បញ្ចៀសការកើតជម្ងឺផ្តាសាយ។

    តើយើងត្រូវធ្វើតែសំបកក្រូចឆ្មាយ៉ាងដូចម្តេច?

    ងាយៗ ដោយអ្នកគ្រាន់តែដាំទឹកអោយពុះជាមុនសិន បន្ទាប់មកសូមយកសំបកក្រូចឆ្មាដាក់ក្នុងឆ្នាំងមួយ ហើយចាក់ទឹកក្តៅដាំពុះនោះចូលទៅ។ សូមត្រាំវាប្រមាណ៣នាទី ចាំចាក់ទឹកនោះដាក់ក្នុងកែវ១ ហើយទទួលទានវានៅពេលក្តៅឧណ្ហៗ។

    ទោះបីជាតែសំបកក្រូចឆ្មា មានប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែស​ម្រាប់អ្នកកំពុងមានជម្ងឺរលាកពោះវៀន មិនគួរទទួលទានវាទេ ព្រោះវាអាចធ្វើអោយអ្នកមានការឈឺចាប់ក្នុងពោះ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV