*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ក្បួនទាំំង៩ ដែលតារាៗច្រណែនអ្នកវិញ!

  • ប្រិយមិត្តទាំងឡាយ តើអ្នកណាខ្លះដែលមិនទាន់មានស្បែកស្អាត? នៅថ្ងៃនេះប្រធានបទរបស់យើងខ្ញុំ នឹងបង្ហាញប្រាប់អ្នកអំពីគន្លឺះថែរក្សាស្បែកងាយៗ ដែលអ្នកអាចយកធ្វើជាទម្លាប់ប្រចាំថ្ងៃបាន ហើយបើអ្នកអនុវត្តន៍ខ្ជាប់ខ្ជួននោះ អ្នកនឹងទទួលបានស្បែកដ៏ផូរផង់ ដែលសូម្បីតែពួកតារាៗ ក៏នឹងច្រណែនអ្នកដែរ។ គន្លឹះទាំងនេះអាចអនុវត្តន៍បាននៅពេលយប់ ហើយចាំក្រោកឡើងទទួលលទ្ធផលល្អនៅពេលព្រឹក។

    ទី១ ថែរក្សាស្បែកជាប្រចាំថ្ងៃ៖ អ្នកអាចថែរក្សាស្បែកជាប្រចាំថ្ងៃ ដោយលុបលាងមុខអោយបានស្អាត មុនទឹកដុសសាប៊ូ និង លាបក្រែបថែរក្សាតាមប្រភេទស្បែករបស់អ្នក។

    ទី២ ថែរក្សាស្បែកប្រចាំសប្តាហ៍៖ សូមកាត់ក្រចកដៃ ក្រចកជើង អោយបានស្អាត ហើយប្រើប្រេងដូងលាបលាបលើក្រចកនោះដើម្បីអោយវារលោងចែងចាំង មិនគ្រើម ហើយវាជួយអោយក្រចកដុះលឿនផងដែរ។ កោរសម្អាតរោមតាមផ្នែកខ្លះៗលើរាងកាយ ដូចជាផ្ទៃមុខ ឬ រោមជើងជាដើម។ កាត់តំរឹមម៉ូដសក់ អោយសមផ្ទៃមុខរបស់អ្នក។

    ទី៣ ថែរក្សាស្បែកប្រចាំខែ៖ ១ខែម្តង អ្នកអាចទៅស្ប៉ាដើម្បីអោយស្បែកទទួលបានការថែរក្សា និងអាចសម្រាកពីភាពតានតឹងផងដែរ។ ការស្ប៉ាអាចធ្វើអោយស្បែកស្អាត និង មានពន្លឺ។

    ទី៤ ថែរក្សាបបូរមាត់អោយស្រទន់៖ នៅពេលយប់មុនចូលគេង អ្នកអាចដុសសម្អាតបបូរមាត់របស់អ្នក ដោយប្រើច្រាសដុសធ្មេញ ត្រដុសថ្មមៗ ដើម្បីសម្អាតស្បែកងាប់នៅបបូរមាត់។ បន្ទាប់មកសូមលាបទឹកឃ្មុំ ឬ វាសេលីន ពីលើ ចាំលាងសម្អាតនៅពេលព្រឹកឡើង។

    ទី៥ ថែរក្សាប្រឡង់ភ្នែករបស់អ្នក៖ សូមថែរក្សាប្រឡង់ភ្នែករបស់អ្នក កុំអោយឡើងខ្មៅ ដោយយកសាច់ប្រទាលកន្ទុយក្រពើ មកលាបជុំវិញប្រឡង់ភ្នែក មុនចូលគេង។ ព្រឹកឡើងអ្នកគ្រាន់តែលាងសម្អាតមុខចេញគឺរួចស្រេច។ វិធីនេះជួយអោយប្រឡង់ភ្នែកមានសំណើម មានពន្លឺ និង ការពារស្នាមជួ្រញផងដែរ។ បន្ថែមពីនេះ ព្រឹកឡើងអ្នកអាចយកកញ្ចប់តែដែលឆុងរួចមកគ្របពីលើប្រឡង់ភ្នែក ដើម្បីបង្កើនការថែរក្សាទីតាំងនេះអោយកាន់តែល្អឡើង។

    ទី៦ បំបាត់មុនលើមុខ៖ សូមយកប្រេងរុក្ខជាតិបន្តក់ដាក់សំឡីហើយជូតសម្អាតផ្ទៃមុខដែលកើតមុនរបស់អ្នក។ បើមិនមានប្រេងរុក្ខជាតិទេ អ្នកអាចប្រើប្រាស់ថ្នាំដុសធ្មេញជំនួសក៏បាន។

    ទី៧ បណ្តុះរោមភ្នែក រោមចញ្ចើម៖ សូមយកប្រេងដូង ឬ វាសេលីន មកលាបថ្នមៗ នៅលើរោមភ្នែក និង រោមចិញ្ចើមរបស់អ្នកមុនពេលចូលគេង។ វីធីនេះជួយអោយរោមភ្នែក រោមចិញ្ចើម ដុះវែង ក្រាស់ និងភ្លឺរលោងទៀតផង។ អនុវត្តន៍ជាប្រចាំអ្នកនឹងឃើញលទ្ធផល។

    ទី៨ ថែរក្សាប្រអប់ជើងអោយទន់៖ សូមយកវាសេលីន មានលាបកែងជើង និង ប្រអប់ជើងរបស់អ្នក ហើយចាំពាក់ស្រោមជើង មុនពេលចូលគេង។ វិធីនេះជួយអោយស្បែកជើងទន់ និង បាត់ប្រេះកែងជើងផងដែរ។

    ទី៩ រក្សាស្បែកអោយទន់៖ សូមខាត់ស្បែករបស់អ្នកអោយអំបិលស្ប៉ា ឬ ម្សៅធម្មជាតិ។ វិធីនេះធ្វើអោយស្បែកទន់ និង មានផាសុខភាព សម្រាប់អ្នកផងដែរ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV