*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សូមមើល តើមានអ្វីកើតឡើងបើអ្នកបរិភោគអាហារទាំងនេះច្រើនពេក?

  • ដោយសារបច្ចុប្បន្ននេះ មានការកើនឡើងនូវជម្ងឺផ្សេងៗ រួមទាំង ការប្រើប្រាស់សារធាតុគីមីដ៏ច្រើនរាប់មិនអស់ បានធ្វើស្ថានភាពសុខភាពរបស់មនុស្សជួបជាមួយការប្រឈមគ្រោះថ្នាក់ និងការចុះខ្សោយ។

    ដូច្នេះ អ្នកត្រូវព្យាយាមអនុវត្តន៍វិធីល្អៗនានាដើម្បីបង្កើនសុខភាពអោយរឹងមាំឡើងវិញ។ ការញ៉ាំអាហារត្រឹមត្រូវក៏ជាវិធីបង្កើនសុខភាព។ តែក្រៅពីការញ៉ាំត្រឹមត្រូវហើយ ការព្យាយាមតម ព្យាយាមជៀសវាងអាហារដែលប៉ះពាល់ដល់សុខភាពក៏ជាការរួមចំណែកជួយដល់សុខភាពផងដែរ។

    ខាងក្រោមនេះ យើងខ្ញុំនឹងណែនាំ នូវអាហារមួយចំនួនដែលអ្នកគួរតម គួរជៀសវាង ដើម្បីសុខភាពរបស់អ្នក៖

    ១ អាហារផ្អែមខ្លាំង៖ នំផ្អែមៗ បង្អែមផ្អែមៗ ខ្លាំងពិតជាប៉ះពាល់ដល់រាងកាយណាស់។ ការញ៉ាំផ្អែមជ្រុលនិងធ្វើអោយអ្នកកើនកម្រិតជាតិស្ករ ដែលនាំអោយធាត់ និង ប្រឈមនឹងការកើតជម្ងឺទឹកនោមផ្អែមថែមទៀត។

    ២ អាហារបំពង៖ អាហារបំពងវាឆ្ងាញ់ហើយ ប៉ុន្តែវាសំបូរប្រេង ដែលអាចនាំអោយយើងមានបញ្ហាមួយចំនួនដូចជា ជម្ងឺស្ទះសរសៃឈាម ជម្ងឺបេះដូងជាដើម។

    ៣ មីឆុង៖ មីឆុងជាអាហារងាយស្រួល ឆ្ងាញ់ និងមានតម្លៃថោក ប៉ុន្តែវាជាអាហារមានប្រូតេអ៊ីនតិច  ប្រៃខ្លាំង និង ពិបាករំលាយ។ ដោយសារ បញ្ហាទាំងនេះហើយ ទើបមីឆុង វាមិនមែនជាអាហារល្អសម្រាប់សុខភាពនោះទេ ហើយអ្នកក៏ពុំគួរទទួលទានវាញឹកញាប់ពេកដែរ។

    ៤ អាហាឆៅ៖ អាហារឆៅដូចជា ស៊ូស៊ី ជាដើម មើលទៅឆ្ងាញ់ហើយ ប៉ុន្តែវាផ្តល់ផលមិនល្អ ដោយវាធ្វើអោយ ថ្លើម ក្រលាន និង បេះដូងជាដើម ទទួលបានសារធាតុចិញ្ចឹមច្រើនជ្រុល ដែលលើសតម្រូវការ ដែលពេលខ្លះអ្នកអាចជួបបញ្ហាគាំងបេះដូងទៀត។ ក្រៅពីនេះ អាហារឆៅទាំងនោះ ក៏នៅមានប៉ារាសិត ដែលប៉ះពាល់ដល់សុខភាពថែមទៀត។

    ៥ អាហារហឹលជ្រុល៖ អាហារហិលអាចជួយបង្កើតប្រព័ន្ធការពាររាងកាយ តែបើវាហិលជ្រុលនោះ វាទៅជាមានបញ្ហាទៅវិញ គឺវាអាចប៉ះពាល់ដល់ក្រពះ និងពោះវៀនរបស់អ្នកផងដែរ។

    ៦ ភេសជ្ជៈមានកាហ្វេអ៊ីនច្រើនជ្រុល៖ មនុស្សជាច្រើនទទួលទានកាហ្វេ ឬ ភេសជ្ជៈបង្កើនថាមពល ប៉ុន្តែបើសិនជាយើងញ៉ាំវាច្រើនជ្រុលវាអាចធ្វើអោយប៉ះពាល់ដល់ដំណេករបស់យើង រួមទាំងអាចបង្កើតជាបញ្ហាឡើងជាតិអាស៊ីតថែមទៀត។

    ៧ គ្រឿងស្រវឹង៖ ពិតណាស់ រាល់ការជួបជុំម្តងៗ តែងតែមានការផឹកគ្រឿងស្រវឹង ដូចជា ស្រា ឬ បៀរជាដើម។ បើអ្នកទទួលទានកម្រិតសមរម្យ វាផ្តល់ការសប្បាយ និង សុខភាពដល់អ្នក។ តែបើអ្នកទទួលទានវាច្រើនជ្រុលជាប្រចាំ នោះវាអាចបង្កបញ្ហាទៅជាជម្ងឺផ្សេងៗ ពិសេសជម្ងឺពាក់ព័ន្ធ ទៅនឹងប្រព័ន្ធរំលាយអាហារ ដូចជា ក្រពះ ពោះវៀន ថ្លើមជាដើម។

    ៨ អាហារកែច្នៃ៖ អាហារកែច្នៃ វាត្រូវបានគេដកយកសារធាតុចិញ្ចឹមមានប្រយោជន៍ នឹងដាក់មកវិញនូវសារធាតុធ្វើអោយឆ្ងាញ់ រក្សាទុកបានយូរ។ សារធាតុទាំងនេះ វាពិតជាធ្វើអោយប៉ះពាល់ដល់កោសិការាងកាយ និង ធ្វើអោយអ្នកឈឺជម្ងឺផ្សេងៗ។

    ៩ អាហារឆ្អិនស្រាប់៖ មានដូចជា ភីស្សា បឺហ្កឺ ជាដើម។ វាក៏ស្រដៀងទៅនឹងអាហារកែច្នៃដែរ ព្រោះគេបានដកយកសារធាតុចិញ្ចឹមសឹងតែអស់ទៅហើយ នឹងជំនួសមកវិញនូវសារធាតុរក្សាទុកបានយូរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV