*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

លាហើយភ្នែកខ្មៅស្លក់ដោយប្រើវិធីងាយៗបំផុត

  • ដោយសារតែភាពនឿយហត់ពីការងារ និងមិនបានសម្រាកគ្រប់គ្រាន់ ទើបបានជាប្រិយមិត្តមួយចំនួន បានជួបប្រទះបញ្ហា ភ្នែកខ្មៅស្លក់។ រឿងនេះធ្វើអោយផ្ទៃមុខរបស់យើងបាត់បង់សម្រស់មួយផ្នែកធំតែម្តង ហើយវាបានក្លាយទៅជាការរកាំចិត្ត ព្រោះក្រៅពីយើងមានភាពនឿយហត់ក្នុងការងារប្រចាំថ្ងៃហើយ យើងត្រូវពិបាកចិត្តព្រោះតែសម្រស់ធ្លាក់ចុះជាលំដាប់ទៀត។

    យ៉ាងណាក្តី យើងខ្ញុំបានរកឃើញវិធី មួយចំនួនដើម្បីដោះស្រាយបញ្ហា ភ្នែកខ្មៅស្លក់របស់អ្នក។ វិធីទាំងនោះពិតជាមានភាពងាយស្រូល ហើយវាប្រើគ្រឿងផ្សំពីធម្មជាតិទៀត ដែលអ្នកអាចធ្វើវាដោយខ្លួនឯងពេលកំពុងនៅផ្ទះបាន។

    វិធីទី១ បិទផ្លែប៉ោម៖ មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ប៉ុន្តែផ្លែប៉ោមក៏មានសារជាតិជួយដល់ការព្យាបាលស្នាមខ្មៅដក់ក្រោមភ្នែកបានយ៉ាងល្អ។ ចិតផ្លែប៉ោមជាចំណិតស្តើងៗ រួចដាក់ផ្លែប៉ោមស្រស់ ២ ចំណិតលើត្របកភ្នែក និងក្រោមភ្នែក ហើយទុកប្រហែល ១៥ នាទី។ អ្នកនឹងឃើញថារង្វង់ខ្មៅងងឹតបានបាត់ទៅគួរឱ្យកត់សម្គាល់។ អ្នកអាចធ្វើវាបានជារៀងរាល់ថ្ងៃ។

    វិធីទី២ ប្រើស៊ុតឆ្អិន៖ យកស៊ុតដែលស្ងោរឆ្អិន ហើយនៅក្តៅឧណ្ហៗ រុំដោយក្រណាត់ស្អាត បន្ទាប់មកវាម៉ាស្សាថ្នមៗជុំវិញភ្នែករបស់អ្នក។ ការធ្វើបែបនេះនឹងជួយបង្កើនលំហូរឈាមហើយឱ្យរត់បានល្អ និងជួយដល់រង្វង់ដែលមានបញ្ហាខ្មៅជាំ ប្រែមកជាស្អាតវិញ។

    វិធីទី៣ បិទផ្លៃត្រសក់៖ យកផ្លែត្រសក់ស្រស់ ចិតវាស្តើងៗ ហើយដាក់វានៅក្នុងទូទឹកកកប្រហែល ៣០នាទីបន្ទាប់មក ដាក់វាលើត្របកភ្នែកទាំងពីរ។ ទុកវាចោលប្រហែល ១០ នាទី នោះអ្នកនឹងអាចឃើញប្រសិទ្ធភាពវាភ្លាមៗ ដោយសារតែត្របកភ្នែករបស់អ្នកនឹងភ្លឺរលោង និងជួយឱ្យអារម្មណ៍ស្រស់ស្រាយផងដែរ។

    វិធីទី៤ ប្រើកញ្ចប់តែដែលឆុងរួច៖ អ្នកអាចប្រើប្រាស់តែកញ្ចប់តូចៗដែលបានឆុងរួចនោះ ដាក់ក្នុងទូទឹកកកប្រហែល ៣០នាទី បន្ទាប់មកដាក់វាលើត្របកភ្នែកទាំងពីរ។ ទុកចោល ១០ ទៅ១៥នាទី បន្ទាប់មកយកថង់តែចេញ។ វិធីនេះនឹងជួយឱ្យស្នាមដក់ខ្មៅបាត់ ព្រមទាំងជួយដល់បន្ធូរអារម្មណ៍បានល្អទៀតផង។

    វិធីទី ៥ ប្រើដុំទឹកកក៖ រុំទឹកកកតូចល្មមដោយក្រណាត់ស្តើង ហើយយកវាមកដាក់នៅលើត្របកភ្នែកទាំងពីរ រួចទុកចោលប្រហែល ១០ទៅ១៥នាទី។ វិធីល្អ សូមធ្វើនៅពេលព្រឹក ក្រោយពេលភ្ញាក់ពីគេង គឺនឹងជួយឱ្យមានប្រសិទ្ធភាពកាន់ខ្ពស់ ដោយសារតែជាតិត្រជាក់ នឹងជួយបន្ថែមសំណើមដល់ស្បែកនៅជុំវិញភ្នែកនិងកាត់បន្ថយរង្វង់ខ្មៅនៃស្បែកជុំវិញភ្នែកបានលឿន៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV