*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ជឿអត់? ស្បែកមុខប្រភេទណាក៏ជួយបានដែរ អោយតែចេះប្រើទឹកឃ្មុំតាមរបៀបខាងក្រោម

  • ដូចដែលយើងបានដឹងហើយថា ទឹកឃ្មុំមានគុណសម្បត្តិជាច្រើន ដោយជួយថែទាំបានទាំងសុខភាព ព្រមថែរក្សាសម្រស់បានដោយសុវត្ថិភាពបានថែមទៀត។ តាមរយៈការប្រើប្រាស់ទឹកឃ្មុំជាម៉ាសបិទមុខ ស្បែកអ្នកនឹងប្រែមកជាស្រស់ស្អាត ងាយនឹងឃើញលទ្ធផលភ្លាមៗ។ ឥឡូវនេះ​ យើងខ្ញុំនឹងបង្ហាញលោកអ្នកពីវិធីប្រើប្រាស់ទឹកឃ្មុំដើម្បីជំនួយគ្រប់ប្រភេទស្បែករបស់អ្នក។

    សម្រាប់ស្បែកធម្មតា ប្រើទឹកឃ្មុំ និង ផ្លែប៉ោម៖ ជារូបមន្តដែលសមស្របសម្រាប់នារីៗ ដែលមានមុខស្រអាប់ តែមានប្រភេទស្បែកមុខធម្មតា។ អ្នកត្រូវការផ្លែប៉ោមកន្លះផ្លែ ទឹកឃ្មុំ និង ទឹកបន្តិច កិនបញ្ចូលគ្នារហូតបានជាល្បាយខាប់ៗ បន្ទាប់មកលាបវាពេញផ្ទៃមុខ ជាពិសេសនៅកន្លែងដែលមានបញ្ហា។ ទុកវាចោលរយៈពេល ៥ ទៅ ១០ នាទីហើយលាងសម្អាតដោយទឹកស្អាត។ អ្នកអាចមើលឃើញស្បែកភ្លឺថ្លា ម៉ត់រលោងតាំងពីពេលអនុវត្តលើកដំបូងបំផុត។ ជាការពិត ផ្លែប៉ោមគឺជាផ្លែឈើដែលមានជាតិអាស៊ីតខ្សោយ នៅពេលលាយជាមួយទឹកឃ្មុំនឹងជួយឱ្យស្បែកមានសំណើម មិនស្ងួតពេក និង មិនរលោងពេកបន្ទាប់បិទរួច។

    សម្រាប់ស្បែកខ្លាញ់ប្រើទឹកឃ្មុំ និង ប្រទាលកន្ទុយក្រពើ៖ ម៉ាសមុខប្រភេទនេះ ជួយកាត់បន្ថយការកើតឡើងនៃមុនផងដែរ ដោះស្រាយបញ្ហាកកស្ទះនៃរន្ធញើស ធ្វើអោយស្បែកមុខអ្ននមើលទៅភ្លឺថ្លាជាងមុន ដូច្នេះទឹកឃ្មុំនិងប្រទាលកន្ទុយក្រពើជារូបមន្តម៉ាសបិតមុខដែលផ្តល់លទ្ធផលល្អបំផុតសម្រាប់មិត្តនារីដែលមានបញ្ហាស្បែកខ្លាញ់។ អ្នកនឹងត្រូវការសាច់ប្រទាលកន្ទុយក្រពើមួយកូនចាន លាយនឹងទឹកឃ្មុំ ១ ស្លាបព្រាបាយ បន្ថែមដោយទឹកក្រូចឆ្មាមួយចំណិត រួចច្របល់គ្នាអោយម៉ត់។ លាបអោយសព្វផ្ទៃមុខ ទុកវាចោលប្រហែល ៥ នាទីហើយលាងមុខជាការស្រេច។

    សម្រាប់ស្បែកស្ងួត ប្រើ ទឹកឃ្មុំ និង ទឹកដោះគោស្រស់៖ ទឹកឃ្មុំនិងទឹកដោះគោស្រស់មានគុណសម្បត្តិដែលជួយឱ្យស្បែកមានសំណើមបាន។ គ្រាន់តែលាយទឹកឃ្មុំ២ស្លាបព្រាបាយនិងទឹកដោះគោស្រស់កន្លះកែវកូរគ្រឿងផ្សំទាំងអស់ចូលគ្នា បន្ទាប់មកលាបលើផ្ទៃមុខ ជាពិសេសផ្នែកដែលស្ងួត។ ទុកចោលប្រហែល ១០ នាទី បន្ទាប់មកជូតថ្នមៗនិងសម្អាតផ្ទៃមុខរបស់អ្នកជាការស្រេច។ មិនយូរទេស្បែកដែលធ្លាប់ស្ងួតនិងងាយរលាក នឹងត្រលប់ទៅរកសំណើម ក្មេងជាងវ័យមិនខាន៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV