*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ថ្ងៃក្តៅខ្លាំងខា្លចខូចស្បែកណាស់! កុំបារម្ភរូបមន្តនេះជួយបាន

  • នៅក្នុង​អំឡុង​ពេល​រដូវ​ក្តៅ ប្រិយមិត្ត​ជាច្រើនប្រាកដជា​ព្រួយបារម្ភ​ពី​សម្រស់​ស្បែក​មិន​ស្អាត​ដោយសារ​ត្រូវ​នឹង​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង។ តែ​ទោះបី​ជា​យ៉ាងណា យើង​នៅ​មាន​រូបមន្ត​ធ្វើ​ដោយ​ដៃ​យ៉ាង​មាន​ប្រសិទ្ធិភាព​មួយ​ដែល​អាច​ជួយ​រក្សា​ភាពត្រជាក់​ដល់​ស្បែក​លោក​អ្នក​រហូត​ក្នុង​អំឡុង​ថ្ងៃ​ក្តៅ​ខ្លាំង ហើយ​ស្បែក​នឹង​កាន់តែ​ម៉ត់​រលោង​តាម​បែប​ធម្មជាតិ​ទៀត​ផង។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកត្រូវការគ្រឿងផ្សំដូចជា៖

    ម្សៅ​ឈើអែម ១ ស្លាបព្រា

    សាច់ប្រទាលកន្ទុយក្រពើ ៣ ស្លាបព្រា

    ទឹកកូឡាប ១ស្លាបព្រា

    ថ្នាំ​វីតាមីន C ១គ្រាប់

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការរៀបចំ៖ ដាក់​ម្សៅ​ឈើអែម​ចូល​ទៅក្នុង​ចាន​មួយ ហើយ​ដាក់​ទឹក​ផ្កាកូឡាបចូល។ បន្ទាប់មក​សម្រិត​យកតែ​ទឹក​របស់​វា​ដាក់​ចូល​ក្នុង​ចាន​មួយ​ផ្សេង​ទៀត។ ជាបន្តសូម​ដាក់​សាច់​ប្រទាល​កន្ទុយ​ក្រពើ និង​កិន​គ្រាប់​ថ្នាំ​វីតាមីន C ចូល។ ច្របល់​គ្រឿងផ្សំ​ទាំងអស់​បញ្ចូលគ្នា​ឱ្យ​បាន​សព្វល្អ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិធី​ប្រើ៖ លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​នឹង​ទឹក​ឱ្យ​បាន​ស្អាត​សិន រួច​យក​ចង្អុលដៃ​ជ្រលក់​ចូល​ក្នុង​សេរ៉ូម​ខាងលើ​បន្តិច បន្ទាប់មក​លាប​ពេញ​លើ​ផ្ទៃមុខ​របស់​អ្នក និង​ម៉ាស្សា​រយៈពេល ២ ទៅ ៣ នាទី។ បន្ទាប់ពី​នេះ​លាង​សម្អាត​ស្បែកមុខ​អ្នក​នឹង​ទឹកក្តៅឧណ្ហៗ ហើយ​ជូត​ឱ្យ​ស្ងួត។ នៅ​ចុងបញ្ចប់​អ្នក​ត្រូវ​ប្រើ​ក្រែម​សំណើម​ធម្មជាតិ​ជាការស្រេច។

    ជាការពិត មានមនុស្ស​ជាច្រើន​បាន​អះអាង​ថា រូបមន្ត​មួយ​នេះ​ពិត​ជា​អាច​ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ស​ម៉ត់​រលោង​មែន។ ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​មុខ​ស្អាត​គួរឱ្យ​ទាក់ទាញ​ កុំភ្លេចសាកល្បងទាំងអស់គ្នា៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV