*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

មកពីទម្លាប់អញ្ចឹងសោះទើបបងស្រីម្នាក់ធាត់ខ្លាំងណាស់

  • តាមពិតទៅ មានប្រិយមិត្តខ្លះមិនបានគិតដល់ទេថាទម្លាប់ធម្មតាមួយចំនួននៅពេលព្រឹក គឺជាដើមហេតុដែលរារាំងយពួកគេមិនឱ្យទទួលបាននូវរូបរាងស្រស់ស្អាតដូចបំណងឡើយបើទោះជា អ្នកឈប់ទទួលទានអាហារសម្បូរជាតិខ្លាញ់ អាហារជាតិផ្អែម ហើយអ្នកតែងហាត់ប្រាណទៀងទាត់ក្តី។ ពេលនេះ យើងខ្ញុំនឹងបង្ហាញឱ្យដឹងពីទម្លាប់ពេលព្រឹកចំនួន ៥ ដែលអ្នកគួរបោះបង់ចោលភ្លាម ប្រសិនបើចង់រក្សាបាននូវរាងកាយស្រស់ស្អាត ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេងច្រើនពេក៖ ជាមួយនឹងការគេងបានតិចពេកនោះរាងកាយរបស់អ្នក គឺងាយនឹងផលិតអ័រម៉ូនស្ត្រេស Cortisol ដែលបង្កើនចំណង់អាហារ ប៉ុន្តែការគេងច្រើនពេកក៏ប្រហែលជាមិនប្រសើរអ្វីដែរចំពោះអ្នក។ ការគេងលើសពី ១០ ម៉ោងក្នុងមួយយប់អាចបណ្ដាលឱ្យសន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះហើយទើបអ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យគេងត្រឹមពី ៧ ទៅ ៩ ម៉ោង រាល់យប់។

    មិនរៀបចំកន្លែងគេង៖ ស្ដាប់ទៅហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែវាជាការពិត។ ការសិក្សាស្រាវជ្រាវបានឱ្យដឹងថា អ្នកដែលរៀបចំកន្លែងគេងស្អាតត្រឹមត្រូវអាចគេងលក់បានស្កប់ពេញលេញ។ ហើយការគេងបានស្កប់គ្រប់គ្រាន់ គឺជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីឆ្ពោះទៅរកទម្ងន់ដែលមានសុខភាពល្អសាកសម។

    គេចមិនត្រូវពន្លឺព្រះអាទិត្យពេលព្រឹក៖ ចូរបើកវាំងនន ឬបង្អួចភ្លាមបន្ទាប់ពីក្រោកឡើង។ រលកពន្លឺពណ៌ខៀវនៃព្រះអាទិត្យពេលព្រឹកព្រលឹមជួយបង្កើនការរំលាយអាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង។ ត្រឹមរយៈពេលពី ២០ ទៅ ៣០ នាទី នៃពន្លឺថ្ងៃ គឺគ្រប់គ្រាន់ហើយក្នុងការផ្ដល់ឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយ។

    ភ្លេចថ្លឹងទម្ងន់៖ ការថ្លឹងទម្ងន់ជាប្រចាំ គឺជាតិចនិកដ៏ប្រសើរដែលជួយលើកទឹកចិត្ត ឬជម្រុញដល់ការសម្រកទម្ងន់។ ហើយពេលវេលាដ៏ល្អបំផុតមួយដើម្បីថ្លឹងទម្ងន់នោះ គឺពេលព្រឹកមុនពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈអ្វី។ នោះក៏ព្រោះតែអ្នកបាត់បង់ទម្ងន់នៃជាតិទឹកពេញមួយយប់ ដូច្នេះអ្នកនឹងទទួលបានទម្ងន់ត្រឹមត្រូវបំផុត ប្រសិនបើថ្លឹងនៅពេលព្រឹក។

    ទទួលទានអាហារពេលព្រឹកតិចពេក៖ អ្នកគួរតែទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗឱ្យបានច្រើនគ្រប់គ្រាន់ ហើយអាហារពេលព្រឹកដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងបង្អែមខ្លះដែលនឹងធ្វើឱ្យងាយស្រួលក្នុងការតាមដាន ឬអនុវត្តន៍តាមផែនការនៃរបបអាហារប្រចាំថ្ងៃ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV