*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ប្រសិទ្ធភាពពិតៗ វិធីនេះជួយបំពង់រំលាយអាហារបញ្ចេញកាកសំណល់អស់រលីងតែម្តង

  • ពិតមែនហើយ ការទទួលទានអាហារ​កែច្នៃ​ច្រើន អាច​ធ្វើ​ឲ្យ​​បំពង់​រំលាយ​អាហារ​​របស់​យើង​មាន​​ភាព​អសកម្ម​ រលាក​ និង​នឿយហត់​។​ ទោះជារាងកាយរបស់យើង ​​មាន​ប្រព័ន្ធ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​ក្តី ប៉ុន្តែដើម្បី​គាំទ្រ​ដល់​ដំណើរការ​បន្សាប​ជាតិ​ពុល​នេះ អាហារ​បំបាត់​ជាតិ​ពុល​ ​ជា​វិធី​ដ៏​ល្អ​មួយ។ តើអាហារទាំងនោះមានអ្វីខ្លះ?

    ទឹក​ផ្លែឈើ​ និង ​បន្លែ​ស្រស់​៖ ការ​ញ៉ាំ​ទឹក​ផ្លែឈើ និង បន្លែ​ស្រស់​ចំនួន​ពីរ​បី​កែវ​​ អាច​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ចាំបាច់​ និង​ជាតិ​សរសៃ​ដែល​ល្អ​ចំពោះ​សុខភាព​ពោះវៀន​ ព្រម​ទាំង​​ជួយ​ពង្រឹង​ដល់​បំពង់​រំលាយ​អាហារ​។​ ប៉ុន្តែ​​យើង​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​ ឬ​បន្លែ​នៅ​ក្នុង​រយៈពេល​វែង​ឡើយ​ ពីព្រោះ​ការ​លាង​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​​លើស​ពី​៣​ថ្ងៃ អាច​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ទទួល​ផល​ប៉ះពាល់​ ដោយ​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចជា​ប្រូតេអ៊ីន​ និង​ខ្លាញ់​ ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​សាច់​ដុំ​ កាត់បន្ថយ​មុខងារ​ខួរ​ក្បាល​​និង​​រំខាន​ដល់​អ័រម៉ូនផងដែរ។

    អាហារ​ជាតិ​សរសៃ​៖ ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​ជាតិ​សរសៃ​គឺ​ជា​សមាសធាតុ​សំខាន់​ក្នុង​ការ​សម្អាត​​ ពីព្រោះ​វា​​ជួយ​ឲ្យ​រាងកាយ​របស់​យើង​កម្ចាត់​ចោល​កាក​សំណល់​​បាន​យ៉ាងរហ័ស​។ ​ជាតិ​សរសៃ​ស្រូប​យក​ទឹក​ ដើម្បី​ពង្រីក​និង​ជួយ​ដល់​ពោះវៀន​តូច​​ផ្នែក​ខាង​ក្រោម​ ដើម្បី​បណ្ដេញ​កាក​សំណល់​ចេញ​មក​ក្រៅ​។ រី​ឯ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​មាន​ដូចជា​​​ផ្លែ​ក្រូច​ ​សារី បឺរ ត្រសក់​ស្រូវ​ ​ផ្កា​ខាត់​ណា​ខៀវ​ ការ៉ុត​ សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ​ជា​ដើម​។

    ប្រូបាយអូទិក៖ ​​​​ប្រូបាយអូទិក​គឺ​ជា​បាក់តេរី​ល្អ​ដែល​ចាំបាច់​សម្រាប់​ការ​រំលាយ​អាហារ​ត្រឹមត្រូវ​។​ ​ពួក​វា​ក៏​អាច​ជួយ​សម្អាត​បំពង់​រំលាយ​អាហារ​​​ផ្នែក​ខាង​​ក្រោម​ និង​ស្ដារ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ល្អ​ឡើង​វិញ​។​ ​​បាក់តេរី​​​ប្រូបាយអូទិក​​​រួម​បញ្ចូល​Acidophilus ​និង ​Bifidus ដែល​មាន​​នៅ​ក្នុង​​ទឹក​ដោះ​គោ​ជូរ​ និង​អាហារ​ដែល​ផ្សំ​ពី​សណ្ដែក​។

    ក្រៅពីការទទួលទានអាហារ​បំបាត់​ជាតិ​ពុលខាងលើហើយ យើង​គប្បី​​កាត់បន្ថយ​អាហារ​កែច្នៃ​ គ្រឿង​ស្រវឹង​​ និង​ការ​ជក់​បារី​ផងដែរ ដើម្បី​ជួយ​​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មានភាព​ប្រសើរ​ឡើងមកវិញ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV