*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

នារីម្នាក់ខាត់កំបោរជាប់ធ្មេញបាត់ឈឹងដោយគ្រឿងផ្សំតែ៤មុខគត់

  • ស្នាម​ញញឹម​គឺ​ជា​ភាព​ទាក់​ទាញ​បំផុត​របស់​មនុស្ស​ម្នាក់ៗ ប៉ុន្តែបើសិនជាអ្នកញញឹមមកស្រាប់តែធ្មេញរបស់អ្នកមានកំណកកំបោរក្រាស់ឃ្មឹកនោះ វាបែរជាធ្វើអោយអ្នកបាត់បង់ភាពស្រស់ស្អាតទៅវិញទេ។

    កំណកកំបោរជាប់ធ្មេញ​កើត​ឡើង​ពី​ការ​ជក់​បារី​ ការ​ផឹក​កាហ្វេ​ និង​ការ​មិន​បាន​ថែ​ទាំ​ឱ្យ​បាន​ត្រឹម​ត្រូវ​។​ យ៉ាងណាមិញ​ កំណកកំបោរទាំងនោះងាយនឹងបំបាត់ទេបើសិនជាអ្នកអនុវត្តន៍តាមវិធីងាយៗខាងក្រោមនេះ៖

    ប្រើ​ម្សៅ​សូដា៖ ម្សៅ​សូដា​គឺ​ជួយ​ដល់​ការ​សម្អាត​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ លាយ​ម្សៅ​សូដា​១​ស្លាប​ព្រា​បាយ​ជាមួយ​នឹង​អំបិល​បន្តិច​ រួច​យក​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​មក​ផ្តិត​ហើយ​ដុស​តាម​ធម្មតា។​

    សំបក​ក្រូច​៖ ​សំបក​ក្រូច​ពិត​ជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​សម្អាត​ធ្មេញ​។​ វា​ជួយ​ឱ្យ​ធ្មេញ​របស់​អ្នក​កាន់​តែ​ស​ ភ្លឺ​ចែង​ចាំង​ និង​កម្ចាត់​បាក់តេរី​នៅ​ក្នុង​មាត់​បាន​ថែម​ទៀត​ផង​។​ អ្នក​គ្រាន់​តែ​យក​សំបក​ក្រូច​មក​ដុស​ខាត់​លើ​ធ្មេញ​ជា​ការ​ស្រេច។​

    គ្រាប់​ល្ង៖ អ្នក​អាច​យក​ល្ង​មួយ​ក្តាប់​មក​ទំពារ​ក្នុង​មាត់​២​ឬ​៣​នាទី​ រួច​យក​ច្រាស​ដុស​ធ្មេញ​មក​ដុស​ដើម្បី​សម្អាត​ល្ង​ដែល​មាន​នៅ​ជាប់​ធ្មេញ។​ ល្ង​ជួយ​បំបាត់​កំណក​កំបោរ​ទាំង​ឡាយ​បាន​ល្អ។

    វីតាមីន​កិន​៖ កិន​ផ្លែឈើ​ និង​បន្លែ​ដែល​មាន​ជាតិ​វីតាមីន​C ​គឺ​ពិត​ជា​អាច​ជួយ​កម្ចាត់​ធាតុ​កខ្វក់​ និង​បាក់តេរី​បាន​ឆាប់​រហ័ស​បំផុត។​ អ្នក​អាច​កិន​ប៉េងប៉ោះ​ ស្ត្រប៊ែរី​ និង​ផ្លែ​ក្រូច​ ហើយ​ដាក់​នៅ​លើ​ធ្មេញ​៥​ទៅ​៦​នាទី​ចាំ​ខ្ពុល​ទឹក​ចេញ​។

    ទឹក​ខ្មេះ៖ ទឹក​ខ្មេះ​មាន​ក្លិន​និង​រសជាតិ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​វា​សម្អាត​ធ្មេញ​បាន​ស្អាត​ហើយ​គ្មាន​ប៉ះពាល់​អ្វី​ទាំង​អស់។ លាយ​ទឹក​ខ្មេះ​២​ស្លាប​ព្រា​បាយ​ជាមួយ​នឹង​អំបិល​១​ស្លាប​ព្រា​បាយ​និង​ទឹក​បន្តិច​។​ លាប​ល្បាយ​នោះ​ទៅ​លើ​កំណក​កំបោរ​៣​ទៅ​៤​ថ្ងៃ​ជាប់​គ្នាជាការស្រេច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV