*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើអ្នកញ៉ាំសាច់ច្រើនពេក រឿងរ៉ាវមិនល្អទាំងនេះនឹងកើតឡើងចំពោះអ្នក

  • ជាការពិត សម័យកាលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនចូលចិត្តទទួលទានអាហារសុខភាពដូចជាបន្លៃ ផ្លែឈើច្រើនជាងសាច់ ហើយក៏មានមនុស្សមួយចំនួនទៀតដែរដែលចូលចិត្តទទួលទានសាច់ច្រើនជាងបន្លែ។

    ជាការពិត បើសិនជាអ្នកទទួលទាន់សាច់តិច ហើយបន្លែច្រើននោះ វាល្អតែម្តង ព្រោះការទទួលទានបន្លែមិនត្រឹមតែជួយដល់សុខភាពទេ វាថែមទាំងកាត់បន្ថយការសម្លាប់សត្វថែមទៀត។ ប៉ុន្តែចំពោះអ្នកទទួលសាច់ច្រើនជាងបន្លែវិញ តើអ្នកដែលមានការងឿងឆ្ងល់ទេ តើវានឹងមានរឿងអ្វីកើតឡើងចំពោះរូបអ្នក?

    បើទោះជាសាច់ជាអាហារសំខាន់មួយក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងក៏ពិតមែន ប៉ុន្តែបើយើងញ៉ាំវាច្រើនជ្រុលវាអាចបង្កទៅជាបញ្ហាទៅវិញទេ។ នេះមិនមែនមានន័យថា លោកអ្នកត្រូវតែបោះបង់ចោលការញ៉ាំសាច់នោះទេ ប៉ុន្តែយើងខ្ញុំគ្រាន់តែចង់បង្ហាញថា តើការញ៉ាំសាច់ច្រើនជ្រុលអាចធ្វើអោយអ្នកមានបញ្ហាអ្វីខ្លះតែប៉ុណ្ណោះ ។

    ជាការពិត ការញ៉ាំសាច់ច្រើនជ្រុលធ្វើអោយរាងកាយអ្នកស្រេចទឹកខ្លាំងជាងរាល់ដង ព្រោះតែជាអាស៊ីតអ៊ុយរិកនៅក្នុងសាច់។ នេះវាធ្វើអោយអ្នកត្រូវញ៉ាំទឹកច្រើន ដែលបន្ថែមបន្ទុកដល់ក្រលៀនធ្វើការកាន់តែច្រើន។

    អាចធ្វើអោយមានគ្រួសក្នុងតម្រង់នោម៖ ដោយសារសាច់មានប្រូតេអ៊ីន និង អាស៊ីតអ៊ុយរិកច្រើន វាអាចធ្វើអោយ មានគ្រួសក្នុងតម្រង់នោម ដោយសារធ្វើសំយោគច្រើន។

    ធ្វើអោយស្ទះពោះវៀន៖ សាច់មិនមានសរសៃហ្វាយបឺរ ដូចជាបន្លែ ផ្លែឈើទេ អញ្ចឹងហើយ វាមិនអាចជួយសម្រួលដល់ដំណើរការបញ្ចេញកាកសំណល់របស់ពោះវៀនទេ។ អញ្ចឹងបើយើងញ៉ាំសាច់ច្រើនជ្រុលវាអាចនាំអោយមានការស្ទះពោះវៀន ស្ទះលាមកបាន។

    ក្រៅពីនេះការញ៉ាំសាច់ច្រើនជ្រុលអាចបង្កទៅជាស្ទះសរសៃឈាមដោយសារជាតិខ្លាញ់ក្នុងសាច់នោះ។

    ប៉ះពាល់ដល់សម្រស់៖ សាច់មិនមានផ្ទុកវីតាមីន C នោះទេ ដែលវាមិនអាចផ្តល់ជំនួយដល់ផ្នែកសម្រស់របស់អ្នកទេ។ នៅពេលអ្នកញ៉ាំសាច់ច្រើនពេក ខ្វះសារធាតុល្អៗពីបន្លែផ្លែឈើនោះ សក់ និង ស្បែករបស់អ្នកចាប់ផ្តើមផ្លាស់ប្តូរទៅរកសភាពមិនល្អ អញ្ចឹងអ្នកគួរពិចារណារបបទទួលទានអាហាររបស់អ្នកឡើងវិញ។

    ធ្វើអោយឡើងទម្ងន់៖ សាច់មិនមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដូចជាបន្លែផ្លែឈើទេ អញ្ចឹងវាមិនមានសមត្ថភាពប្រឆាំងការរលាកក្នុងខ្លួនអ្នកឡើយ។ សារធាតុប្រឆាំងការរលាក មានច្រើននៅក្នុងបន្លែ ផ្លែឈើ អញ្ចឹងអាហាររបស់អ្នកគួរតែមានសព្វគ្រប់ទាំងបន្លែ ផ្លែឈើ និងសាច់រួមគ្នា។

    ធ្វើអោយឆាប់នឿយហត់៖ ញ៉ាំសាច់ច្រើនពេកធ្វើអោយពិបាករំលាយអាហារ អញ្ចឹងប្រព័ន្ធរំលាយអាហាររបស់អ្នកត្រូវធ្វើការច្រើន ដែលនាំអោយរាងកាយត្រូវបញ្ចេញថាមពលច្រើនដែរ ទៅលើការរំលាយអាហារទាំងនោះ។ ដូចនេះ រាងកាយរបស់អ្នកដែលត្រូវបញ្ចេញថាមពលច្រើននោះ ក៏ឆាប់នឿយហត់ទៅតាមនោះដែរ។

    ដើម្បីជៀសវាងបញ្ហាទាំងអស់ខាងលើ អ្នកគួរតែញ៉ាំសាច់ត្រឹមតែ១ក្តាប់ដៃរបស់អ្នកបានហើយ រាល់ការទទួលទានអាហារគ្រប់ពេលរបស់អ្នក៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV