*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បុរសម្នាក់នោមទាស់ញឹកញាប់តែគាត់អាចព្យាបាលវាបានដោយវិធីនេះ

  • ទល់​នោម​ ឬហៅថានោមទាស់នោះ គឺ​ជា​ជំងឺ​ម្យ៉ាង​ ដែល​មាន​ទឹក​នោម​ក្នុង​ប្លោក​នោម​ តែ​​​អ្នក​​ជំងឺ​​នោម​មិន​ចេញ​ ដែល​​​ធ្វើ​​​​ឱ្យ​​មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​ដែល​ចង់​នោម។ ការនោមទាស់នេះច្រើនតែកើតឡើងលើបុរសវ័យចំណាស់ ដោយសារតែក្រពេញប្រូស្តាតរីកធំ ប៉ុន្តែ ទាំងបុរសគ្រប់វ័យ និងស្រ្តី ក៏អាចជួបបញ្ហានោមទាស់ដែរដោយសារតែហេតុផលដូចខាងក្រោមនេះ៖

    ការបង្ករោគនៅផ្លូវទឹកម៉ូត្រ

    ជំងឺកាមរោគ

    គ្រួសក្នុងតម្រងនោម ឬប្លោកនោម

    ខូចសរសៃប្រសាទដោយសារតែជំងឺទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល ឬការបាក់បែក

    ដុំសាច់ដែលធ្វើឲ្យស្ទះ

    ការវះកាត់នៅផ្លូវទឹកម៉ូត្រ

    កំពុងតែប្រើថ្នាំផ្តាសាយ

    ស្រ្តីមានផ្ទៃពោះ និងសម្រាលកូន

    ស្រ្តេស និងបញ្ហាផ្លូវចិត្ត

    យ៉ាងណាមិញ មានវិធីសាស្រ្តព្យាបាលដោយខ្លួនឯងច្រើនណាស់ដែលអ្នកអាចសាកល្បងបានដើម្បីដោះស្រាយបញ្ហានោមទាស់មួយនេះដូចជា៖

    បន្ថយស្រ្តេស ឬការថប់អារម្មណ៍៖ ការដែលឧស្សាហ៍នោមទាស់ អាចកើតឡើងដោយសារតែមនុស្សយើងស្រ្តេស ឬថប់អារម្មណ៍ច្រើនពេក។ ការដែលមានអាការៈបែបនេះអាចធ្វើឲ្យសាច់ដុំតឹងជាប់រួមទាំងសាច់ដុំគ្រប់គ្រងប្លោកនោមដែរ។ យ៉ាងណាមិញ អ្នកគួរតែបន្ថយស្រ្តេស ឬការថប់អារម្មណ៍តាមរយៈការបន្ធូរអារម្មណ៍ និងរាងកាយដូចជា ដកដង្ហើមជ្រៅៗ និងយឺតៗ ហាត់យូហ្គា ឬតាំងសមាធិ ស្តាប់ចម្រៀង ជាដើម។

    ញ៉ាំទឹកបណ្តើរ ព្យាយាមនោមបណ្តើរ៖ មនុស្សមួយចំនួនបានប្រាប់ថា ការនោមរបស់ពួកគេពិតជាមានប្រសិទ្ធភាពមែនក្រោយពីព្យាយាមនោមបណ្តើរ ញ៉ាំទឹកតិចៗបណ្តើរ។ ពិតណាស់ វានឹងជួយច្រើនបើសិនជាក្នុងប្លោកនោមកំពុងតែពេញទឹកនោមហើយ។ បើសិនជាអ្នកសង្ស័យថា ការនោមទាស់របស់អ្នកកើតឡើងដោយសារតែការខ្សោះជាតិទឹក យកល្អគួរតែព្យាយាមញ៉ាំទឹកឲ្យបានច្រើនជៀសជាងការញ៉ាំភេសជ្ជៈអ្វីផ្សេង។

    ធ្វើលំហាត់ប្រាណ៖ អ្នកអាចប្រើវិធីដើរលឿនៗ រយៈពេលពីរបីនាទីបើសិនជាអ្នកកំពុងតែជួបបញ្ហានោមទាស់ និងត្រូវការនោមខ្លាំង ព្រោះវិធីនេះនឹងជួយជម្រុញដល់ទំនាញផែនដីដើម្បីធ្លាក់ទឹកនោម។

    ទោះយ៉ាងណា បើអ្នកសាកល្បងវិធិសាស្ត្រខាងលើហើយនៅតែមិនមានប្រសិទ្ធភាព គួរ​តែ​ប្រ​ញាប់​ទៅ​ជួប​ជាមួយគ្រូ​ពេទ្យ​ឯក​ទេស​ ​ដើម្បី​​ពិនិត្យ​ និង​ធ្វើ​ការ​ព្យា​បាល។ ​ចំពោះ​ការ​ព្យា​បាល​នេះ គឺ​ងាយ​បំផុត ដែល​គ្រាន់​តែ​​ធ្វើ​ឱ្យ​ទឹក​នោម​ចេញ​មក​ក្រៅ​​ទៅ​តាម​បច្ចេក​ទេស​របស់​គ្រូ​ពេទ្យ៖

    ដាក់​ទុយោ​សុងទឹក​នោម ដើម្បី​ឱ្យ​នោម​ចេញ។

    នៅ​ពេល​ដែល​ដាក់​សុងទឹក​នោម​ហើយ នៅ​តែ​មិន​​​អាច​ឱ្យ​ទឹក​នោម​ចេញ​មក​​​ក្រៅ​បាន​ អ្នក​ឯក​ទេស​​ និង​ធ្វើ​ការចោះ​បង្ហូ​រ​តាម​ថ្ងាស​​​ដើម្បី​ឱ្យ​ទឹក​នោម​ហូរ​ចេញ​មក​ក្រៅ​​ ដែល​​ធ្វើ​ឱ្យ​អ្នក​ជំងឺ​បានធូរ​ស្បើយ​យ៉ាង​ឆាប់រហ័ស​។​

    ដូចនេះ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​នោះ គឺ​នៅ​ពេល​ដែល​​​មាន​អារម្មណ៍​ថា ពិ​បាក​នោម នោម​ចេញ​មក​តិច​​ លោក​អ្នក​គួរ​តែ​ប្រ​ញាប់​​​ទៅ​ធ្វើ​​ការ​ព្យា​បាល​ ឬ​ក៏​មក​ពិ​គ្រោះ​ជា​​មួយ​គ្រូ​ពេទ្យ​​ឱ្យ​បាន​​​​ទាន់​ពេល​វេលា​​ ចៀស​វាង​កើត​មាន​ដំណាក់​កាល​ធ្ងន់​ធ្ងរ​៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV