*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្នាមសម្លាកលើមុខត្រូវបាត់ខ្ចាត់ខ្ចាយដោយសារគ្រឿងផ្សំ៤មុខ

  • ស្នាមសម្លាកផ្សេងៗនៅលើផ្ទៃមុខជារឿងដែលមនុស្សជាច្រើន មិនអាចទទួលយកបានទើបពួកគេបានប្រើប្រាស់ស្ទើរគ្រប់វិធីដើម្បីបំបាត់វា។ យ៉ាងណាក្នុងចំណោមវិធីជាច្រើននោះ យើងខ្ញុំសូមលើកយករូបមន្តគ្រឿងផ្សំធម្មជាតិ៤មុខ ដែលពិតជាអាចបំបាត់ស្លាកស្នាមលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព និង មានភាពឆាប់រហ័ស។

    អ្វីដែលអ្នកត្រូវការមាន៖ ទឹកឃ្មុំ១សា្លបព្រាកាហេ្វ, ម្សៅចន្ទន៍គ្រឺះស្នា១ស្លាបព្រាកាហ្វេ,​ទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ និង ម្សៅឈើអែម១ស្លាបព្រាកាហ្វេ។

    ការអនុវត្តន៍៖ លាយគ្រឿងផ្សំទាំងអស់នៅក្នុងចានមួយហើយកូរអោយសព្វសាច់។ អ្នកអាចបន្ថែមទឹកឃ្មុំអោយច្រើនប្រសិនបើស្បែករបស់អ្នកងាយប្រតិកម្ម។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិដ៏អស្ចារ្យដែលនឹងជួយបន្ថយការរលាកស្បែក។ យ៉ាងណាក្តី អ្នកមានបញ្ហាសរសៃឈាមលើផ្ទៃមុខ មិនគួរប្រើប្រាស់វាទេ។ សូមបន្ថែមទឹកអោយច្រើនប្រសិនបើអ្នកចង់ឱ្យល្បាយនេះរាវបន្តិច។

    របៀបប្រើប្រាស់៖ នៅពេលលាបវា ចូរប្រាកដថាមិនលាបនៅលើភ្នែក និងមាត់។ បន្ទាប់ពីលាបរួចហើយ ទុកវាអោយស្ងួតប្រមាណ១០នាទី ទើបលាងសម្អាតមុខដោយទឹកក្តៅ ហើយលាបក្រែមរក្សាសំណើមស្បែក ជាការស្រេច។ ម៉ាសនេះគួរតែលាបអោយបានច្រើន នៅកន្លែងដែលមានស្នាម។ ប្រសិនបើអ្នកមានអារម្មណ៏រមាស់ ឬក្រហាយតិចតួចចូរកុំបារម្ភ ព្រោះថាម៉ាសនេះកំពុងបញ្ចេញប្រតិកម្មលើស្បែក។ អាការៈនេះនឹងបាត់ទៅវិញ ២ ទៅ ៣នាទីបន្ទាប់ពីលាបហើយ។

    ក្រៅពីបំបាត់ស្លាកស្នាមលើមុខហើយ ម៉ាសនេះក៏អាចប្រឆាំងនឹងមុន ស្នាមជាំដទៃទៀតបានដែរ។ព្យាយាមលាបម៉ាសនេះជាញឺកញាប់ នោះបញ្ហាស្បែកមុខទាំងឡាយ នឹងរលាយបាត់ក្នុងពេលមួយដ៏ឆាប់រហ័ស៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV