*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សូមជៀសវាងអាហារទាំងអស់នេះបើអ្នកកំពុងឆ្អល់ពោះ

  • នៅ​ពេល​ដែល​យើង​មាន​បញ្ហា​រំលាយ​អាហារ​ ​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ ​ឆ្អល់ពោះ ហើម​ពោះ​ ទល់​លាមក​ រាក​ ​ក្អួត​ជាដើម​​ ​យើង​គួរ​ចៀសវាង​ប្រភេទ​អាហារ​មួយ​ចំនួន​ ដើម្បី​កុំ​ឲ្យ​អាការៈ​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​​។ ប្រសិនបើអ្នកកំពុងមានអាការៈពិបាករំលាយអាហារសូមជៀសវាងអាហារខាងក្រោមនេះ៖

    អាហារ​ទុកយូរ ឬ​មិន​បាន​លាង​សម្អាត​៖ ​បាក់តេរី​ដែល​កើត​ឡើង​ពី​អាហារ​ដែល​ទុក​យូរ​ ឬ ​ឆៅ អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ដូចជា​​ពុល​អាហារ​ ចុក​ពោះ​ ឬ​មាន​បញ្ហា​ដទៃ​ទៀត។​ ជំនួស​មកវិញ​ យើង​គួរ​ញ៉ាំ​​​គ្រាប់​ធញ្ញជាតិ​​ ឬ​ បន្លែ​ដែល​ឆ្អិន​ល្អ ​ ដើម្បី​ជំរុញ​ជាតិ​សរសៃ និងធ្វើ​ឲ្យ​សុខភាព​រំលាយ​អាហារ​​ ​ល្អ​​ប្រសើរ​ជាង​មុន​។

    អាហារ​ហឹរ​ ឬ ​ក្ដៅ៖ ប្រសិនបើ​យើង​មាន​អាការៈ​ឆ្អល់​ពោះ​ ក្អួត​​ ឬ​រាក​ យើង​មិន​គួរ​ញ៉ាំ​អាហារ​ណា​ដែល​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ​​ ជាពិសេស​គឺ​អាហារ​ក្ដៅ​ និង​ហឹរ។​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​​ងាក​មក​ញ៉ាំ​អាហារ​ណា​ដែល​ទន់​ៗ​ និង​ស្រួល​រំលាយ ទើប​ជា​ការ​ប្រសើរ​។

    ​​​​​​​​អាហារ​​ធ្វើ​ពី​ទឹក​ដោះ​៖ ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ ​ភាគ​ច្រើនមាន​ជាតិ ​Lactose នៅ​ពេល​ដែល​​ជាតិ​ Lactose មិន​បាន​រំលាយ​ត្រឹមត្រូវ​ ​វា​នឹង​បង្ក​ទៅ​ជា​ជាតិ​ហ្គាស​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​​ហើម​ពោះ​​ជាដើម​។​ លើស​ពី​នេះ​ ​ប្រសិនបើ​យើង​​ញ៉ាំជាតិ ​Lactose ​ច្រើន​ជ្រុល​ វា​នឹង​ចូល​ទៅ​​​​ក្នុង​ពោះវៀន​ធំ ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​រាគ​រូស​​​។

    អាហារ​​មាន​ជាតិ​អាស៊ីត៖ ទឹក​ប៉េងប៉ោះ​ និង​ពពួក​ផ្លែ​ក្រូច​ ដូចជា​ក្រូច​ឆ្មារ​ ក្រូច​ខ្វិច​ជាដើម​ ​មាន​​​ផ្ទុក​ជាតិ​អាស៊ីដ​ច្រើន​​ ដែល​​ធ្វើ​ឲ្យ​រលាក​ដល់​ស្រទាប់​ក្រពះ​របស់​យើង​ នឹង​បណ្ដាល​ទៅ​ជា​បញ្ហា​​រំលាយ​អាហារ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ភេសជ្ជៈ​មាន​ជាតិ​កាបូន​​ ក៏​មាន​ផ្ទុក​ជាតិ​អាស៊ីដ​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ​ពេល​ដែល​យើង​មាន​បញ្ហា​ឆ្អល់​ពោះ​ ចូរ​ចៀសវាង​ញ៉ាំ​អាហារ​​ទាំង​នេះ​។

    គ្រឿង​ស្រវឹង​៖ ​ជាតិ​អាកុលក្នុង​គ្រឿងស្រវឹង​​ ​គឺ​អាច​បំពុល​​ដល់​ស្រទាប់​ក្រពះ​ ព្រម​ទាំង​ផ្លាស់ប្ដូរ​ការ​ធ្វើ​មេតាប៉ូលីស​របស់​ថ្លើម​។​ ការ​ញ៉ាំ​​ជាតិ​អាកុល​ច្រើន​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ និង​បញ្ហា​សុខភាព​​ដទៃ​ទៀត​។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​ញ៉ាំ​គញរឿង​ស្រវឹង​​នៅ​ក្នុង​កម្រិត​មួយ​សមរម្យ​ ​ប្រសិនបើ​យើង​មិន​ចង់​​​មាន​អាការៈ​ដូច​ជា​ក្អួត​ ឬ​វិល​មុខ​​ នៅ​ថ្ងៃ​បន្ទាប់​ទេ​នោះ​៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV