ស្បែកមុខសំបូរជាតិខ្លាញ់ ជាបញ្ហាដែលអាចបង្កអោយកើតមុន ពេលសារជាតិខ្លាញ់នោះ ប៉ះជាមួយធូលីដី ផ្សែងកខ្វក់ ឬដោយសារការសម្អាតស្បែកមិនបានស្អាតល្អជាដើម។ ទោះយ៉ាងណា វិធីខាងក្រោមនេះ អ្នកអាចធ្វើវាបានដើម្បីកំចាត់បញ្ហាខ្លាញ់លើមុខ។
វិធីទី១ ទឹកប៉េងប៉ោះលាយទឹកឃ្មុំ៖ កិនយកទឹកប៉េងប៉ោះស្រស់ៗ លាយជាមួយទឹកឃ្មុំធម្មជាតិឲ្យខាប់រួចយកល្បាយខាប់នោះមកលាបលើមុខ។
វិធីទី២ ស្លឹកជីអង្កាម៖ ដាក់ស្លឹកជីរអង្កាមមួយក្តាប់ក្នុងទឹកក្ដៅ រួចទុកអោយត្រជាក់ បន្ទាប់មកយកសំឡីមកផ្ដិតល្បាយនោះមកជូតលើស្បែកមុខ ។ទុករយៈពេល១៥នាទីបន្ទាប់មកលាងសម្អាតចេញ នឹងឃើញពីប្រសិទ្ធភាព។
វិធីទី៣ ទឹកខ្មេះ៖ លាយទឹកខ្មេះស White Vinegar ជាមួយទឹក ក្នុងបរិមាណស្មើគ្នា។ យកសំឡីផ្ដិតល្បាយនោះរួចជូតលើស្បែក ឬមុខដែលមានបញ្ហាសំបូរជាតិខ្លាញ់កើតឡើង។ វាជួយកម្ចាត់ចេញនូវជាតិខ្លាញ់ និងភាពកខ្វក់ចេញពីស្បែកបានល្អ។
វិធីទី៤ ប្រទាលកន្ទុយក្រពើ៖ យកទឹកប្រទាលកន្ទុយក្រពើស្រស់មកជូតលើផ្ទៃមុខ និងស្បែក ទុកចោលមួយសន្ទុះរួចលាងសម្អាតនឹងទឹកត្រជាក់ អាចកាត់បន្ថយជាតិខ្លាញ់លើស្បែកបាន។ បន្ថែមពីនេះវាអាចព្យាបាលសម្រាប់ស្បែករលាកដោយកម្ដៅថ្ងៃ និងកន្ទួលរមាស់បានទៀតផង។
វិធីទី៥ ប្រើទឹកកក៖ ទឹកកកលាយទឹក ឬដុំទឹកកកផ្ទាល់អាចជួយកម្ចាត់ជាតិខ្លាញ់លើស្បែកមុខបាន។យកដុំទឹកកកឬល្បាយទឹកកកមកលាងមុខផ្ទាល់ជូតសម្អាតចេញ នឹងផ្ដល់នូវស្បែកមុខស្រស់ថ្លា៕