*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

វិធីនេះធ្វើអោយអ្នកទទួលបានបបូរមាត់ពណ៌ស៊ីជម្ពូបានផលល្អជាងទៅហាងកែសម្ផស្សទៀត

  • ប្រសិនបើលោកអ្នកកំពុងស្វែងរករូបមន្តដែលជួយបំបាត់បញ្ហាបបូរមាត់ខ្មៅ ស្ងួត គ្រើមតាមវិធីធម្មជាតិ អញ្ចឹងគឺអ្នកមកត្រូវកន្លែងហើយ។ ប្រធានបទរបស់យើងខ្ញុំនាពេលនេះសូមលើកឡើងពីវិធីសាស្ត្រធម្មជាតិងាយៗ ដើម្បីបញ្ចប់កង្វល់នៃបបូរមាត់ខ្មៅរបស់អ្នក ដោយអ្នក​អាច​អនុវត្ត​បាន​នៅ​ផ្ទះ អស់​ថវិកា​តិច ​តែ​ប្រសិទ្ធ​ភាព​ខ្ពស់ណាស់។

    ទឹក​ក្រូច​ឆ្មា៖ ដោយ​សារ​តែ​អាស៊ីត​ស៊ី​ទ្រិច​ក្នុង​ក្រូច​ឆ្មា​​ អាច​ជម្រុះ​ស្នាម​ខ្មៅ​លើ​បបូរ​មាត់​បាន​។ ​​លាយ​ទឹក​ក្រូច​​ឆ្មា​២​ស្លាប​ព្រា​ជាមួយ​ទឹក​ឃ្មុំ ហើយ​លាប​លើ​បបូរ​មាត់​ ​ទុក​ប្រហែល​១០​នាទី រួច​លាង​ទឹក​ចេញ​។ ​លាប​បែប​នេះ​យ៉ាង​ហោច​ណាស់​៣​ដង​ក្នុង​មួយ​អាទិត្យ​ នោះ​អ្នកនឹង​ឃើញ​លទ្ធ​ផល​​។

    ទឹក​ដោះ​គោ​ស្រស់​៖ ​​យក​ទឹក​ដោះ​គោ ​២​ទៅ​៣ ​តំណក់​ជ្រលក់​ជាមួយ​សំឡី​ផ្ដិត​លើ​បបូរ​មាត់​​ប្រហែល ​៥​នាទី​រួច​លាង​​ទឹក​ចេញ។ វា​នឹង​ជួយ​បំបាត់​ស្នាម​ខ្មៅ​លើ​បបូរ​មាត់​បាន ព្រម​ទាំង​ជម្រុះ​កោសិកា​ចាស់​ៗ​លើ​បបូរ​មាត់​ថែម​ទៀត។ ​អនុវត្ត​រាល់​ថ្ងៃ ​ដើម្បី​ឆាប់​ទទួល​ប្រសិទ្ធភាព។

    ទឹកត្រសក់៖ វាមានផ្ទុកដោយសារធាតុធម្មជាតិ ជួយឲ្យបបូរមាត់ភ្លឺរលោង ផ្តល់ភាពសម្រាក និងជួយចិញ្ចឹមស្បែកបបូរមាត់របស់អ្នកទៀតផង។ យកត្រសក់ចិតហើយកិន ឬក្រឡុកឲ្យម៉ដ្ឋ បន្ទាប់មកយកសំឡីជ្រលក់វាលាបលើបបូរមាត់ ទុករយៈពេល២០នាទី ទៅ៣០នាទី សឹមលាងជាមួយនឹងទឹកស្អាត។អ្នកអាចអនុវត្តម្តងក្នុងមួយថ្ងៃ។

    ​រមៀត៖ យក​រមៀត​ទៅ​កិន​ឲ្យ​ម៉ត់ បន្ទាប់​មក​យកវា​លាយ​ជាមួយ​ទឹក​ដោះ​គោ​ឆៅ១​ស្លាប​ព្រា​កូរ​ឲ្យខាប់​បន្តិច​។ ​យក​មក​លាប​លើ​បបូរ​មាត់ ទុក​ប្រមាណ​៥​នាទី​រួច​លាង​ទឹក​​ចេញ។

    ប្រទាលកន្ទុយក្រពើ៖ គ្រាន់តែលាបសាច់ប្រទាលកន្ទុយក្រពើលើបបូរមាត់របស់អ្នកទុកឲ្យស្ងួត រួចលាងសម្អាត​ ជាមួយនឹង ទឹកក្តៅឧណ្ហៗ ដោយអនុវត្តម្តងក្នុងមួយថ្ងៃ ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV