*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

១០០ភាគរយមានប្រសិទ្ធភាពកម្ចាត់មុនក្បាលខ្មៅបើអ្នកប្រើរូបមន្តនេះ

  • មុនក្បាលខ្មៅដែលកើតលើមុខដោយសារតែរន្ធញើសត្រូវបានស្ទះដោយភាពកខ្វក់ហើយត្រូវបានប៉ះពាល់នឹងខ្យល់ចេញចូល។ វាជាបញ្ហាដែលយុវជនជាច្រើនបានជួបប្រទះ តែ​យើងអាចបំបាត់វាបានតាមវិធីងាយៗមួយចំនួនខាងក្រោមនេះ៖

    ផ្នែកពណ៌សនៃស៊ុត៖ យកស៊ុត ២ គ្រាប់គោះយកតែផ្នែកស ហើយយកវាមកលាបលើមុខ ទុកចោលរហូតដល់វាស្ងួត ចាំយកទឹកក្តៅឧណ្ហៗមកលាងសម្អាតជាការស្រេច។ វិធីនេះជួយរឹតបន្តឹងរន្ធញើសបំបាត់ភាពកខ្វក់កម្ចាត់មុនក្បាលខ្មៅ ជំនួសមកវិញនូវស្បែករលោង។

    ទឹកឃ្មុំនិងម្សៅឈើអែម៖ លាយម្សៅឈើអែមកន្លះស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ។ លាបវានៅលើមុខក្នុងចលនាជារាងជារង្វង់ដោយត្រដុសឱ្យបាន ៣នាទី។ ឈើអែមនឹងលាងសម្អាតមុខ ហើយទឹកឃ្មុំនឹងកម្ចាត់ភាពកខ្វក់ពីរន្ធញើស។

    ម្សៅទឹកដោះគោ៖ លាយម្សៅទឹកដោះគោ មួយស្លាបព្រាបាយ លាយជាមួយម្សៅខ្លឹមចន្ទ៍ធម្មជាតិ។ លាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នកល្បាយនេះមានឥទ្ធិពលលាងសំអាតយ៉ាងល្អ ដើម្បីកម្ចាត់ការកកស្ទះដ៏ជ្រៅក្នុងរន្ធញើសរបស់អ្នក។ ទុកចោលរយៈពេល ៣ នាទីបន្ទាប់មកលាងសម្អាតចេញដោយទឹកក្តៅតិចៗ។

    ទឹកក្រូចឆ្មារ ទឹកឃ្មុំ និង អំបិល៖ លាយទឹកក្រូចឆ្មាកន្លះផ្លែ អំបិល១ស្លាបព្រាបាយ ទឹកដោះគោ១ចាន និងទឹកឃ្មុំ១ស្លាបព្រាបាយ។ លាបវាលើមុខដោយប្រើចលនារាងជារង្វង់ ជុំវិញតំបន់ដែលមានមុនក្បាលខ្មៅ ត្រដុសវាប្រហែល ៣ នាទីហើយលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗ។

    ក្រៅពីវិធីខាងលើ អ្នកក៏គួរដឹងពីរបៀបជៀសវាងកុំឱ្យកើតមុនក្បាលខ្មៅដែរនោះគឺ លាងសម្អាតស្បែកមុខឱ្យបានទៀងទាត់មុនចូលគេង។ ងូតទឹកឱ្យស្អាតបន្ទាប់ពី​អ្នកបែកញើស និងលាងសម្អាតខ្លាញ់ចេញពីផ្ទៃមុខរបស់អ្នកដោយប្រើសាប៊ូ ដែលត្រូវជាមួយប្រភេទស្បែក៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV