*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើនឹងមានអ្វីកើតឡើងចំពោះខ្លួនអ្នកបើអ្នកញ៉ាំសណ្តែកសៀងញឹកញាប់?

  • សណ្តែកសៀងគឺជាអាហារមានសារធាតុចិញ្ចឹមចាំបាច់ដូចជា ហ្វាយប៊ឺ វីតាមីន ជាតិរ៉ែ​ ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ សណ្តែកសៀងភាគច្រើនត្រូវបានគេយកផលិតជាម្សៅ ជានំ ឬ ធ្វើជាទឹកសណ្តែកជាដើម។ បើអ្នកជាមនុស្សចូលចិត្តញ៉ាំអាហារធ្វើពីសណ្តែកសៀង អ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម។

    បញ្ចុះជាតិកូឡេស្តេរ៉ល់៖ ការបរិភោគសណ្តែកសៀងច្រើន អាចជួយបញ្ចុះសារធាតុកូឡេស្តេរ៉ល់មិនល្អ និងបង្កើនសារធាតុកូឡេស្តេរ៉ល់មានប្រយោជន៍។

    ជួយសុខភាពបេះដូង៖ សណ្តែកសៀងអាចជួយការពារអ្នកពីបញ្ហាជំងឺបេះដូងៗផ្សេងៗបាន ដោយសារតែនៅក្នុងសណ្តែកសៀងមានផ្ទុកនូវសារធាតុ​ អាយសូហ្លេវន ដែលជួយក្នុងការកាត់បន្ថយកម្តៅនៅក្នុងសរសៃឈាម និងជួយសម្រួលដល់ដំណើរការនៃសរសៃឈាម។

    បន្ថយសម្ពាធឈាម៖ សណ្តែកសៀងសម្បូរអាមីណូអាស៊ីត​ ជួយគ្រប់គ្រងសម្ពាធឈាម និងសារធាតុ អាយសូហ្លេវន ដែលជួយគ្រប់គ្រងលំនឹងរបស់សម្ពាធឈាម។​

    ជួយដល់ឆ្អឹង៖ ស្ត្រីនឹងឈានទៅរកបញ្ហាឆ្អឹងពុក ឬ ខ្សោយឆ្អឹង ពេលអស់រដូវព្រោះបរិមាណអរម៉ូនអ៊ឺសត្រូជេនធ្លាក់ចុះ នាំឲ្យសារធាតុកាល់ស្យូម បាត់បង់ពីក្នុងឆ្អឹង។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរញ៉ាំ សណ្តែកសៀងឲ្យច្រើនដើម្បីជួយឲ្យឆ្អឹងមានសុខភាពល្អ។

    កាត់បន្ថយការប្រឈមមុខនឹងជំងឺមហារីក៖ សម្រាប់ស្ត្រី​ ការញ៉ាំសណ្តែកសៀងអាចជួយការពារអ្នកពីការប្រឈមមុខនឹងជំងឺមហារីកស្បូនបាន ១៩ ភាគរយ និងជំងឺមហារីកពោះវៀនធំបានពី​ ៨ ទៅ ១២ ភាគរយ​ ។ វាក៏អាចបញ្ចុះហានិភ័យនៃជំងឺមហារីកក្រពេញប្រួស្តាត ចំពោះបុរសបានផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV