*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

មុខស្អាតសក់ស្អាតដោយប្រើប្រាស់តែក្រហមប៉ុណ្ណោះ

  • មានប្រិយមិត្តណាខ្លះដែលចូលចិត្តឆុងតែក្រហមញ៉ាំ? ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ តែ​ក្រហម​​​មិន​ត្រឹម​តែ​អាច​ជួយ​បណ្ដេញ​ជាតិ​ពុល​ប៉ុណ្ណោះ​ទេ​​ វា​ថែម​ទាំង​អាច​​​​ជួសជុល​កោសិកា​នៃ​ស្បែក​ឲ្យ​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត។​ ​ដោយឡែក ក្រៅពីឆុងរួចហើយ កញ្ចប់តែក្រហមមិនគួរត្រូវបោះចោលឡើយ ព្រោះវាមានអត្ថប្រយោជន៍ដល់សម្រស់របស់អ្នកសឹងមិនគួរអោយជឿ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​តែ​ក្រហម​​ ប្រិយមិត្ត​អាច​សាកល្បង​វិធីសាស្ត្រ​ទាំង​នេះ​។

    ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក​​៖ ​​យើង​អាច​​បិទ​​កញ្ចប់​​តែ​ក្រហមដែលឆុងរួច​ ដើម្បី​​បន្តឹង​ស្បែក​នៅ​បរិវេណ​ក្រោម​ភ្នែក​ ហើយ​ធ្វើ​បែប​នេះ​ជា​រៀងរាល់​ព្រឹក​ បន្ទាប់​ពី​ភ្ញាក់​ពី​គេង​។​ វិធី​នេះ​ ​អាច​​ជួយ​​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

    ​កាត់​​បន្ថយ​ត្របក​ភ្នែក​យារ​ធ្លាក់៖ ​ ប្រិយមិត្តខ្លះអាច​នឹង​មាន​ត្របក​ភ្នែក​យារ​ធ្លាក់ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​។​​ យ៉ាងណាមិញ កញ្ចប់​តែក្រហមដែលឆុងរួច​​អ្នកអាចយកវាមកបិតលើភ្នែកដើម្បី អាច​ជួយ​បន្តឹង​ស្បែក​បរិវេណ​ភ្នែក​ និង​ដោយ​សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូចជា​បរិមាណ​កាហ្វេអ៊ីន​តិចតួច​ វា​ក៏​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ត្របក​ភ្នែក​យារ​ធ្លាក់​បាន​យ៉ាង​ងាយ​ស្រួល​។

    កាត់បន្ថយ​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​​៖ តែ​ក្រហម​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​​កម្ចាត់​រ៉ាឌីកាល់​សេរី​ និង​បណ្ដេញ​ជាតិ​ពុល​។​ ​ដូច​នេះ​ អ្នក​ក៏​អាច​បិទ​កញ្ចប់​តែ​ក្រហម​ដែល​ត្រជាក់​​នៅ​ត្រង់​បរិវេណ​​ដែល​មាន​ស្នាម​​ ពីព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ស្លាកស្នាម​ផ្សេង​ៗ​យ៉ាង​ពូកែ​​ស័ក្ដិសិទ្ធិ ព្រម​ទាំង​​ធ្វើ​ឲ្យ​ពណ៌​ស្បែក​ស៊ី​គ្នា​ឡើង​វិញ​។​

    ជួយ​ឲ្យ​សក់​ភ្លឺ​រលោង​៖ តែ​ក្រហម​ក៏​មាន​សមត្ថភាព​​​ជួយ​ឲ្យ​សក់​របស់​យើង​មាន​ពណ៌​ខ្មៅនិង​ភ្លឺ​រលោង​។​ គ្រាន់តែយកទឹក​តែ​ក្រហម​ដែលឆុងរួច ទុកអោយ​ត្រជាក់យកមក​លាង​​សម្អាត​សក់​ បន្ទាប់​ពី​ងូត​ទឹក​រួច​ នោះ​ប្រិយមិត្តច្បាស់​ជា​ទទួល​បាន​សក់​ស្អាត​ និង​មាន​ភាព​​ទាក់ទាញ​​ជាក់​ជា​មិន​ខាន​៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV