*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អស់លុយតិចបានស្បែកស្អាតរកឯណាមានជាមួយរូបមន្តនេះ!

  • សួស្តីប្រិយមិត្ត នៅពេលនេះដែរយើងខ្ញុំនឹងប្រាប់អ្នកពីវិធីធ្វើជែលលាបមុខបែបធម្មជាតិ ដោយចំណាយលុយតិចនិងមិនប៉ះពាល់ដល់សុខភាពស្បែកទៀត។ រូបមន្តនេះនឹងធ្វើអោយអ្នកទទួលបានអត្ថប្រយោជន៍ដូចជា ជួយឱ្យស្បែកស្រស់ថ្លា ទន់ រលោងម៉ដ្ឋខៃ ព្រមទាំងក្មេងជាងវ័យ ជួយផ្តល់សំណើមឱ្យស្បែកមានសភាពម៉ដ្ឋស្អាត កម្ចាត់ស្នាមនានានិងការរលាកដោយកម្តៅថ្ងៃស្នាមជាំអុចខ្មៅ ប្រឆាំងនិងការពារការរលាកឬប្រតិកម្មស្បែក ព្រមទាំងជួយឱ្យសាច់ចាំក្មេងជាងវ័យ ការពារព្យាបាលបញ្ហាមុខមុនផ្សេងៗ ព្រមទាំងជួយបង្រួមរន្ធញើសដែលរីកធំ  ជួយបន្តឹងស្បែកមុខឱ្យតឹងណែន បំបាត់ភាពយារធ្លាក់ និងកម្ចាត់ស្បែកចាស់ជ្រីវជ្រួញផងដែរ។

    អ្វីដែលអ្នកត្រូវការគឺ យកប៉េងប៉ោះកិនឬច្របាច់ច្រោះយកទឹក ជែលប្រទាលកន្ទុយក្រពើ និង គ្រាប់វីតាមីន E ដែលអ្នកអាចរកងាយបាននៅឱសថស្ថាននានា។

    សម្រាប់វិធីធ្វើជែលលាបមុខពីប៉េងប៉ោះគឺអ្នកយកទឹកប៉េងប៉េង ៥ ទៅ៦ស្លាបព្រាបាយ លាយជាមួយនឹងជែលប្រទាលកន្ទុយក្រពើ ៣ ទៅ៤ស្លាបព្រា និងច្របាច់ប្រេងគ្រាប់វីតាមីន E ១គ្រាប់ចូលទៅ រួចកូរចូលគ្នាឱ្យសព្វ។ ជាបន្តអ្នកអាចច្រកវាទុកក្នុងក្រឡ ឬដបបិទមាត់ជិតទុកសម្រាប់ប្រើប្រាស់ជាការស្រេច។ អ្នកអាចរក្សាទុកក្នុងទូទឹកកកបានរយៈពេល ១សប្តាហ៍។ អ្នកអាចយកជែលនេះមកលាបគ្រប់ទីកន្លែងលើស្បែក ទាំងផ្ទៃមុខ ក ប្រអប់ដៃ ស្បែកដងខ្លួន ទុករយៈពេល ៣នាទី ទៅ ៥នាទី ចាំលាងទឹកចេញវិញ។

    សូមបញ្ជាក់ថា វិធីនេះនឹងជួយអោយអ្នកបានស្បែកស្អាត និងជួយអោយអ្នកមានភាពស្រស់ស្រាយផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV