*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

៤វិធីងាយស្រួលបើលោកអ្នកចង់បំបាត់ឬសដុះលើសាច់អោយបានឆាប់

  • ឫស​ មាន​ទម្រង់​ដូច​ជា​ដំបៅ​សើរ​ស្បែកតូច​ ស្រាល ដែលបង្ក​ឡើង​ដោយ​​​វីរ៉ុស។ ឫសអាច​កើត​​នៅ​ម្រាម​ដៃ ម្រាមជើង ​បាតជើង លើ​មុខ ឬ​នៅ​ក នៅ​ឃ្លៀក ជួន​ឈឺ​ខ្លាំង ជួន​ឈឺ​តិច។ ឫស​ជា​ជំងឺ​ស្រាល អាចជា​សះ​បាត់​ទៅ​វិញ ដោយគ្មាន​បន្សល់​ទុក​​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​អ្វី​ទាំង​អស់។ តែអាច​ចម្លង​ទៅ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ឬ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​នៃ​ខ្លួន​ប្រាណ ដោយ​ផ្ទាល់​និង​ដោយមិន​ផ្ទាល់។ ឫស​អាច​ដុះ​និងលេច​ឡើង​នៅ​លើ​ស្បែក ក្រោយ​ពីវីរ៉ុស Papillomavirus បាន​ជ្រៀត​​ចូលដល់​​ស្រទាប់​ខាង​ក្នុងនៃ​​ស្បែក​ ដោយ​សារ​តែ​មាន​ការ​​រលាត់ដាច់ ឬ​មាន​ដំបៅ​ លែង​អាចដើរ​តួនាទី​ជា​រនាំង​បាំង​វីរ៉ុស​មក​ពីក្រៅ​បាន។

    ឫសភាគ​ច្រើន នឹង​ត្រូវ​ជា​ ដោយ​ខ្លួន​​ឯងទៅ​វិញ នៅ​រវាង​ពីរ​បី​ខែ​ក្រោយ ប៉ុន្តែ​ឬ​ស​ខ្លះ​ អាច​នៅ​ទល់​​រាប់​ឆ្នាំ​ក៏​មាន។ ប្រការ​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត គឺ​ឬ​ស​ជា​ជំងឺ​លាប់ ជា​បាត់​ទៅ​ហើយ រំលង​បាន​បន្តិច​ក៏​កើត​ជា​ថ្មី​ទៀត ជា​ញឹកញយ។ ទោះយ៉ាងណា អ្នកអាចបំបាត់បញ្ហាឬសដុះលើសាច់បានដោយប្រើប្រាស់រូបមន្ត​ងាយៗដូចជា៖

    ការត្រាំទឹកក្តៅលាយជាមួយអំបិលសមុទ្រ វាជាវិធីងាយស្រួលបំផុតដើម្បីកម្ចាត់ឬសដែលមាននៅលើម្រាមដៃជើង ហើយវាជាការព្យាបាលប្រកបដោយប្រសិទ្ធភាព ប៉ុន្តែវាទាមទារពេលវេលាច្រើនដែលតម្រូវឲ្យអ្នកធ្វើច្រើនដងទើបអាចកម្ចាត់បាន។

    លាបទឹកឃ្មុំ ជាក់ស្តែងទឹកឃ្មុំមានមុខងារក្នុងការប្រឆាំងនឹងការរលាក បាក់តេរី ឬការឆ្លងនៃមេរោគផ្សេងៗទៀតបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសនោះគឺការកម្ចាត់ឬសតែម្ដង។

    លាបទឹកម្នាស់ស្រស់ ជាមួយនឹងជាតិអាស៊ីតខ្ពស់ដែលមាននៅក្នុងទឹកម្នាស់ វាអាចជួយបំផ្លាញប្រភេទឬសដែលមាននៅលើដងខ្លួនរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។

    លាបប្រទាលកន្ទុយក្រពើ វាមានសមាសធាតុសកម្មជាច្រើនដែលមានឥទ្ធិពលប្រឆាំងវីរុស និងអាចសម្លាប់មេរោគបាន ហើយវាក៏មានសមត្ថភាពក្នុងការប្រឆាំងទៅនឹងការរលាកនានាបានផងដែរ។

     

    មុននឹងសាកល្បងវិធីធម្មជាតិឬការប្រឱសថទាំងប៉ុន្មានខាងលើ សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីឲ្យប្រាកដថាអ្វីដែលអ្នកមានគឺជាឬស ពីព្រោះវាអាចច្រឡំជាមួយនឹងបញ្ហាស្បែកដទៃទៀតបាន។ សូមចងចាំថាប្រសិនបើអ្នកមានឬសដុះឡើង កុំប៉ះពាល់ដោយដៃផ្ទាល់ឲ្យសោះ ពីព្រោះពួកវាអាចនឹងបន្តរាលដាលដុះនៅផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកបាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV