*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ប្រើម្សៅកាហ្វេរបៀបនេះសក់ប្រែជាពណ៌ត្នោតបែបធម្មជាតិហើយអត់ខូចសក់ទៀត

  • ជាការពិត ការប្រើម្សៅកាហ្វេមកលាបសក់អោយក្លាយជាពណ៌ត្នោត ត្រូវបានអ្នកជំនាញចេញមកបញ្ជាក់ថា វាមានប្រសិទ្ធភាពពិតមែន។ វិធីនេះនឹងជួយអោយអ្នកទទួលបានសក់ពណ៌ត្នោតបែបធម្មជាតិ សក់មានពណ៌ស្មើគ្នា។ វាក៏​តិចនិក​មួយ​ដ៏​វៃ​ឆ្លាត សម្រាប់​អ្នក​ចង់​បាន​សក់​ពណ៌ត្នោត​តាម​ធម្មជាតិ ហើយ​ថែម​ទាំង​មិន​ប្រឈម​នឹង​បញ្ហា​សក់​ជ្រុះ ​ឬ​ខូច​ថែម​ទៀត។ ​ផ្ទុយ​​ទៅ​វិញ ​មាន​តែ​ជួយ​បន្ថែម​ជាតិ​ភ្លឺ​រលោង ​ដល់​សសៃ​សក់ ដែល​អ្នក​គួរ​​សាក​​អនុវត្ត​អោយ​បាន​ម្តង។

    អ្វីដែលអ្នកត្រូវការមានដូចជា ម្សៅ​កាហ្វេធម្មតា ឬ ម្សៅកាហ្វេ Espresso ចំនួន១កញ្ចប់ និង សាប៊ូបន្ទន់សក់​ដែល​អ្នក​ឧស្សាហ៍​ប្រើ​ ​២​កូន​ចាន​តូច។

    របៀបធ្វើ៖ យក​ម្សៅ​កាហ្វេ​ចាក់​ចូល​ទៅ​ក្នុង​​ចាន​មួយបន្ទាប់មកយកសាប៊ូ​បន្ទន់​សក់ ​ដែល​អ្នក​ឧស្សាហ៍​ប្រើដាក់លាយចូល។ កូ​រ​គ្រឿង​ផ្សំ​ទាំង​២មុខនេះ​រហូត​ទាល់​តែ​វា​​លាយ​សព្វ​​គ្នា​ល្អ។

    ការអនុវត្តន៍៖ កក់​សក់​របស់​អ្នក​ចេញ​ហើយ​ជូត​ឲ្យ​ស្ងួត។ ​បន្ទាប់​មក ​យក​​កាហ្វេ​ដែល​បាន​លាយ​រួច មក​លាប​​លើ​សក់​របស់​អ្នកដោយ​មាន​ក្រាស់​ជំនួយ​ផង។ ​អ្នក​ក៏​អាច​ប្រើ​ម្រាម​ដៃ​ដើម្បី​ម៉ាស្សា​ ឲ្យ​ថ្នាំ​លាប​នេះ​ជ្រាប​ចូល​សក់​បាន​ល្អ។ ​រួចយក​ថង់​មក​គ្រប​​ក្បាល ​និង​ទុក​ចោល​រយៈ​ពេល១​ម៉ោង។ រួចមកចាំ​លាង​ជម្រះ​​សក់​ចេញ​​ជាមួយ​ទឹក​ធម្មតា។ ជំហានបន្ត ​សូមលាបវាម្តងទៀតហើយទុកចោល១ម៉ោងដដែល ​ចាំលាងសក់ជាមួយ​ទឹក​ធម្មតា​ដូច​គ្នា។

    ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ពណ៍៌ខាំ​ជាប់​សក់​បាន​យូរ ​អ្នក​ត្រូវ​​ប្រើ​ទឹក​ខ្មេះ។ យក​ទឹក​ខ្មេះ​លាយ​ជាមួយ​ទឹក​ធម្មតា ​បន្ទាប់​មក យក​​វា​មក​​លាង​ឲ្យ​សព្វ​សក់។ នោះ​ពណ៍​​នឹង​ចេញ​មក​ដិត និង​ជាប់​បាន​យូរ​ថែម​ទៀត។ ​តែ​បើ​អ្នក​មាន​អារម្មណ៍​ថា ​ពណ៌​ហាក់​ដូច​មិ​ន​សូវ​ដិតទេ អ្នក​ក៏​​អាច​លាប​ដោយ​ប្រើ​កាហ្វេ​តាម​វិធី​ខាង​លើ​ម្តង​ទៀត ​នៅ​ថ្ងៃ​បន្ទាប់ ​ដើម្បី​ឲ្យ​ពណ៍​​ចេញ​មក​កាន់​តែ​ដិត ស្រស់​ស្អាត ​បែប​ត្នោត​សូកូឡា។ វិធី​សាស្រ្ត​នេះ ​អ្នក​អាច​លាប​សក់​បាន​ដោយ​មិន​បាច់​ទិញ​ថ្នាំ​លាប​សក់​​ពី​ខាង​ក្រៅ ​ដោយ​បារម្ភ​ថា​មាន​សារធាតុ​គីមី​ឡើយ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV