*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ជម្ងឺធ្ងន់ធ្ងរ៣មុខនេះមិនងាយកើតមានទេបើអ្នកឧហ្សាហ៍ញ៉ាំល្ពៅ

  • ល្ពៅ​ជាប្រភេទ​បន្លែ​ផ្លែ​មូល​សំប៉ែត​មាន​ដើម​ជាវល្លិ៍​ដុះ​លើ​ដី។ វា​គឺ​ជា​បន្លែ​មួយ​ប្រភេទ​អាច​យក​ទៅ​ធ្វើ​ម្ហូប ស៊ុប ឬ បង្អែមបាន។ ផ្លែល្ពៅ​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ពពួក​វីតាមីន និង​រ៉ែ​ផ្សេងៗ​មាន​ដូចជាវីតាមីន A វីតាមីន C វីតាមីន E ប៉ូតាស្យូម ជាតិដែក ម៉ាញ៉េស្យូម និង​ផូស្វ័រ។ ដូចនេះបើអ្នកទទួលទានល្ពៅញឹកញាប់ធ្វើអោយអ្នកទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ៖

    ការពារជំងឺបេះដូង៖ ​ជាតិសរសៃ ប៉ូតាស្យូម និង​វីតាមីន C ក្នុង​ល្ពៅ​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង។ ​ការ​ទទួល​បាន​ប៉ូតាស្យូម​គ្រប់គ្រាន់​គឺ​សំខាន់​ដូច​ជា​ការ​បន្ថយ​ការ​ញ៉ាំ​សូដ្យូម​ក្នុង​ការ​ព្យាបាល​សម្ពាធ​ឈាម​ខ្ពស់។ សម្ពាធឈាម​ខ្ពស់​គឺ​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ ដូចនេះ ​ការ​ញ៉ាំ​ប៉ូតាស្យូម​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។​

    ការពារជំងឺ​មហារីក៖ ល្ពៅជាអាហារ​ដែល​សំបូរ​ដោយ​ Beta-Carotene ដែលជួយទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត។ ​សារធាតុ Beta-Carotene ក៏ពន្យឺត​ការ​លូតលាស់​នៃ​មហារីក​ពោះវៀនធំ​ផង​ដែរ។

    ការពារជំងឺ​ទឹកនោមផ្អែម៖ ការ​បញ្ចូល​ផ្លែ​ល្ពៅ​ទៅ​ក្នុង​របប​អាហារ​អាច​ជួយ​គ្រប់គ្រង​ស្ថានភាព​ទឹកនោម​ផ្អែម​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ការសិក្សា​ឆ្នាំ​២០១៩​បាន​បង្ហាញ​ពី​ការ​រួម​បញ្ចូល​នៃ​សមាសធាតុ​រុក្ខជាតិ​ពីរ​ ដែល​ក្នុង​នោះ​មួយ​គឺ​សារធាតុ Polysaccharides ក្នុង​ផ្លែ​ល្ពៅ​បាន​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ក្នុង​សត្វ​កណ្តុរ។ ទោះបីជា​ការសិក្សា​នេះ​មិន​បាន​សិក្សា​ទៅ​លើ​មនុស្ស​ ប៉ុន្តែ​ក៏​អាច​បង្ហាញ​ពី​សក្ដានុពល​ក្នុង​ការ​រឹតត្បិត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ដែរ។

    ការពារបញ្ហា​ភ្នែក​ដោយ​កត្តា​អាយុ៖ ផ្លែ​ល្ពៅ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដូចជា​វីតាមីន C E និង​Beta-Carotene ដែល​ជួយ​ទ្រទ្រង់​សុខភាព​ភ្នែក និង​បង្ការ​ការ​ខូចខាត​នៅ​ពេល​ចាស់​ទៅ។ ការ​ទទួល​បាន​វីតាមីន C E និង​Beta-Carotene​ក្នុង​កម្រិត​ខ្ពស់​អាច​កាត់បន្ថយ​ហានិភ័យ​បញ្ហា​ភ្នែក​ដោយ​កត្តា​អាយុបាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV